ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 24:1 - ព្រះគម្ពីរខ្មែរសាកល

កុំ​ច្រណែន​មនុស្ស​អាក្រក់​ឡើយ ក៏​កុំ​ចេះតែចង់​នៅ​ជាមួយ​ពួកគេ​ដែរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កុំ​មាន​ចិត្ត​ច្រណែន​នឹង​មនុស្ស​អាក្រក់​ឡើយ ក៏​កុំ​ឲ្យ​ចង់​ប្រាថ្នា​ទៅ​នៅ​ជា‌មួយ​គេ​ដែរ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កុំ​ច្រណែន​នឹង​មនុស្ស​អាក្រក់ ហើយ​កុំ​សេព‌គប់​ជា​មួយ​ពួក​គេ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កុំ​ឲ្យ​មាន​ចិត្ត​ច្រណែន​នឹង​មនុស្ស​អាក្រក់​សោះ​ឡើយ ក៏​កុំ​ឲ្យ​ចង់​ទៅ​រួម​នៅ​នឹង​គេ​ដែរ

សូមមើលជំពូក

អាល់គីតាប

កុំ​ច្រណែន​នឹង​មនុស្ស​អាក្រក់ ហើយ​កុំ​សេព‌គប់​ជា​មួយ​ពួក​គេ​ឡើយ។

សូមមើលជំពូក



សុភា‌សិត 24:1
16 ការដាក់ឲ្យឆ្លើយតបគ្នា  

មានពរ​ហើយ អ្នក​ដែល​មិន​ដើរ​ក្នុង​ដំបូន្មាន​របស់​មនុស្ស​អាក្រក់ ឬ​ឈរ​ក្នុង​ផ្លូវ​របស់​មនុស្សបាប ឬ​អង្គុយ​នៅ​កៅអី​របស់​មនុស្សចំអកឡកឡឺយ​!


សូម​កុំ​ប្រមូល​ព្រលឹង​របស់ទូលបង្គំ​ទៅ​ជាមួយ​ពួក​មនុស្សបាប សូម​កុំ​ប្រមូល​ជីវិត​របស់ទូលបង្គំ​ទៅ​ជាមួយ​ពួក​មនុស្ស​បង្ហូរឈាម​ឡើយ​។


កុំ​រសាប់រសល់​ព្រោះតែ​អ្នកដែល​ធ្វើអាក្រក់​ឡើយ ក៏កុំ​ច្រណែន​អ្នកដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​ដែរ


ចូរ​នៅស្ងៀម​នៅចំពោះ​ព្រះយេហូវ៉ា ហើយ​រង់ចាំ​ព្រះអង្គ​ដោយអត់ធ្មត់​ចុះ កុំ​រសាប់រសល់​ព្រោះតែ​អ្នកដែល​ចម្រើនឡើង​ក្នុង​ផ្លូវ​របស់ខ្លួន​ឡើយ ក៏កុំ​រសាប់រសល់​ព្រោះតែ​មនុស្ស​ដែល​អនុវត្ត​កលល្បិច​ដែរ​។


ពីព្រោះ​ខ្ញុំ​បាន​ច្រណែន​មនុស្ស​ព្រហើន ពេល​ខ្ញុំ​ឃើញ​សេចក្ដីសុខសាន្ត​របស់​មនុស្ស​អាក្រក់​។


អ្នកដែល​ដើរ​ជាមួយ​មនុស្ស​មានប្រាជ្ញា​នឹង​ទៅជាមានប្រាជ្ញា រីឯ​អ្នកដែល​សេពគប់​ជាមួយ​មនុស្សល្ងង់​នឹង​រងទុក្ខ​។


កុំឲ្យ​ចិត្ត​របស់អ្នក​ច្រណែន​មនុស្សបាប​ឡើយ ផ្ទុយទៅវិញ ចូរស្ថិត​នៅក្នុង​ការកោតខ្លាច​ព្រះយេហូវ៉ា​វាល់ព្រឹកវាល់ល្ងាច​។


កុំ​រសាប់រសល់​ព្រោះតែ​មនុស្សដែល​ធ្វើអាក្រក់​ឡើយ ក៏កុំ​ច្រណែន​មនុស្ស​អាក្រក់​ដែរ


កុំ​ច្រណែន​មនុស្ស​ហិង្សា​ឡើយ ក៏​កុំ​ជ្រើសរើស​ផ្លូវ​ណាមួយ​របស់គេ​ដែរ


កុំ​ចូល​ក្នុង​គន្លង​របស់​មនុស្ស​អាក្រក់​ឡើយ ក៏​កុំ​ដើរ​ក្នុង​ផ្លូវ​របស់​មនុស្ស​ពាល​ដែរ​;


ចូរ​ចៀសវាង​ពី​ផ្លូវនោះ កុំ​ឆ្លងកាត់​វា​ឡើយ​; ចូរ​បែរចេញ​ពី​វា ហើយ​បង្ហួសទៅ​។