ម្នាក់ៗពោលសេចក្ដីមិនពិតនឹងអ្នកជិតខាងរបស់ខ្លួន ពួកគេនិយាយដោយបបូរមាត់រលូន និងដោយមានចិត្តពីរ។
សុភាសិត 23:7 - ព្រះគម្ពីរខ្មែរសាកល ដ្បិតដូចដែលគេកត់ទុកក្នុងចិត្តយ៉ាងណា គេក៏និយាយយ៉ាងនោះដែរ ថា៖ “អញ្ជើញហូប និងផឹកចុះ” ប៉ុន្តែចិត្តរបស់គេមិននៅជាមួយអ្នកឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតគេគិតក្នុងចិត្តយ៉ាងណា គេក៏យ៉ាងនោះដែរ គេអញ្ជើញអ្នកថា «អញ្ជើញពិសាចុះ!» តែចិត្តគេមិននៅជាមួយអ្នកទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចិត្តរបស់គេមិនដូចសម្ដីរបស់គេទេ គេពោលថា “សូមអញ្ជើញពិសាចុះ” ប៉ុន្តែ តាមពិត គេមិនស្មោះត្រង់ជាមួយអ្នកឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតគេគិតក្នុងចិត្តយ៉ាងណា គេក៏យ៉ាងនោះដែរ គេអញ្ជើញឯងថា ពិសាចុះ តែចិត្តគេមិនមូលនៅជាមួយនឹងឯងទេ អាល់គីតាប ចិត្តរបស់គេមិនដូចសំដីរបស់គេទេ គេពោលថា “សូមអញ្ជើញពិសាចុះ” ប៉ុន្តែ តាមពិត គេមិនស្មោះត្រង់ជាមួយអ្នកឡើយ។ |
ម្នាក់ៗពោលសេចក្ដីមិនពិតនឹងអ្នកជិតខាងរបស់ខ្លួន ពួកគេនិយាយដោយបបូរមាត់រលូន និងដោយមានចិត្តពីរ។
មាត់របស់គេរអិលជាងប៊័រ ប៉ុន្តែក្នុងចិត្តគេមានសង្គ្រាម ពាក្យសម្ដីរបស់គេរលូនជាងប្រេង ប៉ុន្តែវាជាដាវដែលហូតជាស្រេច។
អ្វីដែលគួរឲ្យប្រាថ្នាចង់បានក្នុងមនុស្ស គឺភាពស្មោះត្រង់របស់អ្នកនោះ ហើយអ្នកក្រីក្រប្រសើរជាងមនុស្សភូតភរ។
មនុស្សដែលស្អប់គេ បន្លំខ្លួនដោយបបូរមាត់ ហើយទុកសេចក្ដីបោកបញ្ឆោតនៅក្នុងចិត្តខ្លួន;
ទោះបីជាគាត់និយាយសម្ដីទន់ភ្លន់ក៏ដោយ ក៏កុំជឿគាត់ឡើយ ដ្បិតមានសេចក្ដីគួរឲ្យស្អប់ខ្ពើមប្រាំពីរយ៉ាងនៅក្នុងចិត្តគាត់។
ស្ដេចទាំងពីរអង្គនេះ ដែលចិត្តរបស់ពួកទ្រង់ទៅរកការប្រព្រឹត្តអាក្រក់ ក៏និយាយភូតភរនៅតុអាហារជាមួយគ្នា ប៉ុន្តែការនោះមិនជោគជ័យឡើយ ដ្បិតមិនទាន់ដល់ចុងបញ្ចប់នៅឡើយ រហូតទាល់តែពេលកំណត់បានមកដល់។
ពួកផារិស៊ីម្នាក់នោះដែលអញ្ជើញព្រះអង្គឃើញដូច្នេះ ក៏និយាយក្នុងចិត្តថា៖ “បើសិនអ្នកនេះជាព្យាការីមែន គាត់មុខជាដឹងថា ស្ត្រីដែលកំពុងពាល់គាត់ជាអ្នកណា ហើយជាមនុស្សបែបណាមិនខាន ដ្បិតនាងជាមនុស្សបាប”។