សុភាសិត 23:35 - ព្រះគម្ពីរខ្មែរសាកល អ្នកនឹងពោលថា៖ “គេបានវាយខ្ញុំ ប៉ុន្តែខ្ញុំអត់ឈឺទេ! គេបានសំពងខ្ញុំ ប៉ុន្តែខ្ញុំមិនបានដឹងផង! តើខ្ញុំនឹងភ្ញាក់ឡើងពេលណា? ខ្ញុំនឹងទៅរកស្រាទៀត”៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកនឹងពោលថា «គេបានវាយខ្ញុំ តែខ្ញុំមិនឈឺ គេបានសំពងខ្ញុំ តែខ្ញុំមិនដឹងខ្លួន តើពេលណាទើបខ្ញុំដឹងខ្លួន? ខ្ញុំនឹងទៅរកផឹកទៀត»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកនឹងពោលថា: «បើគេវាយខ្ញុំ ក៏ខ្ញុំមិនឈឺ បើគេសំពងខ្ញុំ ក៏ខ្ញុំមិនដឹងខ្លួនដែរ។ ពេលណាខ្ញុំដឹងខ្លួន ខ្ញុំនឹងទៅរកផឹកទៀត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងនឹងថា គេបានវាយអញ តែអញមិនបានឈឺសោះ គេបានសំពងអញ តែអញមិនដឹងទេ តើអញនឹងភ្ញាក់ឡើងវិញដល់កាលណាហ្ន៎ អញនឹងទៅរកផឹកទៀត។ អាល់គីតាប អ្នកនឹងពោលថា: «បើគេវាយខ្ញុំ ក៏ខ្ញុំមិនឈឺ បើគេសំពងខ្ញុំ ក៏ខ្ញុំមិនដឹងខ្លួនដែរ។ ពេលណាខ្ញុំដឹងខ្លួន ខ្ញុំនឹងទៅរកផឹកទៀត»។ |
ដូចដែលឆ្កែត្រឡប់ទៅរកកម្អួតរបស់វាវិញយ៉ាងណា មនុស្សល្ងង់ដែលធ្វើតាមសេចក្ដីល្ងង់របស់ខ្លួនម្ដងហើយម្ដងទៀតក៏ជាយ៉ាងនោះដែរ។
ទោះបីជាបុកមនុស្សល្ងីល្ងើដោយអង្រែក្នុងត្បាល់ជាមួយស្រូវក៏ដោយ ក៏ភាពល្ងីល្ងើរបស់គេនៅតែមិនចាកចេញពីគេឡើយ។
ផ្ទុយទៅវិញ មើល៍! មានការសប្បាយរីករាយ ការសម្លាប់គោ និងការសម្លាប់ចៀម ការស៊ីសាច់ និងការផឹកស្រា ទាំងពោលថា៖ “ចូរឲ្យយើងស៊ីផឹកទៅ ដ្បិតថ្ងៃស្អែកយើងស្លាប់ហើយ”។
ពួកគេនិយាយថា៖ “មក៍! ឲ្យខ្ញុំយកស្រាទំពាំងបាយជូរមក ហើយឲ្យយើងផឹកគ្រឿងស្រវឹងជោកជាំទៅ! ថ្ងៃស្អែកនឹងបានដូចជាថ្ងៃនេះដែរ គឺកាន់តែល្អទៅទៀត”៕
ពួកគេលែងដឹងខុសត្រូវ ហើយបណ្ដោយខ្លួនតាមការល្មោភកាម ដើម្បីប្រព្រឹត្តអំពើស្មោកគ្រោកគ្រប់យ៉ាងដោយលោភលន់។
អ្វីដែលបានកើតឡើងដល់ពួកគេ ពិតជាដូចសុភាសិតនេះដែលថា: “ឆ្កែត្រឡប់ទៅរកកម្អួតរបស់វា ហើយជ្រូកញីដែលលាងស្អាតហើយ ក៏ត្រឡប់ទៅននៀលក្នុងភក់ដែរ”៕