Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 26:11 - ព្រះគម្ពីរខ្មែរសាកល

11 ដូចដែល​ឆ្កែ​ត្រឡប់ទៅ​រក​កម្អួត​របស់វា​វិញ​យ៉ាងណា មនុស្សល្ងង់​ដែល​ធ្វើ​តាម​សេចក្ដីល្ងង់​របស់ខ្លួន​ម្ដងហើយម្ដងទៀត​ក៏ជាយ៉ាងនោះដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 មនុស្ស​ល្ងី‌ល្ងើ​ដែល​ចេះ​តែ​ធ្វើ​អំពើ​ចម្កួត​របស់​គេ ច្រំ‌ដែល​ទៀត នោះ​ធៀប​ដូច​ជា​ឆ្កែ​ដែល​ត្រឡប់​ទៅ​ស៊ី​កម្អួត​វា​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 មនុស្ស​ខ្លៅ​មិន​បោះ‌បង់​ចោល​គំនិត​ខ្លៅ​របស់​ខ្លួន​ទេ គឺ​ដូច​ឆ្កែ​ដែល​តែងតែ​ត្រឡប់​មក​ស៊ី​កំអួត​របស់​វា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 មនុស្ស​ល្ងី‌ល្ងើ​ដែល​ចេះ​តែ​ធ្វើ​អំពើ​ចំកួត​របស់​វា​ច្រំ‌ដែល​ទៀត នោះ​ធៀប​ដូច​ជា​ឆ្កែ​ដែល​ត្រឡប់​ទៅ​ស៊ី​កំអួត​វា​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 មនុស្ស​ខ្លៅ​មិន​បោះ‌បង់​ចោល​គំនិត​ខ្លៅ​របស់​ខ្លួន​ទេ គឺ​ដូច​ឆ្កែ​ដែល​តែងតែ​ត្រឡប់​មក​ស៊ី​កំអួត​របស់​វា។

សូមមើលជំពូក ចម្លង




សុភា‌សិត 26:11
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកនឹងពោលថា​៖ “គេ​បាន​វាយ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​អត់​ឈឺ​ទេ​! គេ​បាន​សំពង​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ដឹង​ផង​! តើ​ខ្ញុំ​នឹង​ភ្ញាក់ឡើង​ពេលណា​? ខ្ញុំ​នឹង​ទៅរក​ស្រា​ទៀត”៕


ដូចដែល​ខ្មាន់ធ្នូ​បាញ់​មនុស្ស​ទាំងអស់​យ៉ាងណា អ្នកដែល​ជួល​មនុស្សល្ងង់ ឬ​ជួល​អ្នកដែល​ដើរកាត់​ក៏​ជា​យ៉ាងនោះដែរ​។


ទោះបីជា​បុក​មនុស្សល្ងីល្ងើ​ដោយ​អង្រែ​ក្នុង​ត្បាល់​ជាមួយ​ស្រូវ​ក៏ដោយ ក៏​ភាពល្ងីល្ងើ​របស់គេ​នៅតែ​មិន​ចាកចេញ​ពី​គេ​ឡើយ​។


ដ្បិត​តុ​ទាំងអស់​ពេញ​ដោយ​កម្អួត និង​ភាពកខ្វក់ គ្មាន​សល់​កន្លែង​ឡើយ​។


វា​ក៏​ចេញទៅ នាំ​វិញ្ញាណ​ប្រាំពីរ​ផ្សេងទៀត​ដែល​អាក្រក់ជាង​វា​មក​ជាមួយ ហើយ​ចូលទៅ​រស់នៅ​ទីនោះ​។ សភាព​ចុងក្រោយ​របស់​អ្នក​នោះ​បាន​អាក្រក់ជាង​សភាព​ដើម​ទៅទៀត​។ ជំនាន់​អាក្រក់​នេះ​នឹង​បាន​ដូច្នេះ​ដែរ”។


អ្វីដែល​បាន​កើតឡើង​ដល់​ពួកគេ ពិតជា​ដូច​សុភាសិត​នេះ​ដែលថា​: “ឆ្កែ​ត្រឡប់ទៅ​រក​កម្អួត​របស់វា ហើយ​ជ្រូកញី​ដែល​លាងស្អាត​ហើយ ក៏​ត្រឡប់​ទៅ​ននៀល​ក្នុង​ភក់​ដែរ”៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម