ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 23:24 - ព្រះគម្ពីរខ្មែរសាកល

ឪពុក​របស់​មនុស្ស​សុចរិត ប្រាកដជា​ត្រេកអរយ៉ាងក្រៃលែង ហើយ​បុរសដែល​ផ្ដល់កំណើត​ដល់​មនុស្ស​មានប្រាជ្ញា មុខជាអរសប្បាយ​នឹង​កូននោះ​មិនខាន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឪពុក​របស់​មនុស្ស​សុចរិត នឹង​មាន​ចិត្ត​រីក‌រាយ​យ៉ាង​ខ្លាំង ហើយ​អ្នក​ណា​ដែល​បង្កើត​កូន​មាន​ប្រាជ្ញា នោះ​នឹង​មាន​អំណរ​ដោយ‌សារ​កូន​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឪពុក​របស់​មនុស្ស​សុចរិត​តែងតែ​មាន​អំណរ​ដ៏​លើស‌លុប ហើយ​ឪពុក​របស់​អ្នក​ប្រាជ្ញ​ក៏​សប្បាយ​ចិត្ត​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឪពុក​នៃ​មនុស្ស​សុចរិត នឹង​មាន​ចិត្ត​រីក‌រាយ​យ៉ាង​ខ្លាំង ហើយ​អ្នក​ណា​ដែល​បង្កើត​កូន​មាន​ប្រាជ្ញា នោះ​នឹង​មាន​សេចក្ដី​អំណរ​ដោយ‌សារ​កូន​នោះ

សូមមើលជំពូក

អាល់គីតាប

ឪពុក​របស់​មនុស្ស​សុចរិត​តែងតែ​មាន​អំណរ​ដ៏​លើស‌លប់ ហើយ​ឪពុក​របស់​អ្នក​ប្រាជ្ញ​ក៏​សប្បាយ​ចិត្ត​ដែរ។

សូមមើលជំពូក



សុភា‌សិត 23:24
11 ការដាក់ឲ្យឆ្លើយតបគ្នា  

សុភាសិត​របស់​សាឡូម៉ូន​: កូន​ដែល​មានប្រាជ្ញា​ធ្វើឲ្យ​ឪពុក​មានអំណរ រីឯ​កូន​ល្ងង់​ជា​ការព្រួយចិត្ត​ដល់​ម្ដាយ​របស់ខ្លួន​។


កូន​ដែល​មានប្រាជ្ញា​ធ្វើឲ្យ​ឪពុក​មានអំណរ រីឯ​មនុស្សល្ងង់​មើលងាយ​ម្ដាយ​របស់ខ្លួន​។


កូន​របស់ខ្ញុំ​អើយ ចូរ​មានប្រាជ្ញា ហើយ​ធ្វើឲ្យ​ចិត្ត​របស់ខ្ញុំ​មានអំណរ​ចុះ ដើម្បីឲ្យ​ខ្ញុំ​មាន​ចម្លើយ​បកទៅ​អ្នកដែល​ត្មះតិះដៀល​ខ្ញុំ​វិញ​។


មនុស្ស​ដែល​ស្រឡាញ់​ប្រាជ្ញា ធ្វើឲ្យ​ឪពុក​របស់ខ្លួន​មានអំណរ រីឯ​អ្នកដែល​សេពគប់​ជាមួយ​ស្ត្រីពេស្យា ស៊ីបង្ហិន​ទ្រព្យសម្បត្តិ​។


តើ​នរណា​ដឹង​ថា​អ្នកនោះ​ជា​មនុស្ស​មានប្រាជ្ញា ឬ​ជា​មនុស្សល្ងង់​? ទោះបីជាយ៉ាងណាក៏ដោយ គេ​នឹង​ត្រួតត្រា​លើ​អស់ទាំង​ការនឿយហត់​របស់ខ្ញុំ ដែល​ខ្ញុំ​បាន​ប្រឹងប្រែងធ្វើ​ដោយ​ប្រើប្រាជ្ញា​នៅក្រោម​ថ្ងៃ​។ នេះ​ក៏​ជា​ការឥតន័យ​ដែរ​។


មែនហើយ ប្អូន​អើយ‍​! សូម​ធ្វើឲ្យ​ខ្ញុំ​មានអំណរ​ពីអ្នក ក្នុង​ព្រះអម្ចាស់​ផង សូម​ធ្វើឲ្យ​ដួងចិត្ត​របស់ខ្ញុំ​ស្រស់ស្រាយឡើងវិញ​ក្នុង​ព្រះ​គ្រីស្ទ​ផង​។


ក៏​ខ្ញុំ​សុខចិត្ត​សូមអង្វរ​អ្នក​វិញ ដោយសារតែ​សេចក្ដីស្រឡាញ់​។ ខ្ញុំ ប៉ូល ក្នុងនាមជា​មនុស្សចាស់​បែបនេះ ហើយ​ឥឡូវនេះ​ជា​អ្នកទោស​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ​ទៀតផង​——