ព្រះយេហូវ៉ាអើយ សូមដាក់អ្នកយាមនៅមាត់របស់ទូលបង្គំ សូមការពារទ្វារនៃបបូរមាត់របស់ទូលបង្គំផង!
សុភាសិត 21:23 - ព្រះគម្ពីរខ្មែរសាកល អ្នកដែលរក្សាមាត់ និងអណ្ដាតរបស់ខ្លួន គឺរក្សាព្រលឹងរបស់ខ្លួនពីទុក្ខវេទនា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលរក្សាមាត់ និងអណ្ដាតខ្លួន ក៏រក្សាព្រលឹងខ្លួនឲ្យរួចពីទុក្ខព្រួយដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកដែលប្រយ័ត្នពាក្យសម្ដី តែងតែចៀសផុតពីទោសពៃរ៍។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលរក្សាមាត់នឹងអណ្តាតខ្លួន នោះក៏រក្សាព្រលឹងខ្លួនឲ្យរួចពីទុក្ខព្រួយដែរ។ អាល់គីតាប អ្នកដែលប្រយ័ត្នពាក្យសំដី តែងតែចៀសផុតពីទោសពៃរ៍។ |
ព្រះយេហូវ៉ាអើយ សូមដាក់អ្នកយាមនៅមាត់របស់ទូលបង្គំ សូមការពារទ្វារនៃបបូរមាត់របស់ទូលបង្គំផង!
នៅពេលមានពាក្យសម្ដីច្រើន ការបំពានមិនឈប់ឡើយ រីឯអ្នកដែលទប់បបូរមាត់របស់ខ្លួន ជាអ្នកមានប្រាជ្ញា។
មានអន្ទាក់របស់មនុស្សអាក្រក់នៅក្នុងការបំពាននៃបបូរមាត់ រីឯមនុស្សសុចរិតគេចផុតពីទុក្ខវេទនា។
អ្នកដែលការពារមាត់របស់ខ្លួន គឺរក្សាព្រលឹងរបស់ខ្លួន រីឯអ្នកដែលបើកបបូរមាត់ធំ នាំសេចក្ដីហិនវិនាសមកលើខ្លួនឯង។
វិថីរបស់មនុស្សទៀងត្រង់ គឺការដែលបែរចេញពីសេចក្ដីអាក្រក់; អ្នកដែលការពារផ្លូវរបស់ខ្លួន គឺរក្សាព្រលឹងរបស់ខ្លួន។
សេចក្ដីស្លាប់ និងជីវិត នៅក្រោមអំណាចនៃអណ្ដាត អ្នកដែលស្រឡាញ់អណ្ដាត ក៏នឹងហូបផលរបស់វា។
ប្រសិនបើអ្នកណាគិតថាខ្លួនឯងជាអ្នកកាន់សាសនា ប៉ុន្តែមិនចេះទប់អណ្ដាតរបស់ខ្លួន គឺបែរជាបញ្ឆោតចិត្តខ្លួនវិញ នោះសាសនារបស់អ្នកនោះក៏ឥតប្រយោជន៍ដែរ។