ចូរចៀសចេញពីមនុស្សល្ងង់ចុះ ដ្បិតអ្នកនឹងរកបបូរមាត់នៃចំណេះដឹងនៅទីនោះមិនឃើញឡើយ។
សុភាសិត 19:27 - ព្រះគម្ពីរខ្មែរសាកល កូនរបស់ខ្ញុំអើយ ចូរឈប់ស្ដាប់សេចក្ដីប្រៀនប្រដៅមើល៍ នោះអ្នកនឹងវង្វេងចេញពីពាក្យនៃចំណេះដឹង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនអើយ កុំវង្វេងចេញពីផ្លូវនៃតម្រិះ យ៉ាងនោះកូនអាចនឹងឮពាក្យប្រៀនប្រដៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនអើយ! បើអ្នកលែងស្ដាប់ការប្រៀនប្រដៅ អ្នកមុខជាវង្វេងចេញឆ្ងាយពីចំណេះដឹង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនអើយ ចូរលែងស្តាប់តាមសេចក្ដីដំបូន្មានដែលនាំឲ្យវង្វេងពីផ្លូវនៃដំរិះចេញ។ អាល់គីតាប កូនអើយ! បើអ្នកលែងស្ដាប់ការប្រៀនប្រដៅ អ្នកមុខជាវង្វេងចេញឆ្ងាយពីចំណេះដឹង។ |
ចូរចៀសចេញពីមនុស្សល្ងង់ចុះ ដ្បិតអ្នកនឹងរកបបូរមាត់នៃចំណេះដឹងនៅទីនោះមិនឃើញឡើយ។
អ្នកដែលធ្វើបាបឪពុក ហើយបណ្ដេញម្ដាយរបស់ខ្លួន ជាកូនដែលនាំមកនូវសេចក្ដីអាម៉ាស់ និងធ្វើឲ្យអាប់យស។
សាក្សីអប្រិយចំអកឡកឡឺយដាក់សេចក្ដីយុត្តិធម៌ ហើយមាត់របស់មនុស្សអាក្រក់លេបសេចក្ដីទុច្ចរិត។
ពេលនោះទើបពួកគេយល់ថា ព្រះអង្គមានបន្ទូលមិនមែនឲ្យប្រយ័ត្នប្រយែងនឹងមេម្សៅនំប៉័ងនោះទេ គឺឲ្យប្រយ័ត្នប្រយែងនឹងសេចក្ដីបង្រៀនរបស់ពួកផារិស៊ី និងពួកសាឌូស៊ីវិញ។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចូរយកចិត្តទុកដាក់ ហើយប្រយ័ត្នប្រយែងនឹងមេម្សៅរបស់ពួកផារិស៊ី និងពួកសាឌូស៊ីចុះ”។
“ចូរប្រយ័ត្នប្រយែងនឹងពួកព្យាការីក្លែងក្លាយ។ ពួកគេមករកអ្នករាល់គ្នាដោយពាក់រោមចៀម ប៉ុន្តែខាងក្នុងពួកគេជាចចកដ៏កាចសាហាវ។
ព្រះយេស៊ូវមានបន្ទូលទៀតថា៖“ចូរយកចិត្តទុកដាក់ចំពោះអ្វីដែលអ្នករាល់គ្នាស្ដាប់ចុះ។ ដោយរង្វាល់ណាដែលអ្នករាល់គ្នាវាល់ឲ្យគេ នោះនឹងត្រូវបានវាល់ឲ្យអ្នករាល់គ្នាវិញ ព្រមទាំងត្រូវបានបន្ថែមឲ្យអ្នករាល់គ្នាទៀតផង។
ចៀមមិនទៅតាមអ្នកដទៃសោះឡើយ ផ្ទុយទៅវិញ វានឹងរត់គេចពីគេ ពីព្រោះវាមិនស្គាល់សំឡេងរបស់អ្នកដទៃ”។
ដូច្នេះ យើងមិនត្រូវធ្វើជាកូនក្មេងដែលរសាត់អណ្ដែត និងរង្គើដោយខ្យល់នៃគោលលទ្ធិនានា ដោយឧបាយកលរបស់មនុស្ស និងដោយការប៉ិនប្រសប់ក្នុងកលល្បិចដ៏ពេញដោយការបោកបញ្ឆោតទៀតឡើយ។
កុំឲ្យពាក់ព័ន្ធនឹងទេវកថាដែលប្រមាថព្រះ របស់យាយចាស់ៗឡើយ ផ្ទុយទៅវិញ ចូរបង្វឹកខ្លួនដើម្បីការគោរពព្រះ
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ កុំជឿគ្រប់ទាំងវិញ្ញាណឡើយ ប៉ុន្តែចូរពិសោធវិញ្ញាណទាំងនោះ ថាតើជារបស់ព្រះឬយ៉ាងណា ដ្បិតមានព្យាការីក្លែងក្លាយជាច្រើនបានចេញទៅក្នុងពិភពលោកហើយ។
ប្រសិនបើអ្នកណាមករកអ្នករាល់គ្នា ប៉ុន្តែមិននាំសេចក្ដីបង្រៀននេះមកទេ នោះកុំទទួលអ្នកនោះមកក្នុងផ្ទះ ហើយក៏កុំជម្រាបសួរអ្នកនោះឡើយ
យើងស្គាល់កិច្ចការរបស់អ្នក ទាំងការនឿយហត់ និងការអត់ធ្មត់របស់អ្នក ព្រមទាំងដឹងថា អ្នកមិនអាចទ្រាំទ្រនឹងមនុស្សអាក្រក់បានឡើយ។ អ្នកបានល្បងលពួកដែលហៅខ្លួនឯងថាសាវ័ក ប៉ុន្តែតាមពិតមិនមែនជាសាវ័ក ហើយឃើញថាពួកគេជាអ្នកភូតភរ។