ពួកបងប្រុសរបស់គាត់ក៏ច្រណែនគាត់ ប៉ុន្តែឪពុករបស់គាត់បានរក្សារឿងនេះទុកក្នុងចិត្ត។
សុភាសិត 18:19 - ព្រះគម្ពីរខ្មែរសាកល បងប្អូនដែលអាក់អន់ចិត្ត ពិបាកចូលទៅជិតជាងទីក្រុងដ៏រឹងមាំទៅទៀត ហើយជម្លោះក៏ប្រៀបដូចជារនុកបន្ទាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បងប្អូនណាដែលបានអន់ចិត្តហើយ ពិបាកពង្រាបជាជាងទីក្រុងយ៉ាងមាំមួន ហើយសេចក្ដីទាស់ទែងគ្នាយ៉ាងនោះ ធៀបដូចជារនុកទ្វារបន្ទាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលបងប្អូនណាម្នាក់របួសផ្លូវចិត្ត នោះពិបាកចូលទៅជិតជាងវាយយកទីក្រុងមួយ ដែលមានកំពែងរឹងមាំទៅទៀត។ រីឯជម្លោះប្រៀបបាននឹងរនុកទ្វារដែកមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បងប្អូនណាដែលបានអន់ចិត្តហើយ នោះពិបាកពង្រាបជាជាងទីក្រុងយ៉ាងមាំមួន ហើយសេចក្ដីទាស់ទែងគ្នាយ៉ាងនោះ ធៀបដូចជារនុកទ្វារបន្ទាយ។ អាល់គីតាប ពេលបងប្អូនណាម្នាក់របួសផ្លូវចិត្ត នោះពិបាកចូលទៅជិតជាងវាយយកទីក្រុងមួយ ដែលមានកំពែងរឹងមាំទៅទៀត។ រីឯជំលោះប្រៀបបាននឹងរនុកទ្វារដែកមួយ។ |
ពួកបងប្រុសរបស់គាត់ក៏ច្រណែនគាត់ ប៉ុន្តែឪពុករបស់គាត់បានរក្សារឿងនេះទុកក្នុងចិត្ត។
អ្នកដែលយឺតនឹងខឹងប្រសើរជាងមនុស្សខ្លាំងពូកែ ហើយអ្នកដែលគ្រប់គ្រងចិត្តរបស់ខ្លួន ក៏ប្រសើរជាងអ្នកដែលចាប់បានទីក្រុងមួយដែរ។
ក្រពះមនុស្សនឹងឆ្អែតដោយផលផ្លែនៃមាត់របស់ខ្លួន ក៏នឹងឆ្អែតដោយភោគផលនៃបបូរមាត់របស់ខ្លួនដែរ។
ពេលនោះ មានការប្រកែកគ្នាយ៉ាងខ្លាំងកើតឡើង រហូតដល់អ្នកទាំងពីរបែកផ្លូវគ្នា។ បារណាបាសក៏យកម៉ាកុសទៅជាមួយ ហើយចុះសំពៅទៅស៊ីពរ៍។