Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 18:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 បង‌ប្អូន​ណា​ដែល​បាន​អន់​ចិត្ត​ហើយ ពិបាក​ពង្រាប​ជា​ជាង​ទី​ក្រុង​យ៉ាង​មាំ‌មួន ហើយ​សេចក្ដី​ទាស់‌ទែង​គ្នា​យ៉ាង​នោះ ធៀប​ដូច​ជា​រនុក​ទ្វារ​បន្ទាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 បងប្អូន​ដែល​អាក់អន់ចិត្ត ពិបាកចូលទៅជិត​ជាង​ទីក្រុង​ដ៏រឹងមាំ​ទៅទៀត ហើយ​ជម្លោះ​ក៏​ប្រៀបដូចជា​រនុក​បន្ទាយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ពេល​បងប្អូន​ណា​ម្នាក់​របួស​ផ្លូវ​ចិត្ត នោះ​ពិបាក​ចូល​ទៅ​ជិត​ជាង​វាយ​យក​ទីក្រុង​មួយ ដែល​មាន​កំពែង​រឹង‌មាំ​ទៅ​ទៀត។ រីឯ​ជម្លោះ​ប្រៀប​បាន​នឹង​រនុក​ទ្វារ​ដែក​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 បង​ប្អូន​ណា​ដែល​បាន​អន់​ចិត្ត​ហើយ នោះ​ពិបាក​ពង្រាប​ជា​ជាង​ទី​ក្រុង​យ៉ាង​មាំ‌មួន ហើយ​សេចក្ដី​ទាស់‌ទែង​គ្នា​យ៉ាង​នោះ ធៀប​ដូច​ជា​រនុក​ទ្វារ​បន្ទាយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ពេល​បង​ប្អូន​ណា​ម្នាក់​របួស​ផ្លូវ​ចិត្ត នោះ​ពិបាក​ចូល​ទៅ​ជិត​ជាង​វាយ​យក​ទីក្រុង​មួយ ដែល​មាន​កំពែង​រឹង‌មាំ​ទៅ​ទៀត។ រីឯ​ជំលោះ​ប្រៀប​បាន​នឹង​រនុក​ទ្វារ​ដែក​មួយ។

សូមមើលជំពូក ចម្លង




សុភា‌សិត 18:19
17 ការដាក់ឲ្យឆ្លើយតបគ្នា  

បងៗ​ក៏​មាន​ចិត្ត​ច្រណែន​នឹង​គាត់ តែ​ឪពុក​របស់​គាត់​បាន​ទុក​រឿង​នោះ​នៅ​ក្នុង​ចិត្ត។


ប៉ុន្តែ អាប់សា‌ឡុម​មិន​បាន​មាន​រាជ‌ឱង្ការ​អ្វី​នឹង​អាំណូន ទោះ​ល្អ ឬ​អា‌ក្រក់​ក្តី ដ្បិត​ទ្រង់​ស្អប់​អាំណូន ដោយ​ព្រោះ​បាន​បង្ខូច​នាង​តាម៉ារ ជា​កនិដ្ឋា។


រី​ឯ​អាប់សា‌ឡុម​បាន​បង្គាប់​ដល់​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ថា៖ «ចូរ​ឯង​ឃ្លាំ​មើល កាល​ណា​អាំណូន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​បាន​សប្បាយ​ចិត្ត ហើយ​យើង​ប្រាប់​ថា ចូរ​វាយ​អាំណូន​ចុះ នោះ​ត្រូវ​សម្លាប់​វា​ទៅ កុំ​ក្រែង​ខ្លាច​អ្វី​ឡើយ គឺ​យើង​ហើយ​ដែល​បាន​បង្គាប់​ការ​នេះ ចូរ​តាំង​ចិត្ត​ឲ្យ​មាំ ឲ្យ​បាន​ក្លាហាន​ចុះ»។


កាល​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ឃើញ​ថា ស្តេច​មិន​ព្រម​ស្តាប់​តាម​គេ​ដូច្នោះ នោះ​គេ​ទូល​ឆ្លើយ​ថា៖ «តើ​យើង​រាល់​គ្នា​មាន​ចំណែក​អ្វី​ខាង​ដាវីឌ? យើង​ក៏​គ្មាន​មត៌ក​ជា‌មួយ​កូន​ចៅ​អ៊ីសាយ​ដែរ ឱ​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​យើង​វិល​ទៅ​ផ្ទះ​វិញ​ទៅ ឥឡូវ​នេះ ដាវីឌ ចូរ​មើល​ព្រះ‌វង្ស​របស់​ខ្លួន​ឯង​ចុះ»។ ដូច្នេះ ពួក​អ៊ីស្រា‌អែល​ក៏​ត្រឡប់​ទៅ​ឯ​ទី​លំនៅ​គេ​វិញ​ទៅ


អ័ប៊ីយ៉ា និង​ពួក​ទ័ព​ទ្រង់ ក៏​ប្រហារ​សម្លាប់​គេ​យ៉ាង​សម្បើម មាន​ពួក​អ៊ីស្រា‌អែល សុទ្ធ​តែ​ជា​មនុស្ស​ជ្រើស‌រើស បាន​ដួល​ស្លាប់​អស់​ប្រាំ​សែន​នាក់


អ្នក​ណា​ដែល​យឺត​នឹង​ខឹង នោះ​វិសេស​ជាង​អ្នក​ដែល​មាន​កម្លាំង​ខ្លាំង ហើយ​អ្នក​ណា​ដែល​ឈ្នះ​ចិត្ត​ខ្លួន ក៏​វិសេស​ជាង​អ្នក​ដែល​ឈ្នះ យក​បាន​ទី​ក្រុង​ទៅ​ទៀត។


ការ​ចាប់​ឆ្នោត តែង​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ទាស់​ទែង​គ្នា​បាត់​ទៅ និង​ញែក​មនុស្ស​ដែល​មាន​អំណាច ចេញ​ពី​គ្នា​ដែរ។


មនុស្ស​បាន​ឆ្អែត​ពោះ​ដោយ​ផល​ពី​មាត់​ខ្លួន គឺ​បាន​ស្កប់​ចិត្ត​ដោយ​ផល​ចម្រើន​នៃ​បបូរ​មាត់។


និង​សាក្សី​ក្លែង‌ក្លាយ ដែល​ពោល​ពាក្យ​កំភូត ហើយ​មនុស្ស​ដែល​សាប‌ព្រោះ​សេចក្ដី ទាស់‌ទែង​គ្នា​ក្នុង​ពួក​បង‌ប្អូន​មួយ​ដែរ។


លោក​ទាំង​ពីរ​មាន​ការ​ខ្វែង​គំនិត​គ្នា​ជា​ខ្លាំង រហូត​ដល់ពួក​លោក​បែក​ផ្លូវ​គ្នា។ លោក​បា‌ណា‌បាស​យក​លោក​ម៉ាកុស​ទៅ​ជាមួយ ហើយ​ចុះ​សំពៅ​ទៅ​កោះ​គីប្រុស


នោះ​អេលាប​ជា​បង​បង្អស់​ក៏​ឮ​ដាវីឌ​កំពុង​និយាយ​ជា‌មួយ​គេ ហើយ​មាន​សេចក្ដី​កំហឹង​ទាស់​នឹង​ប្អូន​ថា៖ «ឯង​ចុះ​មក​ធ្វើ​អី? តើ​បាន​ប្រគល់​ហ្វូង​ចៀម​តូច​នោះ ដែល​នៅ​ទី​រហោ‌ស្ថាន​ទុក​ឲ្យ​អ្នក​ណា​មើល? បង​ស្គាល់​សេចក្ដី​អំនួត និង​គំនិត​អាក្រក់​របស់​ឯង​ហើយ ដ្បិត​ឯង​ចុះ​មក​ដើម្បី​ឲ្យ​តែ​បាន​មើល​ចម្បាំង​ទេ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម