អ៊ីស្រាអែលនិយាយនឹងយ៉ូសែបថា៖ “យើងមិនដែលនឹកស្មានថានឹងបានឃើញមុខឯងទៀតឡើយ ប៉ុន្តែមើល៍! ព្រះបានឲ្យយើងឃើញទាំងកូនចៅរបស់ឯងទៀតផង!”។
សុភាសិត 17:6 - ព្រះគម្ពីរខ្មែរសាកល មកុដរបស់ចាស់ៗ គឺជាចៅ ហើយភាពរុងរឿងរបស់កូនៗ គឺជាឪពុករបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនចៅជាមកុដដល់មនុស្សចាស់ៗ ហើយឪពុកជាទីអំនួតរបស់ពួកកូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចៅរមែងធ្វើឲ្យជីតាមានកិត្តិយស រីឯកូនបានខ្ពស់មុខ ព្រោះតែឪពុក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនចៅជាមកុដដល់មនុស្សចាស់ៗ ហើយឪពុកជាទីអំនួតរបស់ពួកកូន។ អាល់គីតាប ចៅរមែងធ្វើឲ្យជីតាមានកិត្តិយស រីឯកូនបានខ្ពស់មុខ ព្រោះតែឪពុក។ |
អ៊ីស្រាអែលនិយាយនឹងយ៉ូសែបថា៖ “យើងមិនដែលនឹកស្មានថានឹងបានឃើញមុខឯងទៀតឡើយ ប៉ុន្តែមើល៍! ព្រះបានឲ្យយើងឃើញទាំងកូនចៅរបស់ឯងទៀតផង!”។
យ៉ូសែបបានឃើញកូនចៅរបស់អេប្រាអិម រហូតដល់បីតំណ។ ពួកកូនរបស់ម៉ាគារជាកូនរបស់ម៉ាណាសេ ក៏ត្រូវបានបង្កើតដាក់នៅលើភ្លៅរបស់យ៉ូសែបដែរ។
មនុស្សល្អបន្សល់មរតកទុកឲ្យកូនចៅនៃកូនចៅ រីឯទ្រព្យសម្បត្តិរបស់មនុស្សបាបវិញ ត្រូវបានរក្សាទុកសម្រាប់មនុស្សសុចរិត។
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលនឹងអ្នករាល់គ្នាថា៖ “ពួកបូជាចារ្យដែលមើលងាយនាមរបស់យើងអើយ! កូនតែងតែគោរពឪពុក ហើយបាវបម្រើក៏គោរពចៅហ្វាយរបស់ខ្លួនដែរ។ ប្រសិនបើយើងជាឪពុក ចុះការគោរពចំពោះយើងនៅឯណា? ប្រសិនបើយើងជាចៅហ្វាយ ចុះការខ្លាចក្រែងចំពោះយើងនៅឯណា? ប៉ុន្តែអ្នករាល់គ្នាសួរថា: ‘តើយើងខ្ញុំបានមើលងាយព្រះនាមរបស់ព្រះអង្គយ៉ាងដូចម្ដេច?’។