សុភាសិតរបស់សាឡូម៉ូន: កូនដែលមានប្រាជ្ញាធ្វើឲ្យឪពុកមានអំណរ រីឯកូនល្ងង់ជាការព្រួយចិត្តដល់ម្ដាយរបស់ខ្លួន។
សុភាសិត 17:25 - ព្រះគម្ពីរខ្មែរសាកល កូនល្ងង់ជាទុក្ខព្រួយដល់ឪពុករបស់ខ្លួន និងជាជាតិល្វីងដល់ម្ដាយដែលសម្រាលវាមក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនល្ងីល្ងើជាហេតុឲ្យឪពុកកើតទុក្ខព្រួយ ហើយជាទីជូរល្វីងដល់ម្តាយដែលបង្កើតវាមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនភ្លីភ្លើធ្វើឲ្យឪពុកព្រួយ និងធ្វើឲ្យម្ដាយសោកស្ដាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនល្ងីល្ងើជាហេតុឲ្យឪពុកកើតទុក្ខព្រួយ ហើយជាទីជូរល្វីងដល់ម្តាយដែលបង្កើតវាមក។ អាល់គីតាប កូនភ្លីភ្លើធ្វើឲ្យឪពុកព្រួយ និងធ្វើឲ្យម្ដាយសោកស្ដាយ។ |
សុភាសិតរបស់សាឡូម៉ូន: កូនដែលមានប្រាជ្ញាធ្វើឲ្យឪពុកមានអំណរ រីឯកូនល្ងង់ជាការព្រួយចិត្តដល់ម្ដាយរបស់ខ្លួន។
អ្នកដែលផ្ដល់កំណើតដល់មនុស្សល្ងង់ នាំមកនូវការព្រួយចិត្តដល់ខ្លួន ហើយឪពុករបស់មនុស្សឆោតល្ងង់ មិនដែលអរសប្បាយឡើយ។
កូនល្ងង់ជាសេចក្ដីអន្តរាយដល់ឪពុករបស់ខ្លួន រីឯការឌុកដាន់ពីប្រពន្ធប្រៀបដូចជាតំណក់ទឹកដែលស្រក់ជានិច្ច។
ចូរធ្វើឲ្យឪពុក និងម្ដាយរបស់អ្នក មានអំណរ ហើយធ្វើឲ្យស្ត្រីដែលសម្រាលអ្នកមក បានត្រេកអរចុះ។
រំពាត់ និងការស្ដីប្រដៅផ្ដល់ប្រាជ្ញា ប៉ុន្តែកូនក្មេងដែលបណ្ដោយតាមចិត្ត នាំមកនូវសេចក្ដីអាម៉ាស់ដល់ម្ដាយរបស់ខ្លួន។