Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 19:13 - ព្រះគម្ពីរខ្មែរសាកល

13 កូន​ល្ងង់​ជា​សេចក្ដីអន្តរាយ​ដល់​ឪពុក​របស់ខ្លួន រីឯ​ការឌុកដាន់​ពី​ប្រពន្ធ​ប្រៀបដូចជា​តំណក់ទឹក​ដែល​ស្រក់​ជានិច្ច​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 កូន​ល្ងី‌ល្ងើ​ជា​ទី​អន្ត‌រាយ​ដល់​ឪពុក ហើយ​ការ​ឌុក‌ដាន់​របស់​ប្រពន្ធ ក៏​ដូច​ជា​ទឹក​ស្រក់​តក់ៗ​មក​ជា‌និច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 កូន​ល្ងង់​រមែង​ធ្វើ​ឲ្យ​ឪពុក​ហិន‌ហោច រីឯ​ប្រពន្ធ​ពូកែ​ឈ្លោះ ប្រៀប​បាន​នឹង​ទ ដែល​បង្ហូរ​ទឹក​មិន​ចេះ​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 កូន​ល្ងី‌ល្ងើ​ជា​ទី​អន្តរាយ​ដល់​ឪពុក ហើយ​ការ​ឌុក‌ដាន់​របស់​ប្រពន្ធ ក៏​ដូច​ជា​ទឹក​ស្រក់​តក់ៗ​មក​ជានិច្ច។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 កូន​ល្ងង់​រមែង​ធ្វើ​ឲ្យ​ឪពុក​ហិន‌ហោច រីឯ​ប្រពន្ធ​ពូកែ​ឈ្លោះ ប្រៀប​បាន​នឹង​ទ ដែល​បង្ហូរ​ទឹក​មិន​ចេះ​អស់។

សូមមើលជំពូក ចម្លង




សុភា‌សិត 19:13
12 ការដាក់ឲ្យឆ្លើយតបគ្នា  

សុភាសិត​របស់​សាឡូម៉ូន​: កូន​ដែល​មានប្រាជ្ញា​ធ្វើឲ្យ​ឪពុក​មានអំណរ រីឯ​កូន​ល្ងង់​ជា​ការព្រួយចិត្ត​ដល់​ម្ដាយ​របស់ខ្លួន​។


កូន​ដែល​មានប្រាជ្ញា​ធ្វើឲ្យ​ឪពុក​មានអំណរ រីឯ​មនុស្សល្ងង់​មើលងាយ​ម្ដាយ​របស់ខ្លួន​។


មិត្តភក្ដិ​ស្រឡាញ់​គ្នា​គ្រប់ពេល ហើយ​បងប្អូន​កើតមក​សម្រាប់​ពេល​មាន​ទុក្ខវេទនា​។


អ្នកដែល​ផ្ដល់កំណើត​ដល់​មនុស្សល្ងង់ នាំមកនូវ​ការព្រួយចិត្ត​ដល់​ខ្លួន ហើយ​ឪពុក​របស់​មនុស្ស​ឆោតល្ងង់ មិនដែល​អរសប្បាយ​ឡើយ​។


កូន​ល្ងង់​ជា​ទុក្ខព្រួយ​ដល់​ឪពុក​របស់ខ្លួន និង​ជា​ជាតិល្វីង​ដល់​ម្ដាយដែល​សម្រាល​វា​មក​។


រស់នៅ​ក្នុង​ទឹកដី​រហោស្ថាន ប្រសើរ​ជាង​រស់នៅ​ជាមួយ​ប្រពន្ធ​ឌុកដាន់ ហើយ​ឆាប់ខឹង​។


រស់នៅ​តាម​ជ្រុង​នៃ​ដំបូលផ្ទះ ប្រសើរ​ជាង​រស់នៅ​ក្នុង​ផ្ទះ​ជាមួយ​ប្រពន្ធ​ឌុកដាន់​។


រស់នៅ​តាម​ជ្រុង​នៃ​ដំបូលផ្ទះ ប្រសើរ​ជាង​រស់នៅ​ក្នុង​ផ្ទះ​ជាមួយ​ប្រពន្ធ​ឌុកដាន់​។


ប្រពន្ធ​ឌុកដាន់ និង​តំណក់ទឹក​ដែល​ស្រក់​ជានិច្ច​នៅ​ថ្ងៃ​មាន​ភ្លៀង គឺ​ដូចគ្នា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម