បន្តិចបន្តួចដែលមនុស្សសុចរិតមាន ប្រសើរជាងភាពបរិបូររបស់មនុស្សអាក្រក់ជាច្រើននាក់ទៅទៀត។
សុភាសិត 16:8 - ព្រះគម្ពីរខ្មែរសាកល មានរបស់តែបន្តិចដោយសេចក្ដីសុចរិត ប្រសើរជាងមានផលច្រើនដោយភាពអយុត្តិធម៌។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើមានទ្រព្យតិច ហើយមានសេចក្ដីសុចរិត នោះវិសេសជាងមានកម្រៃច្រើន តែមានអំពើទុច្ចរិតវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រកបានប្រាក់តិចដោយយុត្តិធម៌ ប្រសើរជាងរកបានប្រាក់ច្រើនដោយអយុត្តិធម៌។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើមានទ្រព្យតិច ហើយមានសេចក្ដីសុចរិត នោះវិសេសជាងមានកំរៃច្រើន តែមានសេចក្ដីទុច្ចរិតវិញ។ អាល់គីតាប រកបានប្រាក់តិចដោយយុត្តិធម៌ ប្រសើរជាងរកបានប្រាក់ច្រើនដោយអយុត្តិធម៌។ |
បន្តិចបន្តួចដែលមនុស្សសុចរិតមាន ប្រសើរជាងភាពបរិបូររបស់មនុស្សអាក្រក់ជាច្រើននាក់ទៅទៀត។
មានរបស់តែបន្តិចដោយមានការកោតខ្លាចព្រះយេហូវ៉ា ប្រសើរជាងមានទ្រព្យសម្បត្តិច្រើន ប៉ុន្តែមានទុក្ខកង្វល់។
ស៊ូឲ្យមានម្ហូបជាបន្លែ នៅកន្លែងដែលមានការស្រឡាញ់គ្នា ប្រសើរជាងមានសាច់គោបំប៉ន ប៉ុន្តែមានការស្អប់គ្នា។
កាលណាផ្លូវរបស់មនុស្សម្នាក់គាប់ព្រះហឫទ័យព្រះយេហូវ៉ា សូម្បីតែសត្រូវរបស់អ្នកនោះក៏ព្រះអង្គធ្វើឲ្យនៅសុខសាន្តជាមួយគាត់ដែរ។
ចិត្តរបស់មនុស្សគិតគូរអំពីផ្លូវរបស់ខ្លួន ប៉ុន្តែព្រះយេហូវ៉ាជាអ្នកដែលធ្វើឲ្យជំហានរបស់គេបានស្ថិតស្ថេរ។
មានតែនំប៉័ងក្រៀមមួយម៉ាត់ទាំងមានសេចក្ដីសុខសាន្ត ប្រសើរជាងផ្ទះដែលពេញដោយការជប់លៀងទាំងមានជម្លោះ។
អ្នកក្រីក្រដែលដើរក្នុងសេចក្ដីគ្រប់លក្ខណ៍របស់ខ្លួន ប្រសើរជាងអ្នកមានដែលផ្លូវរបស់ខ្លួនវៀចវេរ។
ដៃម្ខាងពេញដោយភាពស្ងប់ស្ងៀម ប្រសើរជាងដៃទាំងពីរពេញដោយការនឿយហត់ និងការដេញចាប់ខ្យល់។