Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 28:6 - ព្រះគម្ពីរខ្មែរសាកល

6 អ្នកក្រីក្រ​ដែល​ដើរ​ក្នុង​សេចក្ដីគ្រប់លក្ខណ៍​របស់ខ្លួន ប្រសើរ​ជាង​អ្នកមាន​ដែល​ផ្លូវ​របស់ខ្លួន​វៀចវេរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 មនុស្ស​ក្រីក្រ​ដែល​ប្រព្រឹត្ត​តាម ផ្លូវ​ទៀង​ត្រង់​របស់​ខ្លួន នោះ​វិសេស​ជាង​មនុស្ស​ក្រវិច‌ក្រវៀន ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​គេ ទោះ​បើ​ជា​អ្នក​មាន​ក៏​ដោយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 មនុស្ស​ក្រីក្រ​តែ​រស់​នៅ​ដោយ​ទៀង​ត្រង់ ប្រសើរ​ជាង​អ្នក​មាន ដែល​រស់​នៅ​ក្នុង​ផ្លូវ​វៀច‌វេរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 មនុស្ស​ក្រីក្រ​ដែល​ប្រព្រឹត្ត​តាម​ផ្លូវ​ទៀង​ត្រង់​របស់​ខ្លួន នោះ​វិសេស​ជាង​មនុស្ស​ក្រវិច‌ក្រវៀន ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​គេ ទោះ​បើ​ជា​អ្នក​មាន​ក៏​ដោយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 មនុស្ស​ក្រីក្រ​តែ​រស់​នៅ​ដោយ​ទៀង​ត្រង់ ប្រសើរ​ជាង​អ្នក​មាន ដែល​រស់​នៅ​ក្នុង​ផ្លូវ​វៀច‌វេរ។

សូមមើលជំពូក ចម្លង




សុភា‌សិត 28:6
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកដែល​ដើរ​ក្នុង​សេចក្ដីទៀងត្រង់​របស់ខ្លួន កោតខ្លាច​ព្រះយេហូវ៉ា រីឯ​អ្នកដែល​ផ្លូវ​របស់ខ្លួន​វៀចវេរ មើលងាយ​ព្រះយេហូវ៉ា​។


មាន​របស់​តែបន្តិច​ដោយ​សេចក្ដីសុចរិត ប្រសើរ​ជាង​មាន​ផល​ច្រើន​ដោយ​ភាពអយុត្តិធម៌​។


អ្នកក្រីក្រ​ដែល​ដើរ​ក្នុង​សេចក្ដីគ្រប់លក្ខណ៍​របស់ខ្លួន ប្រសើរ​ជាង​អ្នកដែល​មាន​បបូរមាត់​វៀចវេរ ហើយ​ជា​មនុស្សល្ងង់​។


អ្វីដែលគួរឲ្យប្រាថ្នាចង់បាន​ក្នុង​មនុស្ស គឺ​ភាពស្មោះត្រង់​របស់អ្នកនោះ ហើយ​អ្នកក្រីក្រ​ប្រសើរ​ជាង​មនុស្ស​ភូតភរ​។


អ្នកដែល​ដើរ​ដោយ​ទៀងត្រង់​នឹង​បាន​សង្គ្រោះ រីឯ​អ្នកដែល​បង្វៀច​ផ្លូវ​របស់ខ្លួន​នឹង​ដួល​ក្នុងមួយរំពេច​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម