គេបានចែករំលែក ហើយឲ្យដល់អ្នកក្រីក្រ; សេចក្ដីសុចរិតរបស់គេនៅស្ថិតស្ថេរជារៀងរហូត ស្នែងរបស់គេនឹងត្រូវបានលើកតម្កើងក្នុងសិរីរុងរឿង។
សុភាសិត 14:24 - ព្រះគម្ពីរខ្មែរសាកល មកុដរបស់មនុស្សមានប្រាជ្ញា គឺភាពស្ដុកស្ដម្ភរបស់ខ្លួន រីឯភាពល្ងង់របស់មនុស្សល្ងង់ គឺជាភាពល្ងង់ដដែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រព្យសម្បត្តិជាមកុដសម្រាប់មនុស្សមានប្រាជ្ញា តែសេចក្ដីចម្កួតរបស់មនុស្សល្ងីល្ងើ នោះជាសេចក្ដីចម្កួតសុទ្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សម្បត្តិស្ដុកស្ដម្ភជារង្វាន់របស់មនុស្សមានប្រាជ្ញា រីឯមនុស្សល្ងង់ខ្លៅនៅតែល្ងង់ខ្លៅដដែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រព្យសម្បត្តិជាមកុដដល់មនុស្សប្រាជ្ញ តែសេចក្ដីចំកួតរបស់មនុស្សល្ងីល្ងើ នោះជាសេចក្ដីចំកួតសុទ្ធ។ អាល់គីតាប សម្បត្តិស្ដុកស្ដម្ភជារង្វាន់របស់មនុស្សមានប្រាជ្ញា រីឯមនុស្សល្ងង់ខ្លៅនៅតែល្ងង់ខ្លៅដដែល។ |
គេបានចែករំលែក ហើយឲ្យដល់អ្នកក្រីក្រ; សេចក្ដីសុចរិតរបស់គេនៅស្ថិតស្ថេរជារៀងរហូត ស្នែងរបស់គេនឹងត្រូវបានលើកតម្កើងក្នុងសិរីរុងរឿង។
ព្រះពររបស់ព្រះយេហូវ៉ាធ្វើឲ្យមានស្ដុកស្ដម្ភ ហើយព្រះអង្គមិនបន្ថែមការនឿយហត់ក្នុងព្រះពរនោះឡើយ។
ថ្លៃលោះនៃជីវិតរបស់មនុស្ស គឺភាពស្ដុកស្ដម្ភរបស់គេ ប៉ុន្តែអ្នកក្រីក្រមិនដែលឮពាក្យសម្លុតគំរាមឡើយ។
ទ្រព្យសម្បត្តិដ៏មានតម្លៃ និងប្រេង នៅក្នុងផ្ទះរបស់មនុស្សមានប្រាជ្ញា ប៉ុន្តែមនុស្សល្ងង់ស៊ីបង្ហិនវាវិញ។
ទោះបីជាបុកមនុស្សល្ងីល្ងើដោយអង្រែក្នុងត្បាល់ជាមួយស្រូវក៏ដោយ ក៏ភាពល្ងីល្ងើរបស់គេនៅតែមិនចាកចេញពីគេឡើយ។
ព្រះអង្គនឹងបានជាស្ថិរភាពក្នុងគ្រារបស់អ្នក ជាទ្រព្យសម្បត្តិនៃសេចក្ដីសង្គ្រោះ ប្រាជ្ញា និងចំណេះដឹង រីឯការកោតខ្លាចព្រះយេហូវ៉ាជារតនសម្បត្តិរបស់អ្នក។
ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរបង្កើតមិត្តភក្ដិសម្រាប់ខ្លួនឯងពីទ្រព្យសម្បត្តិដ៏ទុច្ចរិតចុះ ដើម្បីឲ្យគេបានទទួលអ្នករាល់គ្នាទៅក្នុងលំនៅដ៏អស់កល្បជានិច្ច កាលណាទ្រព្យសម្បត្តិនោះរលាយសូន្យទៅ។