គេចូលចិត្តដាក់បណ្ដាសា ដូច្នេះសូមឲ្យបណ្ដាសាធ្លាក់មកលើគេ គេមិនពេញចិត្តនឹងពរ ដូច្នេះសូមឲ្យពរចេញឆ្ងាយពីគេ។
សុភាសិត 14:14 - ព្រះគម្ពីរខ្មែរសាកល អ្នកដែលបកក្រោយក្នុងចិត្តនឹងត្រូវបានចម្អែតដោយផលនៃផ្លូវរបស់ខ្លួន រីឯមនុស្សល្អក៏នឹងត្រូវបានចម្អែតដោយផលនៃផ្លូវរបស់ខ្លួនដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលមានចិត្តរសាយថយទៅ នោះនឹងបានឆ្អែតដោយផលនៃផ្លូវរបស់ខ្លួន តែមនុស្សល្អក៏នឹងបានស្កប់ស្កល់ ដោយផលនៃផ្លូវរបស់ខ្លួនដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សគ្មានសីលធម៌តែងតែទទួលផលពីអំពើដែលខ្លួនប្រព្រឹត្ត រីឯមនុស្សសប្បុរសរមែងទទួលផលគាប់ប្រសើរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលមានចិត្តរសាយថយទៅវិញ នោះនឹងបានឆ្អែតក្នុងផ្លូវរបស់ខ្លួន តែមនុស្សល្អនឹងបានស្កប់ស្កល់អំពីក្នុងចិត្តខ្លួនឯងវិញ។ អាល់គីតាប មនុស្សគ្មានជំនឿតែងតែទទួលផលពីអំពើដែលខ្លួនប្រព្រឹត្ត រីឯមនុស្សសប្បុរសរមែងទទួលផលគាប់ប្រសើរ។ |
គេចូលចិត្តដាក់បណ្ដាសា ដូច្នេះសូមឲ្យបណ្ដាសាធ្លាក់មកលើគេ គេមិនពេញចិត្តនឹងពរ ដូច្នេះសូមឲ្យពរចេញឆ្ងាយពីគេ។
មនុស្សនឹងបានស្កប់ស្កល់នឹងអ្វីដែលល្អពីផលផ្លែនៃមាត់របស់ខ្លួន ហើយទង្វើនៃដៃរបស់មនុស្ស នឹងត្រឡប់មកខ្លួនគេវិញ។
ចិត្តស្គាល់សេចក្ដីល្វីងជូរចត់នៃព្រលឹងរបស់ខ្លួន ហើយអ្នកដទៃក៏គ្មានចំណែកនៅក្នុងអំណររបស់វាដែរ។
មនុស្សខ្វះចំណេះដឹង ចេះតែជឿពាក្យទាំងអស់ រីឯមនុស្សឆ្លាតវៃយល់ច្បាស់នូវជំហានរបស់ខ្លួន។
ក្រពះមនុស្សនឹងឆ្អែតដោយផលផ្លែនៃមាត់របស់ខ្លួន ក៏នឹងឆ្អែតដោយភោគផលនៃបបូរមាត់របស់ខ្លួនដែរ។
ប្រសិនបើអ្នកមានប្រាជ្ញា នោះគឺមានប្រាជ្ញាសម្រាប់ខ្លួនឯង; ប្រសិនបើអ្នកបានចំអកឡកឡឺយ នោះអ្នកនឹងត្រូវរងតែម្នាក់ឯងប៉ុណ្ណោះ។
ប៉ុន្តែអ្នកណាក៏ដោយដែលផឹកទឹកដែលខ្ញុំនឹងឲ្យនោះ នឹងមិនស្រេកសោះឡើយ គឺជារៀងរហូត។ ផ្ទុយទៅវិញ ទឹកដែលខ្ញុំនឹងឲ្យអ្នកនោះ នឹងក្លាយជាប្រភពទឹកផុសឡើងដល់ជីវិតអស់កល្បជានិច្ចនៅក្នុងអ្នកនោះ”។
នេះជាមោទនភាពរបស់យើង គឺទីបន្ទាល់នៃសតិសម្បជញ្ញៈរបស់យើងដែលថា ក្នុងពិភពលោកនេះ យើងបានប្រព្រឹត្តដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីបរិសុទ្ធរបស់ព្រះ មិនមែនតាមប្រាជ្ញាខាងសាច់ឈាមទេ គឺតាមព្រះគុណរបស់ព្រះវិញ; យើងបានប្រព្រឹត្តដូច្នេះ ជាពិសេសចំពោះអ្នករាល់គ្នា។
ចូរឲ្យម្នាក់ៗពិនិត្យពិច័យការប្រព្រឹត្តរបស់ខ្លួន នោះគ្រប់គ្នានឹងមានទីអួតចំពោះតែខ្លួនឯងប៉ុណ្ណោះ គឺមិនអាចអួតចំពោះអ្នកដទៃបានទេ
ដ្បិតអ្នកដែលសាបព្រោះតាមសាច់ឈាមរបស់ខ្លួន នឹងច្រូតបានការសាបសូន្យពីសាច់ឈាម រីឯអ្នកដែលសាបព្រោះតាមព្រះវិញ្ញាណ នឹងច្រូតបានជីវិតអស់កល្បជានិច្ចពីព្រះវិញ្ញាណ។
បងប្អូនអើយ ចូរប្រុងប្រយ័ត្ន ក្រែងលោមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាមានចិត្តអាក្រក់ដោយភាពឥតជំនឿ រហូតដល់ដកខ្លួនចេញពីព្រះដ៏មានព្រះជន្មរស់។