ចូរប្រៀនប្រដៅកូនរបស់អ្នក ក្នុងកាលដែលមានសង្ឃឹមនៅឡើយ គឺកុំទុកឲ្យការរំជួលចិត្តរបស់អ្នកធ្វើឲ្យវាស្លាប់ឡើយ។
សុភាសិត 13:24 - ព្រះគម្ពីរខ្មែរសាកល អ្នកដែលសំចៃទុករំពាត់ គឺស្អប់កូនរបស់ខ្លួន រីឯអ្នកដែលស្រឡាញ់កូន ព្យាយាមផ្ដល់ការប្រៀនប្រដៅដល់កូន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលមិនសូវប្រើរំពាត់ នោះឈ្មោះថា ស្អប់កូន តែអ្នកណាដែលស្រឡាញ់កូន នោះឧស្សាហ៍វាយផ្ចាលវា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាមិនសូវប្រើរំពាត់ អ្នកនោះមិនស្រឡាញ់កូនទេ រីឯអ្នកដែលស្រឡាញ់កូនតែងតែវាយប្រដៅវា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលមិនសូវប្រើរំពាត់ នោះឈ្មោះថា ស្អប់កូន តែអ្នកណាដែលស្រឡាញ់កូនវិញ នោះឧស្សាហ៍វាយផ្ចាលវា។ អាល់គីតាប អ្នកណាមិនសូវប្រើរំពាត់ អ្នកនោះមិនស្រឡាញ់កូនទេ រីឯអ្នកដែលស្រឡាញ់កូនតែងតែវាយប្រដៅវា។ |
ចូរប្រៀនប្រដៅកូនរបស់អ្នក ក្នុងកាលដែលមានសង្ឃឹមនៅឡើយ គឺកុំទុកឲ្យការរំជួលចិត្តរបស់អ្នកធ្វើឲ្យវាស្លាប់ឡើយ។
សេចក្ដីល្ងីល្ងើមានចងភ្ជាប់នៅក្នុងចិត្តកូនក្មេង ប៉ុន្តែរំពាត់នៃការប្រៀនប្រដៅនឹងបណ្ដេញវាឲ្យចេញឆ្ងាយពីកូនក្មេង។
រំពាត់ និងការស្ដីប្រដៅផ្ដល់ប្រាជ្ញា ប៉ុន្តែកូនក្មេងដែលបណ្ដោយតាមចិត្ត នាំមកនូវសេចក្ដីអាម៉ាស់ដល់ម្ដាយរបស់ខ្លួន។
ចូរប្រៀនប្រដៅកូនរបស់អ្នក នោះវានឹងធ្វើឲ្យអ្នកបានស្ងប់ចិត្ត ហើយផ្ដល់សេចក្ដីរីករាយដល់ព្រលឹងរបស់អ្នក។
ដ្បិតព្រះយេហូវ៉ាស្ដីបន្ទោសអ្នកដែលព្រះអង្គស្រឡាញ់ គឺដូចជាឪពុកធ្វើចំពោះកូនដែលខ្លួនពេញចិត្ត។
ប៉ុន្តែអ្នកដែលឃ្វាងពីខ្ញុំ អ្នកនោះកំពុងតែធ្វើទុក្ខព្រលឹងរបស់ខ្លួន; អស់អ្នកដែលស្អប់ខ្ញុំ គឺស្រឡាញ់សេចក្ដីស្លាប់”៕
“ប្រសិនបើអ្នកណាមកឯខ្ញុំ ហើយមិនស្អប់ឪពុក ម្ដាយ ប្រពន្ធ កូនៗ បងប្អូនប្រុស និងបងប្អូនស្រីរបស់ខ្លួន ថែមទាំងមិនស្អប់ជីវិតរបស់ខ្លួនទេ អ្នកនោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។