សេចក្ដីសុចរិតរបស់មនុស្សទៀងត្រង់ រំដោះខ្លួនគេ ប៉ុន្តែមនុស្សក្បត់នឹងត្រូវបានចាប់ដោយចំណង់លោភលន់របស់ខ្លួន។
ឯសេចក្ដីសុចរិតរបស់មនុស្សទៀងត្រង់ នឹងជួយឲ្យខ្លួនរួច តែមនុស្សប្រទូស្តនឹងត្រូវជាប់ ក្នុងការទុច្ចរិតរបស់ខ្លួនវិញ។
សេចក្ដីសុចរិតរបស់មនុស្សទៀងត្រង់ រមែងជួយការពារខ្លួនគេ រីឯមនុស្សវៀចវេរ តែងតែជាប់អន្ទាក់ដោយសារចិត្តលោភលន់របស់ខ្លួន។
ឯសេចក្ដីសុចរិតរបស់មនុស្សទៀងត្រង់នឹងជួយឲ្យខ្លួនរួច តែមនុស្សប្រទូស្តនឹងត្រូវជាប់ក្នុងការទុច្ចរិតរបស់ខ្លួនវិញ។
ដូច្នេះនៅថ្ងៃក្រោយ កាលណាលោកអ៊ំមកពិនិត្យថ្លៃឈ្នួលរបស់ខ្ញុំ នោះសេចក្ដីសុចរិតរបស់ខ្ញុំនឹងឆ្លើយជំនួសខ្ញុំ គឺបើសិនមានសត្វណាដែលមិនមានសម្បុរពពាល ឬសម្បុរពព្លាក់នៅក្នុងហ្វូងពពែ ឬមានសត្វណាមិនមានសម្បុរខ្មៅនៅក្នុងកូនចៀមនៅជាមួយខ្ញុំ វាជារបស់លួច”។
ដ្បិតលោកអ៊ំបានស្ទាបរកក្នុងអីវ៉ាន់ទាំងអស់របស់ខ្ញុំហើយ ចុះមានរកឃើញអីវ៉ាន់ណាពីផ្ទះរបស់លោកអ៊ំ? សូមដាក់នៅទីនេះ នៅមុខបងប្អូនរបស់ខ្ញុំ និងបងប្អូនរបស់លោកអ៊ំ ហើយឲ្យពួកគេវិនិច្ឆ័យរវាងយើងទាំងពីរចុះ!
ប្រជាជាតិនានាបានលិចទៅក្នុងរណ្ដៅដែលខ្លួនបានធ្វើ ជើងរបស់ពួកគេបានជាប់ក្នុងសំណាញ់ដែលខ្លួនបានបង្កប់។
មនុស្សមិនគោរពព្រះបំផ្លាញអ្នកជិតខាងរបស់ខ្លួនដោយមាត់ ប៉ុន្តែមនុស្សសុចរិតត្រូវបានរំដោះឲ្យរួចដោយចំណេះដឹង។
អំពើទុច្ចរិតរបស់មនុស្សអាក្រក់ចាប់ខ្លួនគេជាប់ ហើយអ្នកនោះត្រូវបានចាប់ចងដោយចំណងនៃបាបរបស់ខ្លួន។
អ្នកដែលជីករណ្ដៅនឹងធ្លាក់ទៅក្នុងរណ្ដៅនោះ; អ្នកដែលរំលំរបងថ្ម នឹងត្រូវពស់ចឹក។