Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 30:33 - ព្រះគម្ពីរខ្មែរសាកល

33 ដូច្នេះ​នៅ​ថ្ងៃ​ក្រោយ កាលណា​លោកអ៊ំ​មក​ពិនិត្យ​ថ្លៃឈ្នួល​របស់ខ្ញុំ នោះ​សេចក្ដីសុចរិត​របស់ខ្ញុំ​នឹង​ឆ្លើយ​ជំនួស​ខ្ញុំ គឺបើសិន​មាន​សត្វ​ណា​ដែល​មិន​មាន​សម្បុរពពាល ឬ​សម្បុរពព្លាក់​នៅក្នុង​ហ្វូង​ពពែ ឬ​មានសត្វណាមិន​មាន​សម្បុរខ្មៅ​នៅក្នុង​កូនចៀម​នៅជាមួយ​ខ្ញុំ វា​ជារបស់​លួច”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ដូច្នេះ ត​ទៅ​មុខ​ទៀត កាល​ណា​លោក​ឪពុក​ចូល​មក​សួរ​ពី​ឈ្នួល​របស់​ខ្ញុំ នោះ​ខ្ញុំ​នឹង​សម្ដែង​ឲ្យ​ពុក​ជ្រាប​ថា ខ្ញុំ​ស្មោះ​ត្រង់ គឺ​បើ​មាន​សត្វ​ណា​នៅ​ជា‌មួយ​ខ្ញុំ ដែល​មិន​ពពាល ពព្លាក់​ក្នុង​ហ្វូង​ពពែ ហើយ​ដែល​មិន​ខ្មៅ​ក្នុង​ហ្វូង​ចៀម នោះ​ចាត់​ទុក​ថា​ខ្ញុំ​បាន​លួច​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 ស្អែក ពេល​លោក​ឪពុក​អញ្ជើញ​ទៅ​មើល​សត្វ ដែល​ជា​ថ្លៃ​ឈ្នួល​របស់​ខ្ញុំ លោក​ឪពុក​មុខ​ជា​ជ្រាប​ថា ខ្ញុំ​ជា​មនុស្ស​ទៀង​ត្រង់។ ប្រសិន​បើ​លោក​ឪពុក​ឃើញ​សត្វ​ណា​ដែល​គ្មាន​សម្បុរ​ពពាល និង​ពព្លាក់​ក្នុង​ចំណោម​ពពែ ឬ​សត្វ​ណា​ដែល​គ្មាន​សម្បុរ​ស្រអាប់​ក្នុង​ចំណោម​កូន​ចៀម បាន​សេចក្ដី​ថា ខ្ញុំ​បាន​លួច​សត្វ​ទាំង​នោះ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 ដូច្នេះ ទៅ​មុខ​ទៀត កាល​ណា​លោក​ឪពុក​ចូល​មក​សាក​សួរ​ពី​ឈ្នួល​ខ្ញុំ នោះ​សេចក្ដី​សុចរិត​របស់​ខ្ញុំ​នឹង​សំដែង​ឲ្យ​ឃើញ​ច្បាស់​ដូច្នេះ គឺ​បើ​មាន​សត្វ​ណា​នៅ​ជា​មួយ​នឹង​ខ្ញុំ ដែល​មិន​ពពាល​ពព្លាក់​ក្នុង​ហ្វូង​ពពែ ហើយ​ដែល​មិន​ខ្មៅ​ក្នុង​ហ្វូង​ចៀម នោះ​នឹង​រាប់​ទុក​ជា​របស់​លួច

សូមមើលជំពូក ចម្លង

អាល់គីតាប

33 ស្អែក ពេល​លោក​ឪពុក​អញ្ជើញ​ទៅ​មើល​សត្វ ដែល​ជា​ថ្លៃ​ឈ្នួល​របស់​ខ្ញុំ លោក​ឪពុក​មុខ​ជា​ដឹង​ថា ខ្ញុំ​ទៀង​ត្រង់​ទេ។ ប្រសិន​បើ​លោក​ឪពុក​ឃើញ​មាន​សត្វ​ណា​ដែល​មិន​សម្បុរ​ពពាល និង​ពព្លាក់​ក្នុង​ចំណោម​ពពែ ឬ​សត្វ​គ្មាន​សម្បុរ​ស្រអាប់​ក្នុង​ចំណោម​កូន​ចៀម​វិញ បាន​សេចក្តី​ថា ខ្ញុំ​បាន​លួច​សត្វ​ទាំង​នោះ​ហើយ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 30:33
8 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺនៅ​ថ្ងៃនេះ សូមឲ្យ​ខ្ញុំ​ទៅ​ក្នុង​ហ្វូងសត្វ​ទាំងមូល​របស់លោកអ៊ំ ដើម្បី​ញែក​អស់ទាំង​ចៀម​សម្បុរពព្លាក់ និង​សម្បុរពពាល ហើយ​ចៀម​សម្បុរខ្មៅ​ទាំងអស់​ក្នុង​កូនចៀម ព្រមទាំង​សត្វ​សម្បុរពពាល និង​សម្បុរពព្លាក់​ក្នុង​ហ្វូង​ពពែ ចេញ​ពី​ហ្វូងសត្វរបស់លោកអ៊ំ ទុកជា​ថ្លៃឈ្នួល​របស់ខ្ញុំ​។


ឡាបាន់​និយាយថា​៖ “មើល៍! ចូរ​ធ្វើ​តាម​ពាក្យ​របស់ឯង​ចុះ​!”។


ដ្បិត​លោកអ៊ំ​បាន​ស្ទាបរក​ក្នុង​អីវ៉ាន់​ទាំងអស់​របស់ខ្ញុំ​ហើយ ចុះ​មាន​រកឃើញ​អីវ៉ាន់​ណា​ពី​ផ្ទះ​របស់លោកអ៊ំ​? សូម​ដាក់​នៅ​ទីនេះ នៅមុខ​បងប្អូន​របស់ខ្ញុំ និង​បងប្អូន​របស់លោកអ៊ំ ហើយ​ឲ្យ​ពួកគេ​វិនិច្ឆ័យ​រវាង​យើង​ទាំង​ពីរ​ចុះ​!


ហើយ​ព្រះអង្គ​នឹង​ធ្វើឲ្យ​សេចក្ដីសុចរិត​របស់អ្នក​ចេញមក​ដូច​ពន្លឺ ក៏​នឹង​ធ្វើឲ្យ​សេចក្ដីយុត្តិធម៌​របស់អ្នក​ចេញមក​ដូច​ថ្ងៃត្រង់​។


ដ្បិត​ការបំពាន​របស់យើងខ្ញុំ​បាន​កើនឡើង​នៅចំពោះ​ព្រះអង្គ ហើយ​បាប​របស់យើងខ្ញុំ​ក៏​ធ្វើបន្ទាល់​ទាស់នឹង​យើងខ្ញុំ​; ការបំពាន​របស់យើងខ្ញុំ​នៅជាប់នឹង​យើងខ្ញុំ ហើយ​យើងខ្ញុំ​ស្គាល់​អំពើទុច្ចរិត​របស់យើងខ្ញុំ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម