ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 11:21 - ព្រះគម្ពីរខ្មែរសាកល

មនុស្ស​អាក្រក់​ពិតជា​មិន​រួចទោស​ឡើយ រីឯ​ពូជពង្ស​របស់​មនុស្ស​សុចរិត នឹង​ត្រូវបាន​រំដោះ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទោះ​បើ​ព្រួត​ដៃ​គ្នា គង់​តែ​មនុស្ស​អាក្រក់ នឹង​មិន​រួច​ពី​ទោស​ឡើយ តែ​ពូជ‌ពង្ស​របស់​មនុស្ស​សុចរិត នឹង​មាន​ជំនួយ​ជួយ​ឲ្យ​រួច។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មនុស្ស​ទុច្ចរិត​ត្រូវ​តែ​ទទួល​ទោស​ចៀស​មិន​ផុត រីឯ​ពូជ‌ពង្ស​របស់​មនុស្ស​សុចរិត​នឹង​រួច​ជីវិត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទោះ​បើ​ព្រួត​ដៃ​គ្នា គង់​តែ​មនុស្ស​អាក្រក់​នឹង​មិន​រួច​ពី​ទោស​ឡើយ តែ​ពូជ‌ពង្ស​របស់​មនុស្ស​សុចរិត​នឹង​មាន​ជំនួយ​ជួយ​ឲ្យ​រួច។

សូមមើលជំពូក

អាល់គីតាប

មនុស្ស​ទុច្ចរិត​ត្រូវ​តែ​ទទួល​ទោស​ចៀស​មិន​ផុត រីឯ​ពូជ‌ពង្ស​របស់​មនុស្ស​សុចរិត​នឹង​រួច​ជីវិត។

សូមមើលជំពូក



សុភា‌សិត 11:21
15 ការដាក់ឲ្យឆ្លើយតបគ្នា  

វាល់ព្រឹកវាល់ល្ងាច គេ​មានចិត្តសប្បុរស ព្រមទាំង​ឲ្យខ្ចី​ផង ហើយ​ពូជពង្ស​របស់គេ​នឹង​បានជា​ពរ​។


មនុស្ស​មាន​ចិត្ត​វៀចវេរ​ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា រីឯ​ផ្លូវ​របស់​មនុស្ស​គ្រប់លក្ខណ៍ ជា​ទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ​។


ស្ត្រី​មានរូបស្អាត ប៉ុន្តែ​គ្មាន​គំនិតមារយាទ ប្រៀបដូចជា​ក្រវិល​មាស​ពាក់​នៅ​ច្រមុះ​ជ្រូក​។


គ្មាន​អន្តរាយ​ណាមួយ​កើតមាន​ដល់​មនុស្ស​សុចរិត​ឡើយ រីឯ​មនុស្ស​អាក្រក់​ពេញ​ដោយ​មហន្តរាយ​។


មនុស្ស​ល្អ​បន្សល់មរតក​ទុកឲ្យ​កូនចៅនៃកូនចៅ រីឯ​ទ្រព្យសម្បត្តិ​របស់​មនុស្សបាប​វិញ ត្រូវបាន​រក្សាទុក​សម្រាប់​មនុស្ស​សុចរិត​។


អស់អ្នក​ដែល​មាន​ចិត្ត​ឆ្មើងឆ្មៃ​ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា អ្នកនោះ​ពិតជា​មិន​រួចទោស​ឡើយ​។


គ្មាន​សេចក្ដីក្ដៅក្រហាយ​ក្នុង​យើង​ឡើយ ប៉ុន្តែបើ​មាន​អ្នកណា​ផ្ដល់​អញ្ចាញ និង​បន្លា​ដល់​យើង យើង​នឹង​ឈានទៅ​ច្បាំង​នឹង​គេ យើង​នឹង​ដុត​គេ​ជាមួយគ្នា​។


ដ្បិត​សេចក្ដីសន្យា​នេះ គឺ​សម្រាប់​អ្នករាល់គ្នា និង​កូនចៅ​របស់អ្នករាល់គ្នា ព្រមទាំង​មនុស្ស​ទាំងអស់​ដែល​នៅ​ឆ្ងាយ​ផង គឺ​អ្នកណាក៏ដោយដែល​ព្រះអម្ចាស់​ជា​ព្រះ​នៃយើង​បាន​ត្រាស់ហៅ”។