ប្រាកដមែន គេនឹងមិនរង្គើជារៀងរហូត; មនុស្សសុចរិតនឹងស្ថិតនៅក្នុងការនឹកចាំជារៀងរហូត។
សុភាសិត 10:30 - ព្រះគម្ពីរខ្មែរសាកល មនុស្សសុចរិតនឹងមិនរង្គើជារៀងរហូត ប៉ុន្តែមនុស្សអាក្រក់នឹងរស់នៅផែនដីមិនបានឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សសុចរិត នឹងមិនត្រូវរង្គើឡើយ តែមនុស្សអាក្រក់ នឹងអាស្រ័យនៅផែនដីមិនបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សសុចរិតមិនត្រូវរង្គើឡើយ រីឯមនុស្សពាលវិញពុំអាចរស់នៅលើផែនដីបានទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សសុចរិត នឹងមិនត្រូវរង្គើឡើយ តែមនុស្សអាក្រក់ នឹងអាស្រ័យនៅផែនដីមិនបាន។ អាល់គីតាប មនុស្សសុចរិតមិនត្រូវរង្គើឡើយ រីឯមនុស្សពាលវិញពុំអាចរស់នៅលើផែនដីបានទេ។ |
ប្រាកដមែន គេនឹងមិនរង្គើជារៀងរហូត; មនុស្សសុចរិតនឹងស្ថិតនៅក្នុងការនឹកចាំជារៀងរហូត។
អ្នកដែលជឿទុកចិត្តលើព្រះយេហូវ៉ា ប្រៀបដូចជាភ្នំស៊ីយ៉ូនដែលមិនរង្គើឡើយ គឺនៅស្ថិតស្ថេរជារៀងរហូត។
គាត់មិនឲ្យគេខ្ចីលុយដើម្បីយកការប្រាក់ឡើយ ក៏មិនយកសំណូកទាស់នឹងមនុស្សឥតទោសដែរ។ អ្នកដែលប្រព្រឹត្តសេចក្ដីទាំងនេះហើយ ដែលមិនរង្គើជារៀងរហូត!៕
ទូលបង្គំបានតាំងព្រះយេហូវ៉ានៅមុខទូលបង្គំជានិច្ច; ដោយសារព្រះអង្គគង់នៅខាងស្ដាំទូលបង្គំ ទូលបង្គំមិនរង្គើឡើយ។
ជាការពិត អ្នកដែលមានព្រះពរពីព្រះអង្គ នឹងទទួលផែនដីជាមរតក រីឯអ្នកដែលត្រូវព្រះអង្គដាក់បណ្ដាសា នឹងត្រូវបានកាត់ចេញ។
ដោយហេតុនេះ ព្រះនឹងផ្ដួលរំលំអ្នកជាដរាប ព្រះអង្គនឹងចាប់អ្នក ហើយកន្ត្រាក់អ្នកចេញពីរោង ព្រះអង្គនឹងរម្លើងអ្នកពីស្ថានមនុស្សរស់។ សេឡា
កាលណាព្យុះសង្ឃរាផាត់បាត់ទៅ មនុស្សអាក្រក់ក៏គ្មានទៀតដែរ រីឯមនុស្សសុចរិតនៅស្ថិតស្ថេរជារៀងរហូត។
ពួកគេទូលព្រះអង្គថា៖ “លោកនឹងបំផ្លាញជីវិតជនពាលទាំងនោះយ៉ាងសាហាវ ហើយប្រវាស់ចម្ការទំពាំងបាយជូរនោះឲ្យពួកកសិករផ្សេងទៀត ដែលនឹងប្រគល់ផលជូនគាត់តាមរដូវ”។