ព្រះអង្គលាក់ពួកគេនៅក្នុងទីលាក់កំបាំងនៃព្រះវត្តមានរបស់ព្រះអង្គ ពីឧបាយកលរបស់មនុស្ស; ព្រះអង្គរក្សាពួកគេទុកនៅក្នុងពន្លា ឲ្យរួចពីជម្លោះនៃអណ្ដាត។
សុភាសិត 1:24 - ព្រះគម្ពីរខ្មែរសាកល ដោយសារខ្ញុំបានស្រែកហៅ ប៉ុន្តែអ្នករាល់គ្នាបដិសេធ ខ្ញុំបានលាតដៃរបស់ខ្ញុំ ប៉ុន្តែគ្មានអ្នកណាយកចិត្តទុកដាក់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពីព្រោះយើងបានស្រែកហៅ តែអ្នករាល់គ្នាមិនព្រមស្តាប់ទេ យើងបានហុចដៃទៅ តែឥតមានអ្នកណារវល់សោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងបានហៅអ្នករាល់គ្នា តែអ្នករាល់គ្នាធ្វើមិនឮ យើងបានបោយដៃហៅអ្នករាល់គ្នា តែអ្នករាល់គ្នាធ្វើព្រងើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះអញបានស្រែកហៅ តែឯងរាល់គ្នាមិនព្រមស្តាប់ទេ អញបានហុចដៃទៅ តែឥតមានអ្នកណារវល់សោះ អាល់គីតាប យើងបានហៅអ្នករាល់គ្នា តែអ្នករាល់គ្នាធ្វើមិនឮ យើងបានបោយដៃហៅអ្នករាល់គ្នា តែអ្នករាល់គ្នាធ្វើព្រងើយ។ |
ព្រះអង្គលាក់ពួកគេនៅក្នុងទីលាក់កំបាំងនៃព្រះវត្តមានរបស់ព្រះអង្គ ពីឧបាយកលរបស់មនុស្ស; ព្រះអង្គរក្សាពួកគេទុកនៅក្នុងពន្លា ឲ្យរួចពីជម្លោះនៃអណ្ដាត។
មនុស្សដែលត្រូវបានស្ដីប្រដៅជាច្រើនលើកច្រើនសា ក៏នៅតែធ្វើករឹង នឹងត្រូវបានកម្ទេចភ្លាម រហូតដល់ស្ដារឡើងវិញលែងបាន។
កាលយើងមកដល់ ម្ដេចក៏គ្មានអ្នកណាសោះ? កាលយើងហៅ ម្ដេចក៏គ្មានអ្នកណាឆ្លើយ? តើដៃរបស់យើងបានរួញខ្លី មិនអាចលោះបានឬ? តើយើងគ្មានអំណាចនឹងរំដោះឲ្យរួចឬ? មើល៍! យើងធ្វើឲ្យសមុទ្ររីងស្ងួតដោយការស្ដីបន្ទោសរបស់យើង យើងធ្វើឲ្យទន្លេទៅជាទីរហោស្ថាន នោះត្រីក៏ធុំក្លិនស្អុយដោយសារគ្មានទឹក ហើយងាប់ដោយស្រេកទឹក។
យើងនឹងតម្រូវអ្នករាល់គ្នាសម្រាប់ដាវ នោះអ្នកទាំងអស់គ្នានឹងលុតចុះឲ្យកាប់សម្លាប់ ដ្បិតយើងបានហៅ ប៉ុន្តែអ្នករាល់គ្នាមិនឆ្លើយទេ យើងបាននិយាយ ប៉ុន្តែអ្នករាល់គ្នាមិនស្ដាប់តាមឡើយ ហើយអ្នករាល់គ្នាបានប្រព្រឹត្តអ្វីដែលអាក្រក់ក្នុងភ្នែករបស់យើង ក៏បានជ្រើសរើសអ្វីដែលយើងមិនពេញចិត្តផង”។
យើងបានលាតដៃរបស់យើងវាល់ព្រឹកវាល់ល្ងាច ទៅរកប្រជាជនដែលបះបោរ ដែលដើរតាមផ្លូវមិនល្អ គឺតាមគំនិតរបស់ខ្លួន
ដូច្នេះ យើងនឹងជ្រើសរើសការធ្វើទុក្ខសម្រាប់ពួកគេ ហើយនាំអ្វីដែលពួកគេភ័យខ្លាចមកលើពួកគេ។ ដ្បិតយើងបានហៅ ប៉ុន្តែគ្មានអ្នកណាឆ្លើយ យើងបាននិយាយ ប៉ុន្តែពួកគេមិនបានស្ដាប់តាម ផ្ទុយទៅវិញ ពួកគេបានធ្វើអំពើអាក្រក់ក្នុងភ្នែករបស់យើង ក៏បានជ្រើសរើសអ្វីដែលយើងមិនពេញចិត្ត”។
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា: ‘ដូចដែលយើងបានស្រែកហៅ ប៉ុន្តែគេមិនបានស្ដាប់យ៉ាងណា គេក៏ស្រែកហៅ ប៉ុន្តែយើងនឹងមិនស្ដាប់យ៉ាងនោះដែរ។
ក្នុងពេលដែលព្រះអង្គលូកព្រះហស្តរបស់ព្រះអង្គមកដើម្បីឲ្យការប្រោសឲ្យជា ទីសម្គាល់ និងការអស្ចារ្យ បានកើតឡើងតាមរយៈព្រះនាមរបស់ព្រះយេស៊ូវអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះអង្គ”។
រីឯអំពីអ៊ីស្រាអែលវិញ លោកថ្លែងថា:“យើងបានលាតដៃរបស់យើងវាល់ព្រឹកវាល់ល្ងាច ទៅរកប្រជារាស្ត្រដែលមិនស្ដាប់បង្គាប់ និងប្រកែកជំទាស់”៕