សេចក្ដីអន្តរាយរបស់គេនឹងត្រឡប់មកលើក្បាលរបស់ខ្លួនវិញ ហើយអំពើហិង្សារបស់គេក៏នឹងធ្លាក់មកលើក្រយៅក្បាលរបស់ខ្លួនដែរ។
សុភាសិត 1:19 - ព្រះគម្ពីរខ្មែរសាកល ផ្លូវរបស់អស់អ្នកដែលលោភចង់បានកម្រៃទុច្ចរិត គឺដូច្នេះឯង វាដកយកព្រលឹងរបស់ម្ចាស់វាទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯផ្លូវនៃអស់អ្នកដែលលោភចង់បាន កម្រៃក៏យ៉ាងនោះដែរ សេចក្ដីនោះនឹងដកយកជីវិត ចេញពីអ្នកដែលបានកម្រៃបែបនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលរកស៊ីលួចប្លន់ទ្រព្យសម្បត្តិ តែងតែបាត់បង់ជីវិតបែបនេះឯង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកអស់អ្នកដែលលោភចង់បានកំរៃក៏យ៉ាងនោះដែរ សេចក្ដីនោះនឹងដកយកជីវិតចេញពីអស់អ្នកដែលបណ្តោយតាមផង។ អាល់គីតាប អស់អ្នកដែលរកស៊ីលួចប្លន់ទ្រព្យសម្បត្តិ តែងតែបាត់បង់ជីវិតបែបនេះឯង។ |
សេចក្ដីអន្តរាយរបស់គេនឹងត្រឡប់មកលើក្បាលរបស់ខ្លួនវិញ ហើយអំពើហិង្សារបស់គេក៏នឹងធ្លាក់មកលើក្រយៅក្បាលរបស់ខ្លួនដែរ។
អ្នកដែលលោភចង់បានកម្រៃទុច្ចរិត នាំទុក្ខមកលើផ្ទះរបស់ខ្លួន រីឯអ្នកដែលស្អប់សំណូកនឹងមានជីវិតរស់។
អ្នកដែលរួមចំណែកជាមួយចោរ គឺស្អប់ព្រលឹងរបស់ខ្លួន; ទោះបីជាអ្នកនោះឮពាក្យបណ្ដាសាក៏ដោយ ក៏មិនសារភាពដែរ។
ខ្ញុំបានឃើញថាមានការអាក្រក់មួយគួរឲ្យឈឺចិត្តនៅក្រោមថ្ងៃ គឺទ្រព្យសម្បត្តិដែលម្ចាស់សន្សំ នាំអន្តរាយដល់ខ្លួន
ដោយសារតែចិត្តលោភលន់ ពួកគេនឹងកេងចំណេញលើអ្នករាល់គ្នាដោយពាក្យបោកបញ្ឆោត។ ការជំនុំជម្រះចំពោះពួកគេដែលមានតាំងពីយូរមកហើយ ក៏មិននៅស្ងៀមឡើយ ហើយសេចក្ដីវិនាសរបស់ពួកគេក៏មិនដេកលក់ដែរ។