Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 1:20 - ព្រះគម្ពីរខ្មែរសាកល

20 ប្រាជ្ញា​ស្រែកយ៉ាងខ្លាំង​នៅតាម​ផ្លូវ ហើយ​បន្លឺ​សំឡេង​របស់នាង​នៅ​កន្លែងសាធារណៈ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ប្រាជ្ញា​តែង​បន្លឺ​ឡើង​នៅ​ក្នុង​ផ្លូវ ក៏​បញ្ចេញ​សំឡេង​នៅ​ទី​ធ្លា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ព្រះ​ប្រាជ្ញា​ញាណ​ស្រែក​នៅ​តាម​ផ្លូវ ហើយ​បន្លឺ​សំឡេង​នៅ​តាម​ទី​សាធារណៈ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ប្រាជ្ញា​តែង​បន្លឺ​ឡើង​នៅ​ក្នុង​ផ្លូវ ក៏​បញ្ចេញ​សំឡេង​នៅ​ទី‌ធ្លា

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ប្រាជ្ញា​ញាណ​របស់​អុលឡោះ​ស្រែក​នៅ​តាម​ផ្លូវ ហើយ​បន្លឺ​សំឡេង​នៅ​តាម​ទី​សាធារណៈ

សូមមើលជំពូក ចម្លង




សុភា‌សិត 1:20
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​ស្រែកហៅ​នៅ​ដើមផ្លូវ​អ៊ូអែ ទាំង​ថ្លែង​ពាក្យពេចន៍​នៅ​មាត់ច្រក​ខ្លោងទ្វារ​ទីក្រុង​ថា​៖


ប្រាជ្ញា​បាន​សាងសង់​ផ្ទះ​របស់ខ្លួន នាង​បាន​ដាប់​សសរ​ទាំង​ប្រាំពីរ​របស់ខ្លួន


នាង​បាន​ចាត់​ពួក​អ្នកបម្រើស្រី​របស់ខ្លួន​ឲ្យទៅ ក៏​ស្រែកហៅ​ពី​កន្លែងខ្ពស់បំផុត​នៃ​ទីក្រុង ថា​៖


បន្ទាប់មក ព្រះយេស៊ូវ​យាង​មកដល់​ស្រុកកំណើត​របស់​ព្រះអង្គ ហើយ​បង្រៀន​ប្រជាជន​នៅក្នុង​សាលាប្រជុំ​របស់​គេ ធ្វើឲ្យ​គេ​ស្ងើច​ទាំង​ពោលថា​៖ “តើ​អ្នកនេះ​បាន​ប្រាជ្ញា និង​ការអស្ចារ្យ​ទាំងនេះ​មកពីណា​?


ហេតុនេះហើយបានជា​ព្រះប្រាជ្ញាញាណ​របស់​ព្រះ​ក៏​មានបន្ទូល​ដែរ​ថា​: ‘យើង​នឹង​ចាត់​បណ្ដា​ព្យាការី និង​សាវ័ក​ឲ្យទៅ​រក​ពួកគេ ហើយ​ពួកគេ​នឹង​សម្លាប់​អ្នកខ្លះ និង​បៀតបៀន​អ្នកខ្លះ​ពីចំណោម​អ្នកទាំងនោះ’។


នៅ​ថ្ងៃចុងបញ្ចប់​នៃ​ពិធីបុណ្យ ជា​ថ្ងៃ​ដ៏សំខាន់ ព្រះយេស៊ូវ​ទ្រង់​ក្រោកឈរ ហើយ​ស្រែកឡើង​ថា​៖“ប្រសិនបើ​អ្នកណា​ស្រេក ចូរ​មករក​ខ្ញុំ​ហើយ​ផឹក​ចុះ​។


ប៉ុន្តែ​ចំពោះ​ពួកអ្នក​ដែល​ត្រូវបានត្រាស់ហៅ គឺ​ទាំង​ជនជាតិយូដា និង​ជនជាតិក្រិក ព្រះ​គ្រីស្ទ​ជា​ព្រះចេស្ដា​របស់​ព្រះ និង​ជា​ព្រះប្រាជ្ញាញាណ​របស់​ព្រះ​។


ដោយសារតែ​ព្រះអង្គ អ្នករាល់គ្នា​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ដែល​ព្រះអង្គ​បាន​ទៅជា​ព្រះប្រាជ្ញាញាណ​ពី​ព្រះ​សម្រាប់​យើង ព្រមទាំង​បាន​ទៅជា​សេចក្ដីសុចរិតយុត្តិធម៌ ការញែកជាវិសុទ្ធ និង​សេចក្ដីប្រោសលោះ


នៅក្នុង​ព្រះអង្គ មាន​លាក់ទុក​គ្រប់ទាំង​ទ្រព្យសម្បត្តិ​នៃ​ព្រះប្រាជ្ញាញាណ និង​ចំណេះដឹង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម