ហើយខ្ញុំនឹងឲ្យអ្នកស្បថដោយអាងព្រះយេហូវ៉ាដ៏ជាព្រះនៃមេឃ និងជាព្រះនៃផែនដីថា អ្នកនឹងមិនយកប្រពន្ធឲ្យកូនប្រុសរបស់ខ្ញុំ ពីកូនស្រីជនជាតិកាណាន ដែលខ្ញុំរស់នៅក្នុងចំណោមគេនេះឡើយ
សាស្តា 9:2 - ព្រះគម្ពីរខ្មែរសាកល អ្វីៗទាំងអស់ដូចគ្នាដល់មនុស្សទាំងអស់ គឺមានវាសនាតែមួយសម្រាប់មនុស្សសុចរិត និងមនុស្សទុច្ចរិត មនុស្សល្អ និងមនុស្សអាក្រក់ មនុស្សបរិសុទ្ធ និងមនុស្សសៅហ្មង មនុស្សដែលថ្វាយយញ្ញបូជា និងមនុស្សដែលមិនថ្វាយយញ្ញបូជា។ ដូចដែលមនុស្សល្អជាយ៉ាងណា មនុស្សបាបក៏ជាយ៉ាងនោះ ហើយដូចដែលមនុស្សដែលស្បថជាយ៉ាងណា មនុស្សដែលខ្លាចសម្បថក៏ជាយ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រប់ការកើតដល់មនុស្សទាំងអស់ដូចគ្នា ដ្បិតមានការមួយដូចគ្នាកើតដល់មនុស្ស ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត ទាំងមនុស្សល្អ និងមនុស្សអាក្រក់ ទាំងមនុស្សស្អាត និងមនុស្សមិនស្អាត ទាំងអ្នកដែលថ្វាយយញ្ញបូជា និងអ្នកមិនថ្វាយ។ មនុស្សល្អយ៉ាងណា មនុស្សមានបាបក៏យ៉ាងនោះដែរ ហើយអ្នកដែលស្បថ ក៏ដូចជាអ្នកដែលមិនហ៊ានស្បថដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេត្រូវរងនូវវាសនាតែមួយ ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត ទាំងមនុស្សល្អ និងមនុស្សអាក្រក់ ទាំងមនុស្សបរិសុទ្ធ និងមនុស្សមិនបរិសុទ្ធ ទាំងអ្នកថ្វាយយញ្ញបូជា និងអ្នកមិនថ្វាយ។ រីឯអ្នកដែលមានចិត្តល្អ និងមនុស្សបាប អ្នកស្បថ និងអ្នកមិនហ៊ានស្បថ ក៏មិនខុសគ្នាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រប់ទាំងអស់កើតដល់មនុស្សទាំងអស់ដូចគ្នា មានការតែ១មុខកើតដល់ទាំងមនុស្សសុចរិត នឹងមនុស្សទុច្ចរិត មនុស្សល្អ មនុស្សស្អាត នឹងមនុស្សដែលមិនស្អាត ហើយមនុស្សដែលថ្វាយយញ្ញបូជា នឹងមនុស្សដែលមិនថ្វាយផង គឺមនុស្សល្អយ៉ាងណា មនុស្សមានបាបក៏យ៉ាងនោះដែរ ហើយអ្នកណាដែលហ៊ានផ្តាសាដល់ខ្លួន ក៏ដូចជាអ្នកដែលខ្លាចពាក្យផ្តាសាដែរ អាល់គីតាប ពួកគេត្រូវរងនូវវាសនាតែមួយ ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត ទាំងមនុស្សល្អ និងមនុស្សអាក្រក់ ទាំងមនុស្សបរិសុទ្ធ និងមនុស្សមិនបរិសុទ្ធ ទាំងអ្នកធ្វើគូរបាន និងអ្នកមិនធ្វើ។ រីឯអ្នកដែលមានចិត្តល្អ និងមនុស្សបាប អ្នកស្បថ និងអ្នកមិនហ៊ានស្បថ ក៏មិនខុសគ្នាដែរ។ |
ហើយខ្ញុំនឹងឲ្យអ្នកស្បថដោយអាងព្រះយេហូវ៉ាដ៏ជាព្រះនៃមេឃ និងជាព្រះនៃផែនដីថា អ្នកនឹងមិនយកប្រពន្ធឲ្យកូនប្រុសរបស់ខ្ញុំ ពីកូនស្រីជនជាតិកាណាន ដែលខ្ញុំរស់នៅក្នុងចំណោមគេនេះឡើយ
ពីព្រោះខ្ញុំបានច្រណែនមនុស្សព្រហើន ពេលខ្ញុំឃើញសេចក្ដីសុខសាន្តរបស់មនុស្សអាក្រក់។
ពោលគឺ ចំពោះមនុស្សដែលជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ ព្រះអង្គប្រទានប្រាជ្ញា ចំណេះដឹង និងអំណរ រីឯចំពោះមនុស្សបាបវិញ ព្រះអង្គប្រទានបន្ទុកឲ្យប្រមូល និងបង្គរ ដើម្បីប្រគល់ដល់មនុស្សដែលជាទីគាប់ព្រះហឫទ័យដល់ព្រះ។ នេះក៏ជាការឥតន័យ និងជាការដេញចាប់ខ្យល់ដែរ៕
ដ្បិតវាសនារបស់មនុស្សលោក និងវាសនារបស់សត្វ គឺមានវាសនាដូចគ្នាសម្រាប់ពួកទាំងពីរ; ដូចដែលការស្លាប់របស់មួយនេះជាយ៉ាងណា ការស្លាប់របស់មួយនោះក៏ជាយ៉ាងនោះដែរ ហើយទាំងអស់មានដង្ហើមដូចគ្នា; មនុស្សគ្មានអ្វីពិសេសជាងសត្វឡើយ ដ្បិតទាំងអស់សុទ្ធតែឥតន័យ។
ថ្វីត្បិតតែអ្នកនោះមានជីវិតរស់មួយពាន់ឆ្នាំពីរដងក៏ដោយ ប៉ុន្តែរកមិនឃើញការសប្បាយរីករាយ តើទាំងអស់គ្នាមិនទៅកន្លែងតែមួយទេឬ?
ជាការល្អដែលអ្នកចាប់មួយនេះ ហើយក៏មិនឲ្យមួយនោះរបូតពីដៃអ្នកដែរ; ដ្បិតអ្នកដែលកោតខ្លាចព្រះ នឹងចេញរួចពីការទាំងអស់នេះ។
ទៅផ្ទះកាន់ទុក្ខ ប្រសើរជាងទៅផ្ទះជប់លៀង ដ្បិតនេះជាទីបញ្ចប់របស់មនុស្សទាំងអស់ ហើយមនុស្សដែលនៅរស់ត្រូវយកចិត្តទុកដាក់ចំពោះការនេះ។
ខ្ញុំបានបែរមកទៀត ហើយឃើញនៅក្រោមថ្ងៃថា មនុស្សរត់លឿនមិនមែនតែងតែរត់ឈ្នះទេ មនុស្សខ្លាំងពូកែមិនមែនតែងតែឈ្នះសង្គ្រាមទេ មនុស្សមានប្រាជ្ញាមិនមែនតែងតែមានអាហារទេ មនុស្សមានការយល់ច្បាស់មិនមែនតែងតែមានទ្រព្យសម្បត្តិទេ ហើយមនុស្សឈ្លាសវៃក៏មិនមែនតែងតែរកបានសេចក្ដីសន្ដោសដែរ; ផ្ទុយទៅវិញ មានពេល និងឱកាសកើតមានដល់ពួកគេទាំងអស់គ្នា។
នេះហើយ ជាការអាក្រក់មួយក្នុងការទាំងអស់ដែលត្រូវបានធ្វើនៅក្រោមថ្ងៃ គឺមានវាសនាតែមួយសម្រាប់មនុស្សទាំងអស់។ លើសពីនេះទៅទៀត ចិត្តរបស់មនុស្សលោកពេញដោយសេចក្ដីអាក្រក់ ហើយមានភាពចម្កួតនៅក្នុងចិត្តអស់មួយជីវិតរបស់ពួកគេ រួចក្រោយមក ពួកគេទៅឯមនុស្សស្លាប់។
ដូច្នេះឥឡូវនេះ ពួកយើងនឹងហៅមនុស្សក្អេងក្អាងថាមានពរ។ មនុស្សធ្វើអាក្រក់មិនត្រឹមតែរីកចម្រើនប៉ុណ្ណោះទេ គឺពួកគេល្បងលព្រះ ហើយរួចខ្លួនផង’”។
គ្រានោះ អ្នករាល់គ្នានឹងឃើញភាពខុសគ្នារវាងមនុស្សសុចរិត និងមនុស្សអាក្រក់ម្ដងទៀត ព្រមទាំងភាពខុសគ្នារវាងអ្នកដែលបម្រើព្រះ និងអ្នកដែលមិនបម្រើព្រះអង្គ”៕
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “ដូច្នេះ យើងនឹងចូលមកជិតអ្នករាល់គ្នាដើម្បីជំនុំជម្រះ។ យើងនឹងធ្វើជាសាក្សីដ៏រហ័សរហួន ទាស់នឹងពួកគ្រូធ្មប់ ទាស់នឹងមនុស្សផិតក្បត់ ទាស់នឹងពួកអ្នកស្បថដោយកុហក ទាស់នឹងពួកអ្នកដែលសង្កត់សង្កិនលើថ្លៃឈ្នួលរបស់កូនឈ្នួល ស្ត្រីមេម៉ាយ និងកូនកំព្រា ព្រមទាំងទាស់នឹងពួកអ្នកដែលបង្វែរជនអន្តោប្រវេសន៍ចេញដោយមិនកោតខ្លាចយើងផង។