Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 9:1 - ព្រះគម្ពីរខ្មែរសាកល

1 ដោយហេតុនេះ ខ្ញុំ​បាន​ដាក់​ការទាំងអស់​នេះ​ក្នុង​ចិត្ត ទាំង​ពិនិត្យពិច័យ​ការទាំងអស់​នេះ ក៏ឃើញ​ថា មនុស្ស​សុចរិត និង​មនុស្ស​មានប្រាជ្ញា ព្រមទាំង​កិច្ចការ​របស់ពួកគេ នៅក្នុង​ព្រះហស្ត​របស់​ព្រះ​។ មនុស្ស​មិន​ដឹង​អ្វី​ទាំងអស់​ដែល​នឹងកើតឡើងដល់​ខ្លួន​ឡើយ មិនថា​សេចក្ដីស្រឡាញ់ មិនថា​សម្អប់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 គ្រប់​ការ​ទាំង​នេះ យើង​បាន​ពិចារ‌ណា​នៅ​ក្នុង​ចិត្ត ដើម្បី​ឲ្យ​បាន​យល់​ច្បាស់ ឃើញ​ថា​មនុស្ស​សុចរិត និង​មនុស្ស​មាន​ប្រាជ្ញា ព្រម​ទាំង​កិច្ច‌ការ​របស់​គេ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​នៅ​ក្នុង​អំណាច​ព្រះ‌ហស្ត​របស់​ព្រះ ទោះ​បើ​ការ​នោះ​មក​ដោយ​ស្រឡាញ់ ឬ​សម្អប់​ក្តី នោះ​មនុស្ស​មិន​យល់​ទេ ប៉ុន្តែ ការ​ទាំង​អស់​ឃើញ​ច្បាស់​នៅ​ចំពោះ​មុខ​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ខ្ញុំ​ខិត‌ខំ​ស្វែង​យល់​អំពី​អ្វីៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ឃើញ ហើយ​ខ្ញុំ​យល់​ថា ជីវិត​របស់​មនុស្ស​សុចរិត និង​មនុស្ស​មាន​ប្រាជ្ញា ព្រម​ទាំង​កិច្ចការ​ដែល​គេ​ធ្វើ​សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​ព្រះ‌ហស្ដ​របស់​ព្រះ‌ជាម្ចាស់។ មនុស្ស​ពុំ​អាច​ដឹង​ជា​មុន​ថា ខ្លួន​មាន​ចិត្ត​ស្រឡាញ់ ឬ​មាន​ចិត្ត​ស្អប់​បាន​ឡើយ។ អ្វីៗ​ទាំង​អស់​កើត​មាន​ចំពោះ​មនុស្ស​គ្រប់ៗ​រូប​ដូច​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 អើ គ្រប់​សេចក្ដី​ទាំង​នេះ យើង​បាន​ពិចារណា​នៅ​ក្នុង​ចិត្ត ដើម្បី​ឲ្យ​បាន​យល់​ច្បាស់ នោះ​ឃើញ​ថា មនុស្ស​សុចរិត នឹង​មនុស្ស​ប្រាជ្ញ ព្រម​ទាំង​កិច្ច‌ការ​របស់​គេ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​នៅ​ក្នុង​អំណាច​ព្រះ‌ហស្ត​នៃ​ព្រះ ទោះ​បើ​ការ​នោះ​មក ដោយ​សេចក្ដី​ស្រឡាញ់ ឬ​សេចក្ដី​សំអប់​ក្តី នោះ​មនុស្ស​មិន​យល់​ទេ ប៉ុន្តែទាំង​អស់​ក៏​ច្បាស់​នៅ​ចំពោះ​មុខ​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ខ្ញុំ​ខិត‌ខំ​ស្វែង​យល់​អំពី​អ្វីៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ឃើញ ហើយ​ខ្ញុំ​យល់​ថា ជីវិត​របស់​មនុស្ស​សុចរិត និង​មនុស្ស​មាន​ប្រាជ្ញា ព្រម​ទាំង​កិច្ចការ​ដែល​គេ​ធ្វើ​សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​អំណាច​របស់​អុលឡោះ។ មនុស្ស​ពុំ​អាច​ដឹង​ជា​មុន​ថា ខ្លួន​នឹង​ជួប​ប្រទះ​ការ​ស្រឡាញ់ ឬ​ជួប​ប្រទះ​នឹង​ការ​ស្អប់​បាន​ឡើយ។ អ្វីៗ​ទាំង​អស់​កើត​មាន​ចំពោះ​មនុស្ស​គ្រប់ៗ​រូប​ដូច​គ្នា

សូមមើលជំពូក ចម្លង




សាស្តា 9:1
31 ការដាក់ឲ្យឆ្លើយតបគ្នា  

តាមពិត ព្រះអង្គ​បាន​ទត​ឃើញ​ហើយ ព្រះអង្គ​យកចិត្តទុកដាក់​ចំពោះ​សេចក្ដីអន្តរាយ និង​ទុក្ខព្រួយ​របស់មនុស្ស ដើម្បី​លើកយក​មកក្នុង​ព្រះហស្ត​របស់ព្រះអង្គ​។ មនុស្សទុគ៌ត​ផ្ញើជីវិត​លើ​ព្រះអង្គ​; ព្រះអង្គ​ជា​អ្នកជួយ​កូនកំព្រា​។


ជីវិត​របស់ទូលបង្គំ​ស្ថិតនៅក្នុងភាពគ្រោះថ្នាក់​ជានិច្ច ប៉ុន្តែ​ទូលបង្គំ​មិន​បាន​ភ្លេច​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ឡើយ​។


ទូលបង្គំ​សូម​ប្រគល់​វិញ្ញាណ​របស់ទូលបង្គំ​ទៅក្នុង​ព្រះហស្ត​របស់ព្រះអង្គ​។ ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​សេចក្ដីពិតត្រង់​អើយ ព្រះអង្គ​បាន​ប្រោសលោះ​ទូលបង្គំ​ហើយ​!


ពីព្រោះ​ខ្ញុំ​បាន​ច្រណែន​មនុស្ស​ព្រហើន ពេល​ខ្ញុំ​ឃើញ​សេចក្ដីសុខសាន្ត​របស់​មនុស្ស​អាក្រក់​។


ចូរ​ផ្ទុកផ្ដាក់​កិច្ចការ​របស់អ្នក​នឹង​ព្រះយេហូវ៉ា​ចុះ នោះ​គម្រោង​របស់អ្នក​នឹង​ត្រូវបាន​ធ្វើឲ្យ​ស្ថិតស្ថេរ​។


រួច​ខ្ញុំ​ដាក់ចិត្ត​ដើម្បី​ស្គាល់​ប្រាជ្ញា និង​ដើម្បី​ស្គាល់​ភាពចម្កួត និង​ភាពល្ងង់ នោះ​ខ្ញុំ​បាន​យល់ឃើញ​ថា នេះ​ក៏​ជា​ការដេញចាប់​ខ្យល់​ដែរ​។


មនុស្សល្ងង់​បង្កើន​ពាក្យសម្ដី​។ គ្មាន​មនុស្ស​ណា​ដឹង​ថា​នឹង​មាន​អ្វី​កើតឡើង​ឡើយ ដូច្នេះ​តើ​នរណា​អាច​ប្រាប់​គេ​អំពី​អ្វីដែល​នឹង​កើតឡើង​ក្រោយពី​គេ​បាន​?


ខ្ញុំ​បាន​ឃើញ​អ្វីៗ​ទាំងអស់ ក្នុង​ថ្ងៃអាយុ​ដ៏ឥតន័យ​របស់ខ្ញុំ គឺ​មាន​មនុស្ស​សុចរិត​វិនាស​ដោយសារតែ​សេចក្ដីសុចរិត​របស់ខ្លួន ហើយក៏​មាន​មនុស្ស​អាក្រក់​មានអាយុវែង​ដោយសារតែ​ការអាក្រក់​របស់ខ្លួន​ដែរ​។


ខ្ញុំ​បាន​បែរ​ចិត្ត​ខ្ញុំ​មក ដើម្បី​យល់ សង្កេត ហើយ​ស្វែងរក​ប្រាជ្ញា និង​គោលការណ៍ ព្រមទាំង​ដើម្បី​យល់​ថា​ការអាក្រក់​ជា​សេចក្ដីល្ងីល្ងើ ហើយ​ភាពល្ងង់​ជា​សេចក្ដីចម្កួត​។


មាន​ការឥតន័យ​មួយ​ដែល​ត្រូវបាន​ធ្វើ​នៅលើ​ផែនដី គឺថា​មាន​មនុស្ស​សុចរិត​ខ្លះ​ដែល​មាន​កើតឡើង​ដល់​ខ្លួន​តាម​អំពើ​របស់​មនុស្ស​អាក្រក់ ហើយក៏​មាន​មនុស្ស​អាក្រក់​ខ្លះ​ដែល​មាន​កើតឡើង​ដល់​ខ្លួន​តាម​អំពើ​របស់​មនុស្ស​សុចរិត​វិញ​។ ខ្ញុំ​សូម​និយាយ​ថា នេះ​ក៏​ជា​ការឥតន័យ​ដែរ​។


នៅពេល​ខ្ញុំ​ដាក់ចិត្ត​ឲ្យ​យល់​ប្រាជ្ញា និង​ឲ្យ​ឃើញ​បន្ទុក​ដែល​ត្រូវបាន​ធ្វើ​នៅលើ​ផែនដី​——​ដ្បិត​មាន​អ្នកខ្លះ​មិន​ឃើញ​ដំណេក​ក្នុង​ភ្នែក​របស់ខ្លួន ទាំង​យប់​ទាំង​ថ្ងៃ​——


ដ្បិត​មនុស្ស​មិន​ដឹង​អ្វី​ដែល​នឹង​កើតឡើង​ទេ ដូច្នេះ​តើ​នរណា​អាច​ប្រាប់​គេ​អំពី​អ្វីដែល​នឹង​កើតឡើង​បាន​?


សេចក្ដីស្រឡាញ់ សម្អប់ និង​សេចក្ដីច្រណែន​របស់ពួកគេ​បាន​វិនាស​តាំងពីយូរមកហើយ​; គ្មាន​ចំណែក​ដល់​ពួកគេ​ទៀត​ជារៀងរហូត ក្នុង​ការទាំងអស់​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​ថ្ងៃ​។


ព្រះយេហូវ៉ា​អើយ ព្រះអង្គ​នឹង​តាំង​សេចក្ដីសុខសាន្ត​ឡើង​សម្រាប់​យើងខ្ញុំ ដ្បិត​ព្រះអង្គ​ក៏​បាន​ធ្វើ​សម្រាប់​យើងខ្ញុំ​នូវ​អស់ទាំង​កិច្ចការ​របស់យើងខ្ញុំ​ដែរ​!


ហេតុនេះហើយបានជា​ខ្ញុំ​រងទុក្ខលំបាក​ទាំងនេះ ប៉ុន្តែ​ខ្ញុំ​មិន​អៀនខ្មាស​ទេ ពីព្រោះ​ខ្ញុំ​ស្គាល់​ព្រះអង្គ​ដែល​ខ្ញុំ​ជឿ ហើយ​ខ្ញុំ​ជឿជាក់​ថា ព្រះអង្គ​អាច​រក្សា​អ្វីដែលត្រូវបានផ្ទុកផ្ដាក់​នឹង​ខ្ញុំ រហូតដល់​ថ្ងៃ​នោះ​បាន​។


អ្នករាល់គ្នា​ត្រូវបាន​ការពារ​ដោយ​ព្រះចេស្ដា​របស់​ព្រះ តាមរយៈ​ជំនឿ សម្រាប់​សេចក្ដីសង្គ្រោះ​ដែលត្រូវបាន​រៀបចំជាស្រេច​ដើម្បី​សម្ដែងឲ្យឃើញ​នៅ​គ្រា​ចុងបញ្ចប់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម