ដ្បិតព្រះអង្គបានរំដោះព្រលឹងរបស់ទូលបង្គំពីសេចក្ដីស្លាប់ មិនឲ្យជើងទូលបង្គំជំពប់ឡើយ គឺដើម្បីឲ្យដើរនៅចំពោះព្រះ ក្នុងពន្លឺនៃជីវិត!៕
សាស្តា 11:7 - ព្រះគម្ពីរខ្មែរសាកល ពន្លឺជាទីគួរឲ្យត្រេកអរ ហើយការដែលឃើញពន្លឺថ្ងៃ ជាការល្អដល់ភ្នែក! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពន្លឺជាគ្រឿងល្អ ហើយដែលភ្នែកបានឃើញពន្លឺថ្ងៃនោះក៏ស្រួល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពន្លឺរមែងធ្វើឲ្យចិត្តរីករាយ ហើយឃើញពន្លឺព្រះអាទិត្យជាការល្អប្រពៃបំផុត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពន្លឺជាគ្រឿងល្អ ហើយដែលភ្នែកបានឃើញពន្លឺថ្ងៃ នោះក៏ស្រួល អាល់គីតាប ពន្លឺរមែងធ្វើឲ្យចិត្តរីករាយ ហើយការឃើញពន្លឺព្រះអាទិត្យជាការល្អប្រពៃបំផុត។ |
ដ្បិតព្រះអង្គបានរំដោះព្រលឹងរបស់ទូលបង្គំពីសេចក្ដីស្លាប់ មិនឲ្យជើងទូលបង្គំជំពប់ឡើយ គឺដើម្បីឲ្យដើរនៅចំពោះព្រះ ក្នុងពន្លឺនៃជីវិត!៕
ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ ជាព្រះអាទិត្យ និងជាខែល; ព្រះយេហូវ៉ាប្រទានព្រះគុណ និងសិរីរុងរឿង ព្រះអង្គមិនបង្ខាំងទុកសេចក្ដីល្អពីអ្នកដែលដើរដោយគ្រប់លក្ខណ៍ឡើយ។
អ្នកក្រីក្រ និងអ្នកសង្កត់សង្កិនមានចំណុចមួយដូចគ្នា គឺ: ព្រះយេហូវ៉ាជាអ្នកដែលផ្ដល់ពន្លឺដល់ភ្នែកពួកគេទាំងពីរ។
មុនពេលព្រះអាទិត្យ ពន្លឺ ព្រះចន្ទ និងផ្កាយ មិនទាន់ប្រែជាងងឹតសូន្យ ហើយពពកត្រឡប់មកវិញក្រោយពីភ្លៀង។
ទោះបីជាវាមិនដែលឃើញពន្លឺថ្ងៃ ហើយមិនដឹងអ្វីក៏ដោយ ក៏វាមានភាពស្ងប់ស្ងៀមជាងអ្នកនោះដែរ។
ដើម្បីឲ្យអ្នករាល់គ្នាទៅជាកូនរបស់ព្រះបិតាដែលគង់នៅស្ថានសួគ៌។ ដ្បិតព្រះអង្គទ្រង់ធ្វើឲ្យថ្ងៃរះឡើងទាំងលើមនុស្សអាក្រក់ និងមនុស្សល្អ ហើយបង្អុរភ្លៀងទាំងលើមនុស្សសុចរិត និងមនុស្សទុច្ចរិតផង។