សាស្តា 10:3 - ព្រះគម្ពីរខ្មែរសាកល សូម្បីតែនៅពេលមនុស្សល្ងង់ដើរតាមផ្លូវ ក៏គេខ្វះវិចារណញ្ញាណដែរ ហើយបង្ហាញដល់គ្រប់គ្នាថា ខ្លួនឯងជាមនុស្សល្ងង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ម្យ៉ាងទៀត កាលណាមនុស្សល្ងីល្ងើដើរតាមផ្លូវ នោះប្រាជ្ញាលះបង់ចោលវាបាត់ ហើយវាប្រាប់ដល់គ្រប់គ្នាថាជាមនុស្សល្ងីល្ងើទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលមនុស្សល្ងីល្ងើដើរតាមផ្លូវ ការវង្វេងស្មារតីរបស់គាត់ បង្ហាញឲ្យមនុស្សម្នាទាំងអស់ឃើញថា គាត់ពិតជាល្ងីល្ងើមែន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើ នេះ១ទៀត កាលណាមនុស្សល្ងីល្ងើដើរតាមផ្លូវ នោះប្រាជ្ញាលះបង់ចោលវាបាត់ ហើយវាប្រាប់ដល់គ្រប់គ្នាថាជាមនុស្សល្ងីល្ងើទេ អាល់គីតាប ពេលមនុស្សល្ងីល្ងើដើរតាមផ្លូវ ការវង្វេងស្មារតីរបស់គាត់ បង្ហាញឲ្យមនុស្សម្នាទាំងអស់ឃើញថា គាត់ពិតជាល្ងីល្ងើមែន។ |
មនុស្សល្ងង់មិនពេញចិត្តនឹងការយល់ដឹងទេ គឺគ្រាន់តែចង់បញ្ចេញយោបល់របស់ខ្លួនប៉ុណ្ណោះ។
បបូរមាត់របស់មនុស្សល្ងង់ចូលទៅក្នុងជម្លោះ ហើយមាត់របស់គាត់អញ្ជើញការវាយនឹងរំពាត់ឲ្យមក។
ជាការពិត ការយល់សប្តិមកពីមានកិច្ចការច្រើន ហើយសំឡេងរបស់មនុស្សល្ងង់មកពីមានពាក្យសម្ដីច្រើន។
ឥឡូវនេះ ដោយអ្នករាល់គ្នាមិនរត់ចូលទៅក្នុងជំនន់អបាយមុខដូចគ្នានោះជាមួយពួកគេ ពួកគេក៏ប្លែកចិត្ត ទាំងមួលបង្កាច់អ្នករាល់គ្នា។