អ្នកខ្លះបានវង្វេងក្នុងទីរហោស្ថាន ក្នុងទីហួតហែង ក៏រកផ្លូវទៅទីក្រុងដែលជាទីស្នាក់អាស្រ័យមិនបានឡើយ។
សាស្តា 10:15 - ព្រះគម្ពីរខ្មែរសាកល ការនឿយហត់របស់មនុស្សល្ងង់ធ្វើឲ្យខ្លួនគេអស់កម្លាំង ពីព្រោះគេមិនដឹងថាទៅដល់ទីក្រុងយ៉ាងណាទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការដែលមនុស្សល្ងីល្ងើខំធ្វើ នោះធ្វើឲ្យខ្លួននឿយហត់គ្រប់គ្នា ព្រោះគេមិនដឹងទៅឯទីក្រុងតាមផ្លូវណាទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កិច្ចការរបស់មនុស្សល្ងីល្ងើបណ្ដាលឲ្យខ្លួនហត់នឿយ សូម្បីតែផ្លូវចូលទៅកាន់ទីក្រុង ក៏គេរកមិនឃើញដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ការដែលមនុស្សល្ងីល្ងើខំធ្វើ នោះធ្វើឲ្យខ្លួននឿយហត់គ្រប់គ្នា ពីព្រោះគេមិនដឹងទៅឯទីក្រុងតាមផ្លូវណាទេ។ អាល់គីតាប កិច្ចការរបស់មនុស្សល្ងីល្ងើបណ្ដាលឲ្យខ្លួនហត់នឿយ សូម្បីតែផ្លូវចូលទៅកាន់ទីក្រុង ក៏គេរកមិនឃើញដែរ។ |
អ្នកខ្លះបានវង្វេងក្នុងទីរហោស្ថាន ក្នុងទីហួតហែង ក៏រកផ្លូវទៅទីក្រុងដែលជាទីស្នាក់អាស្រ័យមិនបានឡើយ។
ព្រះអង្គទ្រង់នាំពួកគេឲ្យដើរក្នុងផ្លូវត្រឹមត្រូវ ដើម្បីឲ្យទៅដល់ទីក្រុងដែលជាទីស្នាក់អាស្រ័យ។
ប្រសិនបើផ្លែពូថៅរឹល ហើយគេមិនបានសំលៀងមុខទេ នោះត្រូវប្រើកម្លាំងច្រើន; រីឯប្រាជ្ញានាំមកនូវប្រយោជន៍។
មនុស្សល្ងង់បង្កើនពាក្យសម្ដី។ គ្មានមនុស្សណាដឹងថានឹងមានអ្វីកើតឡើងឡើយ ដូច្នេះតើនរណាអាចប្រាប់គេអំពីអ្វីដែលនឹងកើតឡើងក្រោយពីគេបាន?
វេទនាដល់អ្នកហើយ ស្រុកអើយ! នៅពេលស្ដេចរបស់អ្នកជាកូនក្មេង ហើយពួកមេដឹកនាំរបស់អ្នកស៊ីផឹកនៅពេលព្រឹក!
សូម្បីតែនៅពេលមនុស្សល្ងង់ដើរតាមផ្លូវ ក៏គេខ្វះវិចារណញ្ញាណដែរ ហើយបង្ហាញដល់គ្រប់គ្នាថា ខ្លួនឯងជាមនុស្សល្ងង់។
ម្ដេចក៏អ្នកចំណាយប្រាក់លើអ្វីដែលមិនមែនជាអាហារ ហើយចំណាយផលពីការនឿយហត់របស់អ្នករាល់គ្នាលើអ្វីដែលមិនអាចធ្វើឲ្យស្កប់ចិត្តដូច្នេះ? ចូរស្ដាប់យើងដោយយកចិត្តទុកដាក់ ហើយហូបអ្វីដែលល្អ ដើម្បីឲ្យព្រលឹងរបស់អ្នករាល់គ្នារីករាយដោយអាហារបរិបូរចុះ!
មនុស្សសុចរិតវិនាសទៅដោយគ្មានអ្នកណាយកចិត្តទុកដាក់ មនុស្សស្មោះត្រង់ត្រូវបានដកចេញដោយគ្មានអ្នកណាយល់។ តាមពិត មនុស្សសុចរិតត្រូវបានដកចេញពីមហន្តរាយ