Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 55:2 - ព្រះគម្ពីរខ្មែរសាកល

2 ម្ដេចក៏​អ្នក​ចំណាយ​ប្រាក់​លើ​អ្វីដែល​មិនមែន​ជា​អាហារ ហើយ​ចំណាយ​ផលពីការនឿយហត់​របស់អ្នករាល់គ្នា​លើ​អ្វីដែល​មិនអាច​ធ្វើឲ្យ​ស្កប់ចិត្ត​ដូច្នេះ​? ចូរ​ស្ដាប់​យើង​ដោយយកចិត្តទុកដាក់ ហើយ​ហូប​អ្វីដែល​ល្អ ដើម្បីឲ្យ​ព្រលឹង​របស់អ្នករាល់គ្នា​រីករាយ​ដោយ​អាហារបរិបូរ​ចុះ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ហេតុ​អ្វី​បាន​ជា​ចាយ​ប្រាក់ ឲ្យបាន​តែ​របស់​ដែល​មិន​មែន​ជា​អាហារ ហើយ​បង់​កម្លាំង ឲ្យ​បាន​តែ​របស់​ដែល​មិន​ស្កប់​ចិត្ត​ដូច្នេះ? ចូរ​ស្តាប់​តាម​យើង​ឲ្យ​អស់​ពី​ចិត្ត​ចុះ នោះ​អ្នក​នឹង​បាន​បរិ‌ភោគ​យ៉ាង​ឆ្ងាញ់ ដើម្បី​ឲ្យ​ព្រលឹង​អ្នក​បាន​ស្កប់‌ស្កល់ ដោយ​ម្ហូប​យ៉ាង​ថ្លៃ​វិសេស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​យក​ប្រាក់​ទៅ​ទិញ អាហារ​ដែល​មិន​អាច​ចិញ្ចឹម​ជីវិត ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បង់​កម្លាំង រក​អាហារ​ដែល​មិន​អាច​ចម្អែត​ក្រពះ​ដូច្នេះ? ចូរ​ស្ដាប់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន បរិភោគ​អាហារ​យ៉ាង​ឆ្ងាញ់ ហើយ​សប្បាយ​ចិត្ត​នឹង​អាហារ​ដ៏​មាន​ឱជា‌រស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ហេតុ​អ្វី​បាន​ជា​ចាយ​ប្រាក់ ឲ្យ​បាន​តែ​របស់​ដែល​មិន​មែន​ជា​អាហារ ហើយ​បង់​កំឡាំង ឲ្យ​បាន​តែ​របស់​ដែល​មិន​ស្កប់​ចិត្ត​ដូច្នេះ ចូរ​ស្តាប់​តាម​អញ​ឲ្យ​អស់​ពី​ចិត្ត​ចុះ នោះ​ឯង​នឹង​បាន​បរិភោគ​យ៉ាង​ឆ្ងាញ់ ដើម្បី​ឲ្យ​ព្រលឹង​ឯង​បាន​ស្កប់‌ស្កល់ ដោយ​ម្ហូប​យ៉ាង​ថ្លៃ​វិសេស

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​យក​ប្រាក់​ទៅ​ទិញ អាហារ​ដែល​មិន​អាច​ចិញ្ចឹម​ជីវិត ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បង់​កម្លាំង រក​អាហារ​ដែល​មិន​អាច​ចំអែត​ក្រពះ​ដូច្នេះ? ចូរ​ស្ដាប់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន បរិភោគ​អាហារ​យ៉ាង​ឆ្ងាញ់ ហើយ​សប្បាយ​ចិត្ត​នឹង​អាហារ​ដ៏​មាន​ឱជា‌រស។

សូមមើលជំពូក ចម្លង




អេសាយ 55:2
42 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​តូចទាប​នឹង​ហូប​ឆ្អែត មនុស្សដែល​ស្វែងរក​ព្រះយេហូវ៉ា​នឹង​សរសើរតម្កើង​ព្រះអង្គ​។ សូមឲ្យ​ចិត្ត​របស់អ្នករាល់គ្នា​មានជីវិតរស់​ជារៀងរហូត​!


កូន​រាល់គ្នា​អើយ ចូរ​មក ហើយ​ស្ដាប់តាម​ខ្ញុំ​ចុះ​! ខ្ញុំ​នឹង​បង្រៀន​អ្នករាល់គ្នា​អំពី​ការកោតខ្លាច​ព្រះយេហូវ៉ា​។


ពួកគេ​បាន​ស្កប់ស្កល់​ដោយ​ភាពបរិបូរ​នៃ​ដំណាក់​របស់ព្រះអង្គ ព្រះអង្គ​ឲ្យ​ពួកគេ​ផឹក​ពី​ទឹកជ្រោះ​នៃ​សេចក្ដីរីករាយ​របស់ព្រះអង្គ​។


ព្រលឹង​របស់ទូលបង្គំ​នឹង​បាន​ឆ្អែត ដូច​បាន​ឆ្អែត​ដោយ​ខួរឆ្អឹង និង​ខ្លាញ់ ហើយ​មាត់​របស់ទូលបង្គំ​នឹង​សរសើរតម្កើង​ដោយ​បបូរមាត់​នៃ​សេចក្ដីរីករាយ​។


រីឯ​អ្នកដែល​ស្ដាប់តាម​ខ្ញុំ នឹង​រស់នៅ​ដោយ​សុខដុមរមនា ហើយ​នៅសុខសាន្ត​ឥតភ័យខ្លាច​មហន្តរាយ​ឡើយ”៕


រហូតដល់​ព្រួញ​ទម្លុះ​ថ្លើម​ខ្លួន​—— គាត់ក៏​ដូច​សត្វស្លាប​ដែល​ប្រញាប់​ចូល​អន្ទាក់ ប៉ុន្តែ​គាត់​មិន​ដឹង​ថា​ការនេះ​ដកយក​ព្រលឹង​របស់ខ្លួន​ឡើយ​។


ដូច្នេះ​ឥឡូវនេះ កូន​រាល់គ្នា​អើយ ចូរ​ស្ដាប់តាម​ខ្ញុំ​ចុះ​! មានពរ​ហើយ អ្នកដែល​រក្សា​ផ្លូវ​របស់ខ្ញុំ​!


“មក៍! ហូប​នំប៉័ង​របស់ខ្ញុំ ហើយ​ផឹក​ស្រាទំពាំងបាយជូរ​ដែល​ខ្ញុំ​បាន​លាយ​ចុះ​!


គឺ​មាន​ម្នាក់​ដែល​ព្រះ​ប្រទាន​ភាពស្ដុកស្ដម្ភ ទ្រព្យធន និង​ភាពរុងរឿង​ដល់​គេ រហូតដល់​គេ​មិន​ខ្វះ​អ្វី​ទាំងអស់​ដែល​ចិត្ត​របស់ខ្លួន​ប្រាថ្នាចង់បាន ប៉ុន្តែ​ព្រះ​មិន​ឲ្យ​គេ​អាច​ហូប​ពី​របស់ទាំងនោះ​បាន​ឡើយ គឺ​អ្នកដទៃ​បាន​ហូប​វា​វិញ​។ នេះ​ក៏​ជា​ការឥតន័យ និងជា​មហន្តរាយ​ដ៏ធ្ងន់ធ្ងរ​ដែរ​!


ប្រសិនបើ​អ្នករាល់គ្នា​សុខចិត្ត ហើយ​ស្ដាប់តាម នោះ​អ្នករាល់គ្នា​នឹង​បាន​ហូប​ផលល្អ​នៃ​ទឹកដី


នៅ​ថ្ងៃ​នោះ បន្ទុក​នៃអាស្ស៊ីរី​នឹង​ត្រូវបាន​ដកចេញ​ពីលើ ស្មា​របស់អ្នក នឹម​នៃអាស្ស៊ីរី​ក៏​នឹង​ត្រូវបាន​ដកចេញ​ពីលើ ក​របស់អ្នក ហើយ​នឹម​នោះ​នឹង​ត្រូវបាន​កម្ទេច ដោយព្រោះ​ភាពធាត់​។


នៅលើ​ភ្នំ​នេះ ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នឹង​រៀបចំ​ពិធីជប់លៀង មាន​ម្ហូបដ៏ពិសេស​សម្រាប់​ប្រជាជាតិ​ទាំងអស់ ជា​ពិធីជប់លៀង​ដែល​មាន​ស្រាទំពាំងបាយជូរយូរឆ្នាំ មាន​ម្ហូបដ៏ពិសេស​ដែល​ពេញដោយខួរឆ្អឹង និង​ស្រាទំពាំងបាយជូរយូរឆ្នាំ​ដ៏សុទ្ធ​។


អ្នកនោះ​ស៊ី​ផេះ​ជាអាហារ​; ចិត្ត​ដែល​ត្រូវបាន​បោកបញ្ឆោត​បាន​បង្វែរ​អ្នកនោះ​; អ្នកនោះ​មិន​អាច​ដោះ​ខ្លួន ក៏​មិន​អាច​និយាយថា​៖ “អ្វីដែល​នៅក្នុង​ដៃស្ដាំ​ខ្ញុំ តើ​មិនមែន​ជា​សេចក្ដីកុហក​ទេ​ឬ​?” បាន​ដែរ​។


អ្នកដែល​ចាយ​មាស​យ៉ាងខ្ជះខ្ជាយ​ពី​កាបូបលុយ ហើយ​ថ្លឹង​ប្រាក់​លើ​ជញ្ជីង គេ​ជួល​ជាងទង ជាងនោះ​ក៏​ធ្វើ​វា​ជា​ព្រះ​មួយ នោះ​គេ​ក្រាបចុះ​ថ្វាយបង្គំ​។


“អ្នករាល់គ្នា​ដែល​ដេញតាម​សេចក្ដីសុចរិត ហើយ​ស្វែងរក​ព្រះយេហូវ៉ា​អើយ ចូរ​ស្ដាប់តាម​យើង​ចុះ​! ចូរ​រំពឹងមើលទៅ​ថ្មដា​ដែល​អ្នករាល់គ្នា​ត្រូវបាន​ដាប់ចេញមក ចូរ​រំពឹងមើលទៅ​កន្លែងយកថ្ម​ដែល​អ្នករាល់គ្នា​ត្រូវបាន​ជីកឡើងមក​។


ប្រជារាស្ត្រ​របស់យើង​អើយ ចូរ​ប្រុងស្ដាប់​យើង​ចុះ​! ប្រជាជន​របស់យើង​អើយ ចូរ​ផ្ទៀងត្រចៀកស្ដាប់​យើង​ចុះ​! ដ្បិត​ក្រឹត្យវិន័យ​មួយ​នឹង​ចេញ​ពី​យើង​ទៅ ហើយ​យើង​នឹង​តាំង​សេចក្ដីសុចរិតយុត្តិធម៌​របស់យើង​ឡើង ទុកជា​ពន្លឺ​ដល់​ជាតិសាសន៍​ទាំងឡាយ​។


ពួកអ្នកដែល​ស្គាល់​សេចក្ដីសុចរិតយុត្តិធម៌ ជា​ប្រជាជន​ដែល​ក្រឹត្យវិន័យ​របស់យើង​នៅ​ក្នុងចិត្ត​អើយ ចូរ​ស្ដាប់តាម​យើង​ចុះ​! កុំ​ខ្លាច​ការត្មះតិះដៀល​របស់​មនុស្ស​ឡើយ ក៏​កុំ​ធ្លាក់ទឹកចិត្ត​ដោយព្រោះ​ពាក្យជេរប្រមាថ​របស់គេ​ដែរ​។


ព្រះយេហូវ៉ា​បាន​ស្បថ​ដោយ​អាង​ព្រះហស្តស្ដាំ​របស់ព្រះអង្គ និង​ដោយ​អាង​ព្រះពាហុ​ដ៏មានឫទ្ធានុភាព​របស់ព្រះអង្គ​ថា​៖ “យើង​នឹង​មិន​ប្រគល់​ស្រូវ​របស់អ្នក​ទុកជា​អាហារ​ដល់​សត្រូវ​របស់អ្នក​ទៀត​ឡើយ ហើយ​ជនបរទេស​នឹង​មិន​ផឹក​ស្រាទំពាំងបាយជូរថ្មី​របស់អ្នក ដែល​អ្នក​បាន​ធ្វើយ៉ាងនឿយហត់​នោះ​ឡើយ


ប៉ុន្តែ​ពួកអ្នកដែល​ច្រូត​ស្រូវនោះ​នឹង​ហូប​វា​វិញ ហើយ​ពួកគេ​នឹង​សរសើរតម្កើង​ព្រះយេហូវ៉ា រីឯ​ពួកអ្នកដែល​ប្រមូល​ផ្លែទំពាំងបាយជូរនោះ នឹង​ផឹក​ពី​វា​នៅក្នុង​ទីធ្លា​នៃ​ទីវិសុទ្ធ​របស់យើង”។


ពួកគេ​នឹង​មិន​ធ្វើការនឿយហត់​ជា​ឥតប្រយោជន៍​ឡើយ ក៏​មិន​បង្កើត​កូន​សម្រាប់​សេចក្ដីអន្តរាយ​ដែរ ដ្បិត​ពួកគេ​ជា​ពូជពង្ស​ដ៏​មានព្រះពរ​របស់​ព្រះយេហូវ៉ា ហើយ​កូនចៅ​របស់ពួកគេ​ក៏ដូច្នោះ​ជាមួយ​ពួកគេ​ដែរ​។


ពួកគេ​ថ្វាយបង្គំ​យើង​ឥតប្រយោជន៍​សោះ ដ្បិត​ពួកគេ​បង្រៀន​បទបញ្ញត្តិ​របស់​មនុស្ស​ជា​គោលលទ្ធិ ’ ”។


ទ្រង់​ក៏​ចាត់​ពួក​រាជបម្រើ​ផ្សេង​ឲ្យទៅ​ម្ដងទៀត ដោយ​មានរាជឱង្ការថា​: ‘ចូរ​ប្រាប់​អ្នក​ដែល​ត្រូវ​បាន​អញ្ជើញ​ថា​: មើល៍! យើង​បាន​រៀបចំ​ភោជនាហារ​រួចហើយ គឺ​យើង​បាន​សម្លាប់​គោឈ្មោល និង​សត្វ​បំប៉ន​ធាត់​ៗ ហើយ​អ្វីៗ​ទាំងអស់​បាន​រៀបចំ​ជាស្រេច​។ ចូរ​មក​ចូលរួមក្នុងពិធីមង្គលការ​ចុះ’។


មានពរ​ហើយ អ្នក​ដែល​ស្រេកឃ្លាន​សេចក្ដីសុចរិត ដ្បិត​ពួកគេ​នឹង​បាន​ស្កប់ស្កល់​។


បន្ទាប់មក ព្រះអង្គ​ទ្រង់​ហៅ​ហ្វូងមនុស្ស​មក​ម្ដងទៀត ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ចូរ​អ្នក​ទាំងអស់គ្នា​ស្ដាប់​ខ្ញុំ ហើយ​យល់​ចុះ


រួច​យក​កូនគោ​ដែល​បំប៉ន​ទុក​មក​សម្លាប់​ចុះ​។ យើង​នាំគ្នា​ហូប និង​អបអរ​ទៅ​!


កុំ​ធ្វើការ​សម្រាប់​អាហារ​ដែល​តែងតែ​ខូចរលួយ​ឡើយ ផ្ទុយទៅវិញ ចូរ​ធ្វើការ​សម្រាប់​អាហារ​ដែល​នៅគង់វង្ស​រហូតដល់​ជីវិតអស់កល្បជានិច្ច ដែល​កូនមនុស្ស​នឹង​ឲ្យ​ដល់​អ្នករាល់គ្នា​។ ដ្បិត​ព្រះ​បិតា​ដ៏ជា​ព្រះ បាន​បោះត្រា​លើ​កូនមនុស្សនេះ​ហើយ”។


ដូច្នេះ ជំនឿ​មកពី​ការឮ ហើយ​ការឮ​មក​តាមរយៈ​ព្រះបន្ទូល​របស់​ព្រះ​គ្រីស្ទ​។


រីឯ​អ៊ីស្រាអែល​វិញ គេ​ដេញតាម​ក្រឹត្យវិន័យ​នៃ​សេចក្ដីសុចរិត ប៉ុន្តែ​មិន​បាន​ដល់​ក្រឹត្យវិន័យ​នោះ​ឡើយ​។


កុំឲ្យ​សេចក្ដីបង្រៀន​ចម្លែក​ផ្សេងៗ​បង្វែរ​អ្នករាល់គ្នា​ចេញ​ឡើយ ដ្បិត​ជា​ការល្អ​ដែល​តាំង​ចិត្ត​ឲ្យខ្ជាប់ខ្ជួន​ដោយ​ព្រះគុណ មិនមែន​ដោយ​វិន័យ​អំពី​អាហារ​ទេ​; វិន័យ​អំពី​អាហារទាំងនោះ មិន​ផ្ដល់ប្រយោជន៍​ដល់​អ្នក​ដែល​ដើរ​តាម​នោះ​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម