សាស្តា 1:6 - ព្រះគម្ពីរខ្មែរសាកល ខ្យល់បក់ទៅទិសខាងត្បូង រួចវិលទៅទិសខាងជើងវិញ គឺបក់វិលទៅវិលមក ហើយខ្យល់ក៏ត្រឡប់មកវិញ តាមវដ្ដរបស់វា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯខ្យល់ក៏បក់ទៅខាងត្បូង រួចវិលមកខាងជើងវិញ គឺវិលទៅវិលមកជានិច្ច ហើយក៏ត្រឡប់មកតាមផ្លូវដដែលទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្យល់បក់ទៅទិសខាងត្បូង ទៅទិសខាងជើង វិលទៅវិលមក បក់តាមទិសរបស់ខ្លួនវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯខ្យល់ក៏បក់ទៅខាងត្បូង រួចវិលមកខាងជើងវិញ គឺវិលទៅវិលមកជានិច្ច ហើយក៏ត្រឡប់មកតាមផ្លូវដដែលទៀត អាល់គីតាប ខ្យល់បក់ទៅទិសខាងត្បូង ទៅទិសខាងជើង វិលទៅវិលមក បក់តាមទិសរបស់ខ្លួនវិញ។ |
ទន្លេទាំងអស់ហូរទៅក្នុងសមុទ្រ ប៉ុន្តែសមុទ្រមិនចេះពេញឡើយ; កន្លែងដែលទន្លេតែងតែហូរទៅ វាក៏ហូរទៅទីនោះទៀត។
ដូចដែលអ្នកមិនស្គាល់ផ្លូវដែលខ្យល់ដង្ហើមមកដល់ឆ្អឹងនៅក្នុងផ្ទៃរបស់ស្ត្រីមានផ្ទៃពោះយ៉ាងណា អ្នកក៏មិនអាចស្គាល់កិច្ចការរបស់ព្រះដែលបង្កើតរបស់សព្វសារពើយ៉ាងនោះដែរ។
“ដូច្នេះ អស់អ្នកដែលឮពាក្យទាំងនេះរបស់ខ្ញុំ ហើយប្រព្រឹត្តតាម អ្នកនោះប្រៀបប្រដូចនឹងមនុស្សមានប្រាជ្ញាដែលសាងសង់ផ្ទះរបស់ខ្លួននៅលើថ្មដា។
ភ្លៀងក៏បង្អុរចុះ ទឹកក៏បុកមក ខ្យល់ក៏បក់បោក ហើយប៉ះទង្គិចនឹងផ្ទះនោះ វាក៏រលំទៅ ហើយការរលំនោះសាហាវណាស់”។
ខ្យល់បក់ទៅកន្លែងណាដែលវាចង់ ហើយអ្នកឮសំឡេងរបស់វា ប៉ុន្តែអ្នកមិនដឹងថា វាមកពីទីណា ឬទៅទីណាទេ អស់អ្នកដែលកើតមកពីព្រះវិញ្ញាណក៏ដូច្នោះដែរ”។