ពោលគឺ នៅក្នុងព្រះហស្តរបស់ព្រះយេហូវ៉ាមានពែងមួយ មានស្រាដែលឡើងពពុះពេញដោយគ្រឿងលាយ; ព្រះអង្គទ្រង់ចាក់ចេញពីពែងនោះ ហើយអស់ទាំងមនុស្សអាក្រក់នៅលើផែនដីត្រូវផឹក គឺផឹកអស់រលីងរហូតដល់កករវា!
សាការី 12:2 - ព្រះគម្ពីរខ្មែរសាកល “មើល៍! យើងនឹងធ្វើឲ្យយេរូសាឡិមទៅជាពែង ដែលធ្វើឲ្យអស់ទាំងជាតិសាសន៍ដែលនៅជុំវិញដើរទ្រេតទ្រោត។ កាលណាមានការឡោមព័ទ្ធយេរូសាឡិម ក៏មានការឡោមព័ទ្ធយូដាដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «មើល៍! យើងនឹងធ្វើឲ្យក្រុងយេរូសាឡិមទៅជាពែង ដែលនាំឲ្យវិលក្រឡាប់ដល់ជនជាតិនៅព័ទ្ធជុំវិញទាំងប៉ុន្មាន ហើយដល់ពួកយូដាដែរ ក្នុងកាលដែលមានគេឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡិម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «យើងធ្វើឲ្យក្រុងយេរូសាឡឹមបានដូចជាពែងពេញដោយកំហឹងរបស់យើង ជាពែងបណ្ដាលឲ្យជាតិសាសន៍ទាំងអស់ដែលនៅជុំវិញព្រឺខ្លាច។ ពេលខ្មាំងឡោមព័ទ្ធក្រុងយេរូសាឡឹម ជនជាតិយូដាទាំងមូលក៏ព្រឺខ្លាចដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល អញនឹងធ្វើឲ្យក្រុងយេរូសាឡិមទៅជាពែង ដែលនាំឲ្យវិលក្រឡាប់ដល់ជនជាតិនៅព័ទ្ធជុំវិញទាំងប៉ុន្មាន ហើយដល់ពួកយូដាដែរ ក្នុងកាលដែលមានគេឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡិម អាល់គីតាប «យើងធ្វើឲ្យក្រុងយេរូសាឡឹមបានដូចជាពែងពេញដោយកំហឹងរបស់យើង ជាពែងបណ្ដាលឲ្យជាតិសាសន៍ទាំងអស់ដែលនៅជុំវិញ ព្រឺខ្លាច។ ពេលខ្មាំងឡោមព័ទ្ធក្រុងយេរូសាឡឹម ជនជាតិយូដាទាំងមូល ក៏ព្រឺខ្លាចដែរ។ |
ពោលគឺ នៅក្នុងព្រះហស្តរបស់ព្រះយេហូវ៉ាមានពែងមួយ មានស្រាដែលឡើងពពុះពេញដោយគ្រឿងលាយ; ព្រះអង្គទ្រង់ចាក់ចេញពីពែងនោះ ហើយអស់ទាំងមនុស្សអាក្រក់នៅលើផែនដីត្រូវផឹក គឺផឹកអស់រលីងរហូតដល់កករវា!
ភ្ញាក់ឡើង! ភ្ញាក់ឡើង! យេរូសាឡិម ជាអ្នកដែលផឹកពីព្រះហស្តរបស់ព្រះយេហូវ៉ា គឺពីពែងនៃសេចក្ដីក្រេវក្រោធរបស់ព្រះអង្គអើយ ចូរក្រោកឡើង! អ្នកបានផឹកស្រូបដល់កាកក្នុងពែងនៃសេចក្ដីងេកងោកហើយ។
សូម្បីតែយូដាក៏នឹងច្បាំងនៅយេរូសាឡិម ហើយប្រមូលទ្រព្យសម្បត្តិរបស់ប្រជាជាតិទាំងអស់ដែលនៅជុំវិញ គឺមាស និងប្រាក់ ព្រមទាំងសម្លៀកបំពាក់យ៉ាងច្រើនសន្ធឹក។
ដ្បិតយើងនឹងប្រមូលប្រជាជាតិទាំងអស់មកដើម្បីច្បាំងនឹងយេរូសាឡិម។ ទីក្រុងនោះនឹងត្រូវបានចាប់យក ផ្ទះសម្បែងនឹងត្រូវបានប្លន់ ហើយស្រីៗនឹងត្រូវបានរំលោភ។ ពាក់កណ្ដាលនៃអ្នកក្រុងនឹងចេញទៅជាឈ្លើយសឹក ប៉ុន្តែប្រជាជនឯទៀតនឹងមិនត្រូវបានកាត់ចេញពីទីក្រុងនោះឡើយ។
អ្នកនោះនឹងផឹកស្រានៃសេចក្ដីក្រេវក្រោធរបស់ព្រះ ដែលត្រូវបានចាក់ដោយឥតលាយ ទៅក្នុងពែងនៃព្រះពិរោធរបស់ព្រះអង្គ ហើយអ្នកនោះនឹងរងការឈឺចាប់ក្នុងភ្លើង និងស្ពាន់ធ័រ នៅមុខបណ្ដាទូតសួគ៌ដ៏វិសុទ្ធ និងនៅមុខកូនចៀម។
ក្រុងដ៏ធំនោះក៏បែកជាបីចំណែក ហើយទីក្រុងនានារបស់ប្រជាជាតិក៏រលំ។ ពេលនោះ ព្រះបាននឹកចាំអំពីបាប៊ីឡូនដ៏ធំ ដើម្បីប្រទានពែងស្រានៃព្រះពិរោធដ៏ក្រេវក្រោធរបស់ព្រះអង្គដល់នាង។
ចូរតបសងនាងតាមដែលនាងបានតបសងគេ គឺតបសងទ្វេដងតាមទង្វើរបស់នាង។ ក្នុងពែងដែលនាងបានលាយ ចូរលាយទ្វេដងឲ្យនាង។