យើងបានលុបការបំពានរបស់អ្នកចេញ ដូចជាពពកដ៏ក្រាស់ ក៏បានលុបបាបរបស់អ្នកចេញ ដូចជាអ័ព្ទផង។ ចូរត្រឡប់មកឯយើងវិញ ដ្បិតយើងបានលោះអ្នកហើយ!
សាការី 10:8 - ព្រះគម្ពីរខ្មែរសាកល យើងនឹងហួចហៅពួកគេ ហើយប្រមូលពួកគេមក ពីព្រោះយើងបានលោះពួកគេហើយ នោះពួកគេនឹងកើនចំនួនឡើងដូចដែលពួកគេធ្លាប់កើនចំនួនឡើងដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងហួចហៅគេ ហើយប្រមូលគេមក ពីព្រោះយើងបានលោះគេហើយ គេនឹងចម្រើនច្រើនឡើងដូចកាលពីមុន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងហៅប្រជារាស្ត្ររបស់យើង ឲ្យមកជួបជុំគ្នា ដ្បិតយើងបានរំដោះពួកគេ។ ពួកគេនឹងកើនចំនួនច្រើនឡើងដូចពីដើម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងហួចហៅគេ ហើយប្រមូលគេមក ពីព្រោះអញបានលោះគេហើយ នោះគេនឹងចំរើនជាច្រើនឡើងដូចជាបានចំរើនឡើងពីដើម អាល់គីតាប យើងនឹងហៅប្រជារាស្ត្ររបស់យើង ឲ្យមកជួបជុំគ្នា ដ្បិតយើងបានរំដោះពួកគេ។ ពួកគេនឹងកើនចំនួនច្រើនឡើងដូចពីដើម។ |
យើងបានលុបការបំពានរបស់អ្នកចេញ ដូចជាពពកដ៏ក្រាស់ ក៏បានលុបបាបរបស់អ្នកចេញ ដូចជាអ័ព្ទផង។ ចូរត្រឡប់មកឯយើងវិញ ដ្បិតយើងបានលោះអ្នកហើយ!
ចូរចេញពីបាប៊ីឡូនទៅ ចូររត់គេចពីជនជាតិខាល់ដេ។ ចូរប្រកាសដោយសំឡេងនៃការហ៊ោសប្បាយ ចូរតំណាលសេចក្ដីនេះឲ្យគេស្ដាប់ ចូរនាំសេចក្ដីនេះចេញទៅរហូតដល់ចុងបំផុតនៃផែនដី ចូរប្រាប់ថា៖ “ព្រះយេហូវ៉ាទ្រង់ប្រោសលោះយ៉ាកុបអ្នកបម្រើរបស់ព្រះអង្គហើយ!”។
ព្រះអង្គបានលើកទង់សញ្ញាសម្រាប់បណ្ដាប្រជាជាតិដែលនៅឆ្ងាយ ហើយបានហួចហៅពួកគេពីចុងបំផុតនៃផែនដី នោះមើល៍! ពួកគេក៏ប្រញាប់ប្រញាល់មកយ៉ាងលឿន។
រីឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសលោះ នឹងត្រឡប់មកវិញ ហើយចូលមកស៊ីយ៉ូនដោយសម្រែកហ៊ោសប្បាយ ទាំងមានអំណរដ៏អស់កល្បពាក់នៅលើក្បាលរបស់ពួកគេ។ សេចក្ដីរីករាយ និងអំណរនឹងតាមពួកគេទាន់ ហើយទុក្ខព្រួយ និងការថ្ងូរនឹងរត់បាត់ទៅ។
នៅថ្ងៃនោះ ព្រះយេហូវ៉ានឹងហួចហៅរុយដែលនៅខាងចុងទន្លេនៃអេហ្ស៊ីប ព្រមទាំងឃ្មុំដែលនៅដែនដីអាស្ស៊ីរីផង។
វាទាំងអស់នឹងមកទំនៅក្នុងចំណោតជ្រលងភ្នំ នៅក្នុងក្រហែងថ្ម នៅលើគ្រប់ទាំងគុម្ពបន្លា និងនៅអស់ទាំងវាលស្មៅ។
រីឯអ្នកវិញ ស៊ីយ៉ូនអើយ យើងនឹងដោះលែងពួកអ្នកទោសរបស់អ្នកពីរណ្ដៅគ្មានទឹក ដោយព្រោះឈាមនៃសម្ពន្ធមេត្រីរបស់យើងជាមួយអ្នក។
“អស់អ្នកដែលនឿយហត់ និងមានបន្ទុកធ្ងន់អើយ ចូរមករកខ្ញុំ! ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។
ព្រះវិញ្ញាណ និងកូនក្រមុំពោលថា៖ “សូមយាងមក!” អ្នកដែលឮ ក៏ចូរនិយាយថា៖ “សូមយាងមក!”។ អ្នកដែលស្រេក ចូរឲ្យអ្នកនោះចូលមក; អ្នកដែលចង់បាន ចូរឲ្យអ្នកនោះទទួលទឹកនៃជីវិតដោយឥតបង់ថ្លៃ។
បន្ទាប់ពីការទាំងនេះ ខ្ញុំបានសង្កេតមើល នោះមើល៍! មានហ្វូងមនុស្សមួយក្រុមធំដែលគ្មានអ្នកណាអាចរាប់បាន ដែលមកពីអស់ទាំងប្រជាជាតិ កុលសម្ព័ន្ធ ជនជាតិ និងភាសា ឈរនៅមុខបល្ល័ង្ក និងនៅមុខកូនចៀម។ ពួកគេពាក់អាវវែងពណ៌ស ទាំងកាន់ធាងលម៉ើនៅដៃ