ពេលនោះ ទូតសួគ៌របស់ព្រះនិយាយមកបងក្នុងយល់សប្តិថា: ‘យ៉ាកុបអើយ!’។ បងឆ្លើយថា: ‘មើល៍! ខ្ញុំនៅទីនេះ!’។
សាការី 1:9 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ ខ្ញុំសួរថា៖ “លោកម្ចាស់នៃខ្ញុំអើយ តើទាំងនេះជាអ្វី?”។ ទូតសួគ៌ដែលនិយាយនឹងខ្ញុំ ក៏ប្រាប់ខ្ញុំថា៖ “ខ្ញុំនឹងបង្ហាញអ្នកថា ទាំងនេះជាអ្វី”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ខ្ញុំទូលសួរថា ឱព្រះអម្ចាស់នៃទូលបង្គំអើយ ទាំងអស់នេះជាអ្វី? ទេវតាដែលពោលមកខ្ញុំ ក៏ប្រាប់ថា យើងនឹងបង្ហាញឲ្យអ្នកដឹងថាទាំងអស់នេះជាអ្វី»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំក៏សួរថា៖ «លោកម្ចាស់ អ្នកទាំងនោះជានរណា?»។ ទេវតា*ដែលនិយាយជាមួយខ្ញុំ ពោលថា៖ «ខ្ញុំនឹងបង្ហាញឲ្យលោកដឹងថា អ្នកទាំងនោះជានរណា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះខ្ញុំទូលសួរថា ឱព្រះអម្ចាស់នៃទូលបង្គំអើយ ទាំងអស់នេះជាអ្វី រួចទេវតាដែលពោលមកខ្ញុំ ក៏ប្រាប់ថា អញនឹងបង្ហាញឲ្យឯងដឹងថាទាំងអស់នេះជាអ្វី អាល់គីតាប ខ្ញុំក៏សួរថា៖ «លោកម្ចាស់ អ្នកទាំងនោះជានរណា?»។ ម៉ាឡាអ៊ីកាត់ដែលនិយាយជាមួយខ្ញុំ ពោលថា៖ «ខ្ញុំនឹងបង្ហាញឲ្យអ្នកដឹងថា អ្នកទាំងនោះជានរណា»។ |
ពេលនោះ ទូតសួគ៌របស់ព្រះនិយាយមកបងក្នុងយល់សប្តិថា: ‘យ៉ាកុបអើយ!’។ បងឆ្លើយថា: ‘មើល៍! ខ្ញុំនៅទីនេះ!’។
ខ្ញុំបានចូលទៅជិតម្នាក់ក្នុងចំណោមពួកអ្នកដែលកំពុងឈរ ហើយសួរអ្នកនោះអំពីការពិតទាក់ទងនឹងការទាំងអស់នេះ។ គាត់ក៏ប្រាប់ខ្ញុំ ហើយឲ្យខ្ញុំដឹងការកាត់ស្រាយនៃសេចក្ដីទាំងនេះ គឺ:
ពេលនោះ ព្រះយេហូវ៉ាទ្រង់ឆ្លើយនឹងទូតសួគ៌ដែលនិយាយនឹងខ្ញុំនោះ ដោយពាក្យល្អ និងពាក្យនៃការកម្សាន្តចិត្ត។
ខ្ញុំសួរទូតសួគ៌ដែលនិយាយនឹងខ្ញុំ ថា៖ “តើទាំងនេះជាអ្វី?”។ ទូតសួគ៌ក៏ប្រាប់ខ្ញុំថា៖ “ទាំងនេះជាស្នែងដែលបានកម្ចាត់កម្ចាយយូដា អ៊ីស្រាអែល និងយេរូសាឡិម”។
ពេលនោះ មើល៍! ទូតសួគ៌ដែលនិយាយនឹងខ្ញុំបានចេញទៅ ហើយមានទូតសួគ៌មួយរូបទៀតចេញមកជួបគាត់
ទូតសួគ៌ដែលនិយាយនឹងខ្ញុំក៏ត្រឡប់មកវិញ ហើយដាស់ខ្ញុំឡើង ដូចជាមនុស្សដែលត្រូវគេដាស់ពីដំណេករបស់ខ្លួន។
រួចខ្ញុំសួរទូតសួគ៌នោះថា៖ “តើដើមអូលីវទាំងពីរនេះដែលនៅខាងស្ដាំ និងខាងឆ្វេងជើងចង្កៀងជាអ្វី?”។
ពេលនោះ ទូតសួគ៌ដែលនិយាយនឹងខ្ញុំបានចូលមកប្រាប់ខ្ញុំថា៖ “ឥឡូវនេះ ចូរងើបភ្នែកឡើង ហើយសង្កេតមើលថាតើរបស់ដែលចេញមកនេះ ជាអ្វី”។