ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 9:5 - ព្រះគម្ពីរខ្មែរសាកល

ក៏ប៉ុន្តែ​មិន​បាន​ប្រទានឲ្យ​កណ្ដូបទាំងនោះ​សម្លាប់​មនុស្សទាំងនោះ​ទេ គឺ​ឲ្យ​ពួកគេ​ឈឺចាប់​ក្នុង​ប្រាំ​ខែ ហើយ​ការឈឺចាប់​ពី​ពួកវា​ដូចជា​ការឈឺចាប់​ពី​ខ្យាដំរី​ពេល​វា​ទិច​មនុស្ស​។

សូមមើលជំពូក

Khmer Christian Bible

កណ្ដូប​ទាំង​នោះ​មិន​បាន​ទទួល​អំណាច​ឲ្យ​សម្លាប់​ពួកគេ​ទេ​ គឺ​គ្រាន់​តែ​ធ្វើ​ឲ្យ​ពួកគេ​ឈឺ​ចុកចាប់​ក្នុង​រវាង​ប្រាំខែ​ប៉ុណ្ណោះ​ ហើយ​ការ​ឈឺ​ចុកចាប់​ដែល​ពួកវា​បង្ក​ឡើង​នោះ​ ដូច​ជា​ការ​ឈឺ​ចុកចាប់​ដែល​ខ្យាដំរី​បង្ក​ឡើង​នៅ​ពេល​ដែល​វា​ទិច​មនុស្ស​ដែរ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កណ្ដូប​ទាំង​នោះ​បាន​ទទួល​អំណាច មិន​មែន​នឹង​សម្លាប់​មនុស្ស​ទេ គឺ​គ្រាន់​តែ​ធ្វើ​ទុក្ខ​ក្នុង​រវាង​ប្រាំ​ខែ​ប៉ុណ្ណោះ ហើយ​ដែល​វា​ធ្វើ​ទុក្ខ​នោះ ប្រៀប​ដូច​ជា​ខ្យា​ដំរី​ធ្វើ​ទុក្ខ ពេល​ដែល​វា​ទិច​មនុស្ស​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កណ្ដូប​ទាំង​នោះ​ពុំ​បាន​ទទួល​សិទ្ធិ​សម្លាប់​ទេ គឺ​គ្រាន់​តែ​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ចុក​ចាប់​ក្នុង​រវាង​ប្រាំ​ខែ​ប៉ុណ្ណោះ កណ្ដូប​នឹង​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ចុក​ចាប់​ដូច​ខ្យា‌ដំរី​ទិច​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដែល​វា​បាន​ទទួល​អំណាច​នោះ មិន​មែន​នឹង​សំឡាប់​មនុស្ស​ទេ គឺ​ឲ្យ​បាន​គ្រាន់​តែ​ធ្វើ​ទុក្ខ​ក្នុង​រវាង​៥​ខែ​វិញ​ប៉ុណ្ណោះ ហើយ​ដែល​វា​ធ្វើ​ទុក្ខ​នោះ​សោត ក៏​បែប​ដូច​ជា​ខ្យា‌ដំរី​ធ្វើ​ទុក្ខ ក្នុង​កាល​ដែល​វា​ទិច​មនុស្ស​ដែរ

សូមមើលជំពូក

អាល់គីតាប

កណ្ដូប​ទាំង​នោះ​ពុំ​បាន​ទទួល​សិទ្ធិ​សម្លាប់​ទេ គឺ​គ្រាន់​តែ​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ចុក​ចាប់​ក្នុង​រវាង​ប្រាំ​ខែ​ប៉ុណ្ណោះ កណ្ដូប​នឹង​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ចុក​ចាប់​ដូច​ខ្យាដំរី​ទិច​ដែរ។

សូមមើលជំពូក



វិវរណៈ 9:5
12 ការដាក់ឲ្យឆ្លើយតបគ្នា  

“បន្ទាប់ពីការនេះ ខ្ញុំ​បន្ត​សង្កេតមើល នោះ​មើល៍! មាន​សត្វ​មួយទៀត​ដូច​ខ្លារខិន​! មាន​ស្លាប​បួន​របស់​បក្សាបក្សី​នៅលើ​ខ្នង​វា​; សត្វ​នោះ​មាន​ក្បាល​បួន ហើយ​អំណាចគ្រប់គ្រង​ត្រូវបាន​ប្រគល់​ដល់​វា​។


ព្រះយេស៊ូវ​ទ្រង់​តបថា​៖“លោក​គ្មាន​សិទ្ធិអំណាច​លើ​ខ្ញុំ​សោះឡើយ លើកលែងតែ​បាន​ប្រទាន​មក​លោក​ពីខាងលើ​ប៉ុណ្ណោះ​។ ហេតុនេះហើយបានជា​អ្នក​ដែល​ប្រគល់​ខ្ញុំ​មក​លោក មាន​បាប​ធ្ងន់ជាង”។


កាលណា​ពួកគេ​បញ្ចប់​ការធ្វើបន្ទាល់​របស់​ខ្លួន​ហើយ សត្វតិរច្ឆាន​ដែល​ឡើងមក​ពី​រណ្ដៅគ្មានបាត នឹង​ធ្វើ​សង្គ្រាម​ជាមួយ​ពួកគេ ហើយ​វាយឈ្នះ​ពួកគេ រួច​សម្លាប់​ពួកគេ​។


មាន​មាត់​មួយ​ដែល​ពោល​ពាក្យ​ព្រហើន‍ និង​ពាក្យប្រមាថព្រះ ប្រទាន​ដល់​សត្វតិរច្ឆាននោះ ហើយ​មាន​សិទ្ធិអំណាច​ធ្វើសកម្មភាព​សែសិបពីរ​ខែ ប្រទាន​ដល់​វា​ដែរ​។


វា​ត្រូវបាន​ប្រទានឲ្យ​ធ្វើ​សង្គ្រាម​ទាស់នឹង​វិសុទ្ធជន ហើយ​ឈ្នះ​ពួកគេ ថែមទាំង​មាន​សិទ្ធិអំណាច​លើ​គ្រប់ទាំង​ពូជសាសន៍ ជនជាតិ ភាសា និង​ប្រជាជាតិ ប្រទាន​ដល់​វា​ផង​។


ពួកវា​មាន​កន្ទុយ និង​ទ្រនិច ស្រដៀងនឹង​កន្ទុយ និង​ទ្រនិច​របស់​ខ្យាដំរី ហើយ​កន្ទុយ​របស់​ពួកវា​មាន​អានុភាព​ធ្វើទុក្ខ​មនុស្ស​ក្នុង​ប្រាំ​ខែ​។


បន្ទាប់មក មាន​កណ្ដូប​ចេញពី​ផ្សែង​មក​លើ​ផែនដី ហើយ​មាន​អានុភាព​មួយ​បាន​ប្រទាន​ដល់​ពួកវា ដូច​អានុភាព​ដែល​ខ្យាដំរី​នៅលើ​ផែនដី​មាន​។