Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 9:3 - ព្រះគម្ពីរខ្មែរសាកល

3 បន្ទាប់មក មាន​កណ្ដូប​ចេញពី​ផ្សែង​មក​លើ​ផែនដី ហើយ​មាន​អានុភាព​មួយ​បាន​ប្រទាន​ដល់​ពួកវា ដូច​អានុភាព​ដែល​ខ្យាដំរី​នៅលើ​ផែនដី​មាន​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 មាន​កណ្ដូប​ជា​ច្រើន​ចេញ​ពី​ផ្សែង​នោះ​ហើរ​មក​លើ​ផែនដី​ ហើយ​ពួកវា​បាន​ទទួល​អំណាច​ដូច​អំណាច​របស់​ខ្យាដំរី​នៅ​លើ​ផែនដី​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 បន្ទាប់​មក មាន​កណ្តូប​ជា​ច្រើន​ចេញ​ពី​ផ្សែង​នោះ ហើរ​មក​លើ​ផែនដី វា​បាន​ទទួល​អំណាច ដូច​ជា​អំណាច​ខ្យាដំរី​ដែល​នៅ​ផែនដី​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 មាន​កណ្ដូប​ជា​ច្រើន​ចេញ​ពី​ផ្សែង​នោះ ហើរ​មក​លើ​ផែនដី វា​បាន​ទទួល​អំណាច​ដូច​ខ្យា‌ដំរី​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ក៏​មាន​កណ្តូប​ជា​ច្រើន​ចេញ​ពី​ផ្សែង​មក​លើ​ផែនដី វា​បាន​ទទួល​អំណាច ដូច​អំណាច​ខ្យា‌ដំរី​ដែល​នៅ​ផែនដី

សូមមើលជំពូក ចម្លង

អាល់គីតាប

3 មាន​កណ្ដូប​ជា​ច្រើន​ចេញ​ពី​ផ្សែង​នោះ​ហើរ​មក​លើ​ផែនដី វា​បាន​ទទួល​អំណាច​ដូច​ខ្យាដំរី​ដែរ។

សូមមើលជំពូក ចម្លង




វិវរណៈ 9:3
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ជ័យភណ្ឌ​របស់អ្នករាល់គ្នា​នឹង​ត្រូវបាន​ប្រមូល ដូចជា​ការប្រមូលផល​របស់​ដង្កូវមេអំបៅ​; ដូចដែល​ការពពាក់ពពូន​របស់​កណ្ដូប​ជា​យ៉ាងណា គេ​នឹង​សង្គ្រុប​លើ​ជ័យភណ្ឌទាំងនោះ​យ៉ាងនោះដែរ​។


មើល៍! ខ្ញុំ​បាន​ឲ្យ​សិទ្ធិអំណាច​ដល់​អ្នករាល់គ្នា​ឲ្យ​ដើរជាន់​ពស់ និង​ខ្យាដំរី ក៏​ឲ្យ​សិទ្ធិអំណាច​លើ​អស់ទាំង​ឥទ្ធិឫទ្ធិ​របស់​ខ្មាំងសត្រូវ​ដែរ ដូច្នេះ​គ្មានអ្វី​ធ្វើទុក្ខ​អ្នករាល់គ្នា​សោះឡើយ​។


ក៏ប៉ុន្តែ​មិន​បាន​ប្រទានឲ្យ​កណ្ដូបទាំងនោះ​សម្លាប់​មនុស្សទាំងនោះ​ទេ គឺ​ឲ្យ​ពួកគេ​ឈឺចាប់​ក្នុង​ប្រាំ​ខែ ហើយ​ការឈឺចាប់​ពី​ពួកវា​ដូចជា​ការឈឺចាប់​ពី​ខ្យាដំរី​ពេល​វា​ទិច​មនុស្ស​។


កណ្ដូប​ទាំងនោះ មាន​សណ្ឋាន​ស្រដៀងនឹង​សេះ​ដែល​ត្រៀមខ្លួន​ទៅ​ច្បាំង​។ នៅលើ​ក្បាល​របស់​ពួកវា​មានអ្វី​ដូចជា​មកុដ ដែល​ស្រដៀងនឹង​មាស ហើយ​មុខ​របស់​ពួកវា​ដូច​មុខ​មនុស្ស​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម