Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 9:5 - Khmer Christian Bible

5 កណ្ដូប​ទាំង​នោះ​មិន​បាន​ទទួល​អំណាច​ឲ្យ​សម្លាប់​ពួកគេ​ទេ​ គឺ​គ្រាន់​តែ​ធ្វើ​ឲ្យ​ពួកគេ​ឈឺ​ចុកចាប់​ក្នុង​រវាង​ប្រាំខែ​ប៉ុណ្ណោះ​ ហើយ​ការ​ឈឺ​ចុកចាប់​ដែល​ពួកវា​បង្ក​ឡើង​នោះ​ ដូច​ជា​ការ​ឈឺ​ចុកចាប់​ដែល​ខ្យាដំរី​បង្ក​ឡើង​នៅ​ពេល​ដែល​វា​ទិច​មនុស្ស​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ក៏ប៉ុន្តែ​មិន​បាន​ប្រទានឲ្យ​កណ្ដូបទាំងនោះ​សម្លាប់​មនុស្សទាំងនោះ​ទេ គឺ​ឲ្យ​ពួកគេ​ឈឺចាប់​ក្នុង​ប្រាំ​ខែ ហើយ​ការឈឺចាប់​ពី​ពួកវា​ដូចជា​ការឈឺចាប់​ពី​ខ្យាដំរី​ពេល​វា​ទិច​មនុស្ស​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 កណ្ដូប​ទាំង​នោះ​បាន​ទទួល​អំណាច មិន​មែន​នឹង​សម្លាប់​មនុស្ស​ទេ គឺ​គ្រាន់​តែ​ធ្វើ​ទុក្ខ​ក្នុង​រវាង​ប្រាំ​ខែ​ប៉ុណ្ណោះ ហើយ​ដែល​វា​ធ្វើ​ទុក្ខ​នោះ ប្រៀប​ដូច​ជា​ខ្យា​ដំរី​ធ្វើ​ទុក្ខ ពេល​ដែល​វា​ទិច​មនុស្ស​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 កណ្ដូប​ទាំង​នោះ​ពុំ​បាន​ទទួល​សិទ្ធិ​សម្លាប់​ទេ គឺ​គ្រាន់​តែ​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ចុក​ចាប់​ក្នុង​រវាង​ប្រាំ​ខែ​ប៉ុណ្ណោះ កណ្ដូប​នឹង​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ចុក​ចាប់​ដូច​ខ្យា‌ដំរី​ទិច​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ដែល​វា​បាន​ទទួល​អំណាច​នោះ មិន​មែន​នឹង​សំឡាប់​មនុស្ស​ទេ គឺ​ឲ្យ​បាន​គ្រាន់​តែ​ធ្វើ​ទុក្ខ​ក្នុង​រវាង​៥​ខែ​វិញ​ប៉ុណ្ណោះ ហើយ​ដែល​វា​ធ្វើ​ទុក្ខ​នោះ​សោត ក៏​បែប​ដូច​ជា​ខ្យា‌ដំរី​ធ្វើ​ទុក្ខ ក្នុង​កាល​ដែល​វា​ទិច​មនុស្ស​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 កណ្ដូប​ទាំង​នោះ​ពុំ​បាន​ទទួល​សិទ្ធិ​សម្លាប់​ទេ គឺ​គ្រាន់​តែ​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ចុក​ចាប់​ក្នុង​រវាង​ប្រាំ​ខែ​ប៉ុណ្ណោះ កណ្ដូប​នឹង​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ចុក​ចាប់​ដូច​ខ្យាដំរី​ទិច​ដែរ។

សូមមើលជំពូក ចម្លង




វិវរណៈ 9:5
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «លោក​គ្មាន​សិទ្ធិ​អំណាច​លើ​ខ្ញុំ​ឡើយ​ លុះត្រា​តែ​សិទ្ធិ​អំណាច​នោះ​បាន​ប្រទាន​មកពី​ស្ថាន​លើ​ ដូច្នេះ​ហើយ​បាន​ជា​ពួកអ្នក​ដែល​បញ្ជូន​ខ្ញុំ​មក​ឲ្យ​លោក​ ពួកគេ​មាន​បាប​ធ្ងន់​ជាង»។​


កាល​អ្នក​ទាំង​នេះ​ធ្វើ​បន្ទាល់​របស់​ខ្លួន​ចប់​ហើយ​ មាន​សត្វ​សាហាវ​ឡើង​ពី​ទី​ជម្រៅ​មក​ច្បាំង​ជា​មួយ​ពួកគេ​ ក៏​ឈ្នះ​ពួកគេ​ ហើយ​សម្លាប់​ពួកគេ​ផង​


សត្វ​សាហាវ​នោះ​បាន​ទទួល​មាត់​និយាយ​ពាក្យ​អួតអាង​ និង​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់​ ហើយ​វា​ក៏​បាន​ទទួល​សិទ្ធិ​អំណាច​ធ្វើ​សកម្មភាព​សែសិបពីរ​ខែ។​


វា​បាន​ទទួល​អំណាច​នឹង​ធ្វើ​សង្រ្គាម​ជាមួយ​ពួក​បរិសុទ្ធ​ ហើយ​យក​ឈ្នះ​លើ​ពួកគេ​ រួច​វា​ក៏​បាន​ទទួល​សិទ្ធិ​អំណាច​លើ​គ្រប់​កុលសម្ព័ន្ធ​ គ្រប់​ជនជាតិ​ គ្រប់​ភាសា​ និង​គ្រប់​ប្រទេស​


ពួកវា​មាន​កន្ទុយ​ និង​ទ្រនិច​ដូច​ជា​ខ្យាដំរី​ ហើយ​កន្ទុយ​របស់​ពួកវា​មាន​អំណាច​ធ្វើ​ទុក្ខ​មនុស្ស​អស់​រយៈ​ពេល​ប្រាំខែ។​


មាន​កណ្ដូប​ជា​ច្រើន​ចេញ​ពី​ផ្សែង​នោះ​ហើរ​មក​លើ​ផែនដី​ ហើយ​ពួកវា​បាន​ទទួល​អំណាច​ដូច​អំណាច​របស់​ខ្យាដំរី​នៅ​លើ​ផែនដី​ដែរ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម