ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 20:3 - ព្រះគម្ពីរខ្មែរសាកល

ដោយ​ទម្លាក់​វា​ទៅក្នុង​រណ្ដៅគ្មានបាត ហើយ​បិទ​មាត់រណ្ដៅ ព្រមទាំង​បិទត្រា ដើម្បីកុំឲ្យ​វា​បោកបញ្ឆោត​ប្រជាជាតិ​នានា​ទៀត រហូតទាល់តែ​ផុត​មួយពាន់​ឆ្នាំ​នោះ​ទៅ​។ បន្ទាប់ពីការទាំងនេះ វា​ត្រូវតែ​ត្រូវបាន​ដោះលែង​មួយរយៈខ្លី​។

សូមមើលជំពូក

Khmer Christian Bible

រួច​បោះ​វា​ទៅ​ក្នុង​ទី​ជម្រៅ​ ចាក់​សោរ​ ហើយ​បោះត្រា​ពី​លើ​វា​ ដើម្បី​កុំ​ឲ្យ​វា​បោក​បញ្ឆោត​ជនជាតិ​ទាំងឡាយ​ទៀត​រហូត​ទាល់​តែ​គ្រប់​មួយ​ពាន់​ឆ្នាំ​ ប៉ុន្ដែ​ក្រោយ​ពី​ហេតុការណ៍​ទាំង​នោះ​ វា​នឹង​ត្រូវ​ដោះ​លែង​មួយ​រយៈ​ពេល​ខ្លី។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​បោះ​វា​ទៅ​ក្នុង​ជង្ហុក​ធំ ទាំង​ចាក់​សោ ហើយ​បិទ​ត្រា​ពី​លើ ដើម្បី​កុំ​ឲ្យ​វា​នាំ​ជាតិ​សាសន៍​នានា​ឲ្យ​វង្វេង​ទៀត រហូត​ដល់​ផុត​ពី​មួយ​ពាន់​ឆ្នាំ​នោះ​ទៅ។ ក្រោយ​មក ត្រូវ​តែ​ដោះ​លែង​វា​មួយ​រយៈ​ពេល​ខ្លី។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទេវតា​បាន​បោះ​វា​ទៅ​ស្ថាន​នរក​អវិចី ហើយ​ចាក់​សោ បិទ​ត្រា​លើ​ទ្វារ រហូត​ដល់​គម្រប់​មួយ​ពាន់​ឆ្នាំ ដើម្បី​កុំ​ឲ្យ​វា​ល្បួង​ជាតិ​សាសន៍​នានា​ឲ្យ​វង្វេង​ទៀត។ លុះ​ផុត​កំណត់​នេះ​ទៅ ត្រូវ​តែ​ដោះ​លែង​វា​មួយ​រយៈ​ពេល​ខ្លី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​បោះ​វា​ចោល​ទៅ​ក្នុង​ជង្ហុក​ធំ ទាំង​ខ្ចប់ ហើយ​បិទ​ត្រា​ពី​លើ ដើម្បី​កុំ​ឲ្យ​វា​នាំ​អស់​ទាំង​សាសន៍ ឲ្យ​វង្វេង​ទៀត ទាល់​តែ​ផុត​ពី​១​ពាន់​ឆ្នាំ​នោះ​ទៅ ក្រោយ​នោះ​ត្រូវ​តែ​ស្រាយ​វា​លែង​បន្តិច។

សូមមើលជំពូក

អាល់គីតាប

ម៉ាឡា‌អ៊ីកាត់​បាន​បោះ​វា​ទៅ​នរ៉កា ហើយ​ចាក់​សោ បិទ​ត្រា​លើ​ទ្វារ រហូត​ដល់​គំរប់​មួយ​ពាន់​ឆ្នាំ ដើម្បី​កុំ​ឲ្យ​វា​ល្បួង​ជាតិ​សាសន៍​នានា​ឲ្យ​វង្វេង​ទៀត។ លុះ​ផុត​កំណត់​នេះ​ទៅ ត្រូវ​តែ​ដោះ​លែង​វា​មួយ​រយៈ​ពេល​ខ្លី។

សូមមើលជំពូក



វិវរណៈ 20:3
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​មួយពាន់​ឆ្នាំ​ក្នុង​ព្រះនេត្រ​របស់ព្រះអង្គ ក៏​ដូចជា​ថ្ងៃ​ម្សិលមិញ​ដែល​កន្លងផុតទៅ ឬ​ដូចជា​មួយ​យាម​នៅក្នុង​ពេលយប់​។


គេ​យក​ថ្ម​មួយ​មក​ដាក់​លើ​មាត់​រូង​នោះ ហើយ​ស្ដេច​ក៏​ប្រថាប់ត្រា​លើ​វា​ដោយ​ព្រះទម្រង់​របស់ទ្រង់ និង​ដោយ​ចិញ្ចៀនត្រា​របស់​ពួក​នាម៉ឺន​ទ្រង់ ដើម្បីកុំឲ្យ​ដំណើរ​ទាក់ទងនឹង​ដានីយ៉ែល​ត្រូវបាន​ផ្លាស់ប្ដូរ​ឡើយ​។


ដ្បិត​ព្រះគ្រីស្ទ​ក្លែងក្លាយ និង​ព្យាការីក្លែងក្លាយ​នឹង​ក្រោកឡើង ហើយ​ពួកគេ​នឹង​សម្ដែង​ទីសម្គាល់ និង​ការអស្ចារ្យ​ដ៏ធំ ដើម្បី​នាំ​មនុស្ស​ឲ្យវង្វេង សូម្បីតែ​អ្នក​ដែល​ត្រូវបានជ្រើសតាំង ប្រសិនបើ​អាច​។


ដូច្នេះ ពួកគេ​ក៏​ចាកចេញទៅ​ចាត់ចែង​ការពារ​ផ្នូរ​ឲ្យតឹងរ៉ឹង ដោយ​បិទត្រា​លើ​ថ្ម​នៅមាត់រូងផ្នូរ ទាំងមាន​ទាហានយាម​ផង​៕


គ្រាប់ពូជ​ដែល​នៅក្បែរ​ផ្លូវ ជា​កន្លែងដែល​ព្រះបន្ទូល​ត្រូវបាន​សាបព្រោះ គឺ​មនុស្ស​បែបនេះ​: នៅពេល​ពួកគេ​ឮ​ហើយ សាតាំង​ក៏​មក​ឆក់យក​ព្រះបន្ទូល​ដែល​ត្រូវបាន​សាបព្រោះ​នៅក្នុង​ចិត្ត​ពួកគេទៅ​ភ្លាម។


អារក្សទាំងនោះ​ទូល​អង្វរ​ព្រះយេស៊ូវ កុំឲ្យ​ព្រះអង្គ​បញ្ជា​ពួកវា​ឲ្យ​ទៅ​ក្នុង​រណ្ដៅគ្មានបាត​ឡើយ​។


ប៉ុន្តែ​ខ្ញុំ​ខ្លាច ក្រែងលោ​គំនិត​របស់អ្នករាល់គ្នា​ត្រូវបាន​បង្ខូច​ឲ្យ​ចេញពី​ភាពស្មោះត្រង់ និង​ភាពបរិសុទ្ធ​ក្នុង​ព្រះ​គ្រីស្ទ ដូចដែល​សត្វពស់​បាន​បោកបញ្ឆោត​អេវ៉ា​ដោយ​ល្បិចកល​របស់​វា​។


ប៉ុន្តែ​អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ‍ កុំ​ធ្វើព្រងើយ​នឹង​ការ​មួយ​នេះ​ឡើយ គឺថា នៅចំពោះ​ព្រះអម្ចាស់ មួយ​ថ្ងៃ​ដូចជា​មួយពាន់​ឆ្នាំ ហើយ​មួយពាន់​ឆ្នាំ​ក៏​ដូចជា​មួយ​ថ្ងៃ​ដែរ​។


ដូច្នេះ នាគ​ដ៏ធំ​នោះ​ក៏​ត្រូវបាន​ទម្លាក់ចុះ​។ វា​ជា​ពស់​ពីបុរាណ​ដែល​ហៅថា​មារ​ផង សាតាំង​ផង ជា​អ្នក​ដែល​បោកបញ្ឆោត​ពិភពលោក​ទាំងមូល​។ វា​ត្រូវបាន​ទម្លាក់ចុះ​មក​ផែនដី ហើយ​ពួក​បរិវារ​របស់​វា​ក៏​ត្រូវបាន​ទម្លាក់ចុះ​ជាមួយ​វា​ដែរ​។


វា​បោកបញ្ឆោត​មនុស្ស​ដែល​រស់នៅ​លើ​ផែនដី​ដោយ​ទីសម្គាល់​ដែល​ត្រូវបាន​ប្រទានឲ្យ​វា​ធ្វើ​នៅមុខ​សត្វតិរច្ឆាន​នោះ ទាំង​ប្រាប់​មនុស្ស​ដែល​រស់នៅ​លើ​ផែនដី​ឲ្យ​ធ្វើ​រូបសំណាក​មួយ​ថ្វាយ​សត្វតិរច្ឆាន​នោះ​ដែល​ត្រូវ​របួស​ដោយ​មុខដាវ ប៉ុន្តែ​នៅមានជីវិត​។


បណ្ដា​ស្ដេច​នៃ​ផែនដី​បាន​ប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ​ជាមួយ​នាង ហើយ​អ្នក​ដែល​រស់នៅ​ផែនដី​ក៏​ស្រវឹង​ដោយ​ស្រា​នៃ​អំពើអសីលធម៌ខាងផ្លូវភេទ​របស់​នាង​ដែរ”។


សត្វតិរច្ឆាន​ដែល​អ្នក​ឃើញ​នោះ មាននៅ​កាលពីមុន ប៉ុន្តែ​ឥឡូវនេះ​គ្មានទេ ក៏​រៀបនឹង​ឡើងមក​ពី​រណ្ដៅគ្មានបាត រួច​វា​នឹង​ទៅ​ឯ​សេចក្ដីវិនាស​។ អ្នក​ដែល​រស់នៅ​លើ​ផែនដី គឺ​ពួក​អ្នកដែល​គ្មាន​ឈ្មោះ​កត់ទុក​ក្នុង​បញ្ជី​ជីវិត​តាំងពី​កំណើត​នៃ​ពិភពលោក នឹង​ភ្ញាក់ផ្អើល ពេល​ឃើញ​សត្វតិរច្ឆាន​នោះ ដោយព្រោះ​វា​មាននៅ​កាលពីមុន ប៉ុន្តែ​ឥឡូវនេះ​គ្មាន ហើយ​រៀបនឹង​មកដល់​។


បន្ទាប់មក ខ្ញុំ​ឃើញ​ទូតសួគ៌​មួយ​រូប​ចុះមក​ពី​លើមេឃ ទាំង​កាន់​កូនសោ​នៃ​រណ្ដៅគ្មានបាត និង​ច្រវាក់​ធំ​ក្នុង​ដៃ​។