អារក្សទាំងនោះទូលអង្វរព្រះយេស៊ូវ កុំឲ្យព្រះអង្គបញ្ជាពួកវាឲ្យទៅក្នុងរណ្ដៅគ្មានបាតឡើយ។
វិវរណៈ 20:1 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ខ្ញុំឃើញទូតសួគ៌មួយរូបចុះមកពីលើមេឃ ទាំងកាន់កូនសោនៃរណ្ដៅគ្មានបាត និងច្រវាក់ធំក្នុងដៃ។ Khmer Christian Bible បន្ទាប់មក ខ្ញុំបានឃើញទេវតាមួយរូបចុះពីលើមេឃមក ទាំងកាន់កូនសោទីជម្រៅ និងច្រវាក់យ៉ាងធំនៅក្នុងដៃ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ខ្ញុំឃើញទេវតាមួយរូបចុះពីស្ថានសួគ៌ ទាំងកាន់កូនសោជង្ហុកធំ និងច្រវាក់មួយយ៉ាងធំនៅដៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ខ្ញុំឃើញទេវតា*មួយរូបចុះពីលើមេឃ ទាំងកាន់កូនសោស្ថាននរកអវិចី និងច្រវាក់មួយយ៉ាងធំនៅដៃផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំក៏ឃើញទេវតា១ ចុះពីស្ថានសួគ៌មក ទាំងកាន់កូនសោជង្ហុកធំ នឹងច្រវាក់១យ៉ាងធំនៅដៃ អាល់គីតាប បន្ទាប់មក ខ្ញុំឃើញម៉ាឡាអ៊ីកាត់ម្នាក់ចុះពីលើមេឃ ទាំងកាន់កូនសោនរ៉កាអវិចី និងច្រវាក់មួយយ៉ាងធំនៅដៃផង។ |
អារក្សទាំងនោះទូលអង្វរព្រះយេស៊ូវ កុំឲ្យព្រះអង្គបញ្ជាពួកវាឲ្យទៅក្នុងរណ្ដៅគ្មានបាតឡើយ។
ជាការពិត ប្រសិនបើព្រះមិនបានត្រាប្រណីបណ្ដាទូតសួគ៌ដែលបានប្រព្រឹត្តបាប គឺបានប្រគល់ពួកគេទៅចំណងនៃសេចក្ដីងងឹត ទាំងទម្លាក់ពួកគេទៅក្នុងស្ថាននរក ដើម្បីទុកសម្រាប់ការជំនុំជម្រះ
ព្រមទាំងឃុំឃាំងបណ្ដាទូតសួគ៌ដែលមិនបានរក្សាឋានៈខ្លួន គឺបោះបង់លំនៅរបស់ខ្លួនចោលនោះ ឲ្យនៅក្នុងសេចក្ដីងងឹតដោយចំណងដ៏អស់កល្ប រហូតដល់ថ្ងៃនៃការជំនុំជម្រះដ៏ធំ។
ជាអ្នកដែលមានជីវិតរស់។ យើងបានស្លាប់ ប៉ុន្តែមើល៍! យើងមានជីវិតរស់រហូតអស់កល្បជាអង្វែងតរៀងទៅព្រមទាំងកាន់កូនសោនៃសេចក្ដីស្លាប់ និងកូនសោនៃស្ថានមនុស្សស្លាប់។
បន្ទាប់មក ខ្ញុំបានឃើញទូតសួគ៌ខ្លាំងពូកែមួយរូបទៀតចុះមកពីលើមេឃ ទាំងដណ្ដប់ដោយពពក ហើយមានឥន្ទធនូនៅលើក្បាលរបស់គាត់។ មុខគាត់ដូចព្រះអាទិត្យ ជើងគាត់ដូចសសរភ្លើង
បន្ទាប់ពីការទាំងនេះ ខ្ញុំឃើញទូតសួគ៌មួយរូបទៀត ចុះមកពីលើមេឃ ប្រកបដោយសិទ្ធិអំណាចដ៏ធំ ហើយផែនដីក៏ត្រូវបានបំភ្លឺដោយរស្មីរុងរឿងរបស់ទូតនោះ។
ដោយទម្លាក់វាទៅក្នុងរណ្ដៅគ្មានបាត ហើយបិទមាត់រណ្ដៅ ព្រមទាំងបិទត្រា ដើម្បីកុំឲ្យវាបោកបញ្ឆោតប្រជាជាតិនានាទៀត រហូតទាល់តែផុតមួយពាន់ឆ្នាំនោះទៅ។ បន្ទាប់ពីការទាំងនេះ វាត្រូវតែត្រូវបានដោះលែងមួយរយៈខ្លី។