ព្រះអង្គបានធ្វើឲ្យខ្យល់ទិសខាងកើតបក់នៅលើមេឃ ហើយនាំផ្លូវខ្យល់ទិសខាងត្បូងដោយព្រះចេស្ដារបស់ព្រះអង្គ
វិវរណៈ 16:2 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ទូតសួគ៌ទីមួយក៏ចេញទៅ ហើយចាក់ពីពែងរបស់ខ្លួនទៅលើផែនដី នោះមានដំបៅដ៏អាក្រក់ និងឈឺចាប់ កើតមានលើមនុស្សដែលមានសញ្ញាសម្គាល់របស់សត្វតិរច្ឆាន និងមនុស្សដែលថ្វាយបង្គំរូបសំណាករបស់វា។ Khmer Christian Bible ដូច្នេះ ទេវតាទីមួយក៏ចេញទៅ ហើយយកពានរបស់ខ្លួនចាក់ទៅលើផែនដី នោះក៏មានដំបៅយ៉ាងអាក្រក់ និងយ៉ាងឈឺចាប់ កើតលើមនុស្សដែលមានសញ្ញាសំគាល់របស់សត្វសាហាវនោះ និងពួកអ្នកដែលថ្វាយបង្គំរូបចម្លាក់របស់វា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទេវតាទីមួយក៏ចេញទៅ យកពែងរបស់ខ្លួនចាក់ទៅលើផែនដី ស្រាប់តែមានដំបៅយ៉ាងអាក្រក់ និងឈឺចាប់ កើតលើមនុស្សដែលមានទីសម្គាល់របស់សត្វនោះ និងអ្នកដែលក្រាបថ្វាយបង្គំរូបចម្លាក់របស់វា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតាទីមួយចេញទៅ យកពែងរបស់ខ្លួនចាក់លើផែនដី ស្រាប់តែអស់អ្នកដែលមានសញ្ញាសម្គាល់របស់សត្វតិរច្ឆាន ហើយដែលក្រាបថ្វាយបង្គំរូបចម្លាក់របស់វា កើតដំបៅរលួយ ឈឺចុកចាប់យ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទេវតាទី១ក៏ចេញទៅ ចាក់ពីចានខ្លួន ទៅលើផែនដី នោះមនុស្សដែលមានទីសំគាល់របស់សត្វ នឹងអស់ពួកអ្នកដែលក្រាបថ្វាយបង្គំដល់រូបវា គេក៏កើតដំបៅកាចអាក្រក់ណាស់។ អាល់គីតាប ម៉ាឡាអ៊ីកាត់ទីមួយចេញទៅ យកពែងរបស់ខ្លួនចាក់លើផែនដី ស្រាប់តែអស់អ្នកដែលមានសញ្ញាសំគាល់របស់សត្វតិរច្ឆាន ហើយដែលក្រាបថ្វាយបង្គំរូបចម្លាក់របស់វា កើតដំបៅរលួយឈឺចុកចាប់យ៉ាងខ្លាំង។ |
ព្រះអង្គបានធ្វើឲ្យខ្យល់ទិសខាងកើតបក់នៅលើមេឃ ហើយនាំផ្លូវខ្យល់ទិសខាងត្បូងដោយព្រះចេស្ដារបស់ព្រះអង្គ
ដូច្នេះ ព្រះអម្ចាស់នឹងវាយឲ្យមានក្រមរលើក្រយៅក្បាលរបស់កូនស្រីស៊ីយ៉ូន ព្រះយេហូវ៉ានឹងបង្ហាញកេរ្តិ៍ខ្មាសរបស់ពួកនាង”។
ពេលនោះ មានក្លិនស្អុយជំនួសក្លិនក្រអូប ខ្សែពួរជំនួសខ្សែក្រវាត់ ភាពតម្ពែកជំនួសសក់តែងស្អាត សំពត់ធ្មៃជំនួសសម្លៀកបំពាក់ដ៏ល្អប្រណិត ស្នាមដៅជំនួសសម្រស់។
រំពេចនោះ ទូតសួគ៌របស់ព្រះអម្ចាស់បានប្រហារហេរ៉ូឌ ពីព្រោះទ្រង់មិនថ្វាយសិរីរុងរឿងដល់ព្រះ។ ទ្រង់ដាច់ខ្យល់ទៅ ដោយត្រូវដង្កូវស៊ី។
វាប្រើអំណាចទាំងអស់របស់សត្វតិរច្ឆានទីមួយនៅមុខសត្វតិរច្ឆានទីមួយ ហើយវាធ្វើឲ្យផែនដី និងអ្នកដែលរស់នៅលើផែនដីថ្វាយបង្គំសត្វតិរច្ឆានទីមួយដែលជាសះស្បើយពីរបួសមរណៈរបស់វា។
ដូច្នេះ អ្នកដែលអង្គុយលើពពកបានបោះកណ្ដៀវរបស់លោកទៅលើផែនដី នោះផែនដីក៏ត្រូវបានច្រូតកាត់។
មានទូតសួគ៌មួយរូបទៀត ជាទូតទីបីបានតាមទូតទាំងពីរមក បន្លឺសំឡេងយ៉ាងខ្លាំងថា៖ “ប្រសិនបើអ្នកណាថ្វាយបង្គំសត្វតិរច្ឆាននោះ និងរូបសំណាករបស់វា ហើយទទួលសញ្ញាសម្គាល់នៅលើថ្ងាស ឬនៅលើដៃរបស់ខ្លួន
បន្ទាប់មក ខ្ញុំឮសំឡេងមួយយ៉ាងខ្លាំងពីព្រះវិហារ និយាយនឹងទូតសួគ៌ទាំងប្រាំពីររូបថា៖ “ចូរចេញទៅ ហើយចាក់ពីពែងទាំងប្រាំពីរនៃសេចក្ដីក្រេវក្រោធរបស់ព្រះ ទៅលើផែនដីទៅ”។
ពួកគេជេរប្រមាថព្រះនៃស្ថានសួគ៌ ដោយសារតែការឈឺចាប់របស់ខ្លួន និងដោយសារតែដំបៅរបស់ពួកគេ ហើយមិនកែប្រែចិត្តពីអំពើរបស់ខ្លួនឡើយ។
ទូតសួគ៌ទីមួយផ្លុំត្រែឡើង នោះមានដុំទឹកកក និងភ្លើងលាយជាមួយឈាម ត្រូវបានបោះទៅលើផែនដី។ មួយភាគបីនៃផែនដីត្រូវបានដុតចោល មួយភាគបីនៃដើមឈើក៏ត្រូវបានដុតចោល ហើយស្មៅខៀវខ្ចីទាំងអស់ក៏ត្រូវបានដុតចោលដែរ។