ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 13:17 - ព្រះគម្ពីរខ្មែរសាកល

ដើម្បីកុំឲ្យ​អ្នកណា​អាច​ទិញ ឬ​លក់​បាន​ឡើយ លុះត្រាតែ​អ្នកនោះ​មាន​សញ្ញាសម្គាល់​នោះ ដែលជា​ឈ្មោះ​របស់​សត្វតិរច្ឆាន ឬ​ជា​លេខ​នៃ​ឈ្មោះ​របស់​វា​។

សូមមើលជំពូក

Khmer Christian Bible

ដើម្បី​កុំ​ឲ្យ​អ្នកណា​អាច​ទិញ​ ​ឬ​លក់​អ្វី​បាន​ឡើយ​ ប្រសិន​បើ​គេ​គ្មាន​សញ្ញា​សំគាល់​នោះ​ទេ​ គឺ​ជា​ឈ្មោះ​របស់​សត្វ​សាហាវ​នោះ​ ឬ​លេខ​ឈ្មោះ​របស់​វា។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មិន​ឲ្យ​អ្នក​ណា​មាន​ច្បាប់​នឹង​ទិញ ឬ​លក់​អ្វី​បាន​ឡើយ លើក​លែង​តែ​អ្នក​ដែល​មាន​ទី​សម្គាល់ គឺ​ជា​ឈ្មោះ​របស់​សត្វ​នោះ ឬ​ជា​លេខ​ឈ្មោះ​របស់​វា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​គ្មាន​សញ្ញា​សម្គាល់​នេះ គ្មាន​ឈ្មោះ​របស់​សត្វ ឬ​គ្មាន​លេខ​សម្គាល់​ឈ្មោះ​របស់​សត្វ​នោះ​ទេ គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ទិញ ឬ​លក់​អ្វី សោះ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​មិន​បើក​ឲ្យ​អ្នក​ណា​មាន​ច្បាប់​នឹង​ទិញ ឬ​លក់​អ្វី​បាន​ឡើយ លើក​តែ​អ្នក​ដែល​មាន​ទី​សំគាល់​នោះ​ចេញ គឺ​ជា​ឈ្មោះ​របស់​សត្វ​នោះ ឬ​ជា​លេខ​ឈ្មោះ​របស់​វា

សូមមើលជំពូក

អាល់គីតាប

ប្រសិន​បើ​គ្មាន​សញ្ញា​សំគាល់​នេះ គ្មាន​ឈ្មោះ​របស់​សត្វ ឬ​គ្មាន​លេខ​សំគាល់​ឈ្មោះ​របស់​សត្វ​នោះ​ទេ គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ទិញ ឬ​លក់​អ្វី​បាន​សោះ​ឡើយ។

សូមមើលជំពូក



វិវរណៈ 13:17
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ចាប់ពីឥឡូវនេះទៅ កុំឲ្យអ្នកណា​រំខាន​ខ្ញុំ​ឡើយ ដ្បិត​ខ្ញុំ​មាន​ស្នាមត្រា​របស់​ព្រះយេស៊ូវ​លើ​រូបកាយ​របស់ខ្ញុំ​ហើយ​។


វា​បង្ខំ​មនុស្ស​ទាំងអស់ ទាំង​អ្នកតូច និង​អ្នកធំ ទាំង​អ្នកមាន និង​អ្នកក្រ ទាំង​មនុស្សមានសេរីភាព និង​ទាសករ ឲ្យ​ទទួល​សញ្ញាសម្គាល់​នៅលើ​ដៃ​ស្ដាំ ឬ​នៅលើ​ថ្ងាស​របស់​ពួកគេ


ចំណុចនេះ​តម្រូវឲ្យ​មាន​ប្រាជ្ញា​។ អ្នក​ដែល​មាន​ការយល់ដឹង ត្រូវ​គណនា​លេខ​របស់​សត្វតិរច្ឆាន​នោះ ដ្បិត​លេខ​វា​ជា​លេខ​របស់​មនុស្ស​។ លេខ​នោះ​គឺ ៦៦៦​៕


ផ្សែង​នៃ​ការឈឺចាប់​របស់​ពួកគេ នឹង​ហុយឡើង​រហូត​អស់កល្បជាអង្វែងតរៀងទៅ​។ ពួក​អ្នក​ដែល​ថ្វាយបង្គំ​សត្វតិរច្ឆាន និង​រូបសំណាក​របស់​វា ព្រមទាំង​អ្នកណាក៏ដោយដែល​ទទួល​សញ្ញាសម្គាល់​ឈ្មោះ​របស់​វា នឹង​គ្មាន​សេចក្ដីសម្រាក​ទាំងយប់ទាំងថ្ងៃ​។


មាន​ទូតសួគ៌​មួយរូបទៀត ជា​ទូត​ទីបី​បាន​តាម​ទូតទាំងពីរ​មក បន្លឺ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “ប្រសិនបើ​អ្នកណា​ថ្វាយបង្គំ​សត្វតិរច្ឆាន​នោះ និង​រូបសំណាក​របស់​វា ហើយ​ទទួល​សញ្ញាសម្គាល់​នៅលើ​ថ្ងាស ឬ​នៅលើ​ដៃ​របស់​ខ្លួន


ពេលនោះ ខ្ញុំ​ឃើញ​អ្វី​ដូចជា​សមុទ្រ​កែវ​លាយ​ជាមួយ​ភ្លើង​។ អ្នក​ដែល​មានជ័យជម្នះ​លើ​សត្វតិរច្ឆាន និង​រូបសំណាក​របស់​វា ព្រមទាំង​លេខ​នៃ​ឈ្មោះ​របស់​វា ក៏​ឈរ​លើ​សមុទ្រ​កែវ​នោះ ទាំង​កាន់​ពិណ​របស់​ព្រះ


មាន​ឈ្មោះ​មួយ​ជា​អាថ៌កំបាំង សរសេរ​នៅលើ​ថ្ងាស​របស់​នាង​ថា “បាប៊ីឡូន​ដ៏ធំ ម្ដាយ​របស់​ស្ត្រីពេស្យា​ទាំងឡាយ និង​របស់​សេចក្ដីគួរឲ្យស្អប់ខ្ពើម​នានា​នៃ​ផែនដី”។


ក្រោយមក ខ្ញុំ​ឃើញ​បល្ល័ង្ក​ជាច្រើន ហើយ​អ្នកដែល​អង្គុយ​លើ​បល្ល័ង្កទាំងនោះ ត្រូវបាន​ប្រទានឲ្យ​ជំនុំជម្រះ​។ ខ្ញុំ​ក៏​ឃើញ​ព្រលឹង​របស់​ពួក​អ្នក​ដែល​ត្រូវគេ​កាត់ក្បាល​ដោយព្រោះ​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ និង​ដោយព្រោះ​ព្រះបន្ទូល​របស់​ព្រះ គឺ​ពួកអ្នកដែល​មិន​បាន​ថ្វាយបង្គំ​សត្វតិរច្ឆាន ឬ​រូបសំណាក​របស់​វា ហើយក៏​មិន​បាន​ទទួល​សញ្ញាសម្គាល់​នៅលើ​ថ្ងាស ‍ឬ​នៅលើ​ដៃ​របស់​ពួកគេ‍។ ពួកគេ​បាន​រស់ឡើងវិញ ហើយ​គ្រងរាជ្យ​ជាមួយ​ព្រះ​គ្រីស្ទ​រយៈពេល​មួយពាន់​ឆ្នាំ​។


ព្រមទាំង​ឃើញ​ព្រះភក្ត្រ​របស់​ព្រះអង្គ ហើយ​ព្រះនាម​របស់​ព្រះអង្គ​នឹង​នៅលើ​ថ្ងាស​របស់​ពួកគេ​។


អ្នក​ដែល​មានជ័យជម្នះ យើង​នឹង​ធ្វើឲ្យ​អ្នកនោះ​ទៅជា​សសរ​មួយ​នៅក្នុង​ព្រះវិហារ​របស់​ព្រះ​នៃយើង ហើយ​អ្នកនោះ​នឹង​មិន​ចាកចេញ​ទៅ​ខាងក្រៅ​ទៀត​ឡើយ​។ យើង​នឹង​ចារឹក​ព្រះនាម​របស់​ព្រះ​នៃយើង និង​ឈ្មោះ​ទីក្រុង​របស់​ព្រះ​នៃយើង គឺ​យេរូសាឡិម​ថ្មី​ដែល​ចុះមក​ពី​លើមេឃ​មកពី​ព្រះ​នៃយើង ព្រមទាំង​នាម​ថ្មី​របស់យើង នៅលើ​អ្នកនោះ​។


ថា​៖ “កុំ​ធ្វើទុក្ខ​ផែនដី ឬ​សមុទ្រ ឬ​ដើមឈើ​ឡើយ រហូតទាល់តែ​យើង​បាន​បោះត្រា​លើ​ថ្ងាស​បាវបម្រើ​ទាំងឡាយ​របស់​ព្រះ​នៃយើង​ឲ្យហើយសិន”។