ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 10:2 - ព្រះគម្ពីរខ្មែរសាកល

ហើយ​មាន​ក្រាំងតូច​មួយ​បើក​ជាស្រេច​ក្នុង​ដៃ​គាត់​។ ទូតសួគ៌នោះ​ក៏​ដាក់​ជើង​ស្ដាំ​លើ​សមុទ្រ ហើយ​ជើង​ឆ្វេង​លើ​ដីគោក

សូមមើលជំពូក

Khmer Christian Bible

ហើយ​នៅ​ក្នុង​ដៃ​មាន​សៀវភៅ​តូច​មួយ​ដែល​បាន​បើក​ជា​ស្រេច។​ ទេវតា​នោះ​បាន​ដាក់​ជើង​ស្ដាំ​លើ​សមុទ្រ​ ហើយ​ជើង​ឆ្វេង​លើ​ដី​គោក​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​កាន់​ក្រាំង​មួយ​តូច​បើក​នៅ​នឹង​ដៃ លោក​ឈាន​ជើង​ស្តាំ​ទៅ​លើ​សមុទ្រ ហើយ​ជើង​ឆ្វេង​ទៅ​លើ​ដី​គោក

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដៃ​លោក​កាន់​ក្រាំង​តូច​មួយ​ដែល​បើក​ស្រាប់ លោក​ដាក់​ជើង​ស្ដាំ​លើ​សមុទ្រ ជើង​ឆ្វេង​លើ​ដី​គោក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មាន​កាន់​ក្រាំង​១​តូច​បើក​នៅ​ដៃ ក៏​ឈាន​ជើង​ស្តាំ​ទៅ​លើ​សមុទ្រ ហើយ​ជើង​ឆ្វេង​ទៅ​លើ​ដី​គោក

សូមមើលជំពូក

អាល់គីតាប

ដៃ​គាត់​កាន់​ក្រាំង​តូច​មួយ​ដែល​បើក​ស្រាប់ គាត់​ដាក់​ជើង​ស្ដាំ​លើ​សមុទ្រ ជើង​ឆ្វេង​លើ​ដី​គោក។

សូមមើលជំពូក



វិវរណៈ 10:2
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​សុំ​ពី​យើង នោះ​យើង​នឹង​ឲ្យ​ប្រជាជាតិ​នានា​ដល់​អ្នក​ជា​មរតក ហើយ​ឲ្យ​ចុងបំផុត​នៃ​ផែនដី​ដល់​អ្នក​ជា​កម្មសិទ្ធិ​។


ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់យើងខ្ញុំ​អើយ ព្រះអង្គ​ទ្រង់​ឆ្លើយ​នឹង​យើងខ្ញុំ​ដោយ​ការដ៏​គួរឲ្យស្ញែងខ្លាច ក្នុង​សេចក្ដីសុចរិតយុត្តិធម៌ ព្រះអង្គជា​សេចក្ដីសង្ឃឹម​ដល់​អស់ទាំង​ចុងបំផុត​នៃ​ផែនដី និង​សមុទ្រដ៏ឆ្ងាយបំផុត​!


នោះ​ពួកគេ​នឹង​កោតខ្លាច​ព្រះនាម​របស់​ព្រះយេហូវ៉ា​ពី​តំបន់ថ្ងៃលិច ក៏​នឹង​កោតខ្លាច​សិរីរុងរឿង​របស់ព្រះអង្គ​ពី​តំបន់ថ្ងៃរះ​; ដ្បិត​ព្រះអង្គ​នឹង​យាង​មក​ដូចជា​ទឹកជំនន់​ដែល​ជន់លិច ដែល​ខ្យល់​របស់​ព្រះយេហូវ៉ា​រុញ​វា​មក​។


ព្រះយេស៊ូវ​យាង​ចូលមកជិត ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“គ្រប់ទាំង​សិទ្ធិអំណាច​នៅ​ស្ថានសួគ៌ និង​នៅលើ​ផែនដី​បាន​ប្រទាន​មក​ខ្ញុំ​ហើយ​។


បន្ទាប់មក ទូតសួគ៌​ដែល​ខ្ញុំ​បាន​ឃើញ​ឈរ​លើ​សមុទ្រ និង​លើ​ដីគោក​នោះ បាន​លើក​ដៃ​ស្ដាំ​របស់​គាត់​ទៅ​មេឃ


ខ្ញុំ​សង្កេតមើល​ទៀត ពេល​កូនចៀម​បក​ត្រា​ទីមួយ​ក្នុងចំណោម​ត្រា​ទាំង​ប្រាំពីរ​នោះ​ចេញ នោះ​ខ្ញុំ​បាន​ឮ​សត្វមានជីវិត​មួយ​ក្នុង​សត្វមានជីវិត​ទាំង​បួន បន្លឺ​សំឡេង​ដូច​ផ្គរលាន់​ថា​៖ “មក៍!”


ពេល​កូនចៀម​បក​ត្រា​ទីពីរ​ចេញ ខ្ញុំ​បាន​ឮ​សត្វមានជីវិត​ទីពីរ​ពោលថា​៖ “មក៍!”