ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 49:7 - ព្រះគម្ពីរខ្មែរសាកល

កំហឹង​របស់ពួកគេ​ត្រូវបណ្ដាសា​ហើយ ដ្បិត​វា​សាហាវ សេចក្ដីក្ដៅក្រហាយ​របស់ពួកគេ​ត្រូវបណ្ដាសា​ហើយ ដ្បិត​វា​ឃោរឃៅ​។ យើង​នឹង​បំបែក​ពួកគេ​ចេញ​នៅក្នុង​យ៉ាកុប ហើយ​កម្ចាត់កម្ចាយ​ពួកគេ​នៅក្នុង​អ៊ីស្រាអែល​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កំហឹង​របស់​គេ​ត្រូវ​បណ្ដា‌សា​ហើយ ដ្បិត​វា​សាហាវ​ពេក ហើយ​អំពើ​ឃោរ‌ឃៅ​របស់​គេ នោះ​គ្មាន​មេត្តា​ឡើយ ពុក​នឹង​ញែក​គេ​ចេញ​ពី​គ្នា​នៅ​ក្នុង​ពួក​យ៉ាកុប ហើយ​កម្ចាត់‌កម្ចាយ​គេ នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពុក​ដាក់​បណ្ដាសា​កំហឹង​របស់​គេ ព្រោះ​កំហឹង​នេះ​កាច​សាហាវ​ណាស់ ហើយ​ពេល​គេ​ក្ដៅ​ក្រហាយ គេ​គ្មាន​ចិត្ត​ត្រា​ប្រណី​ទាល់​តែ​សោះ! ពុក​នឹង​បំបែក​អ្នក​ទាំង​ពីរ​ក្នុង​ពូជ‌ពង្ស​យ៉ាកុប ពុក​នឹង​កម្ចាត់‌កម្ចាយ​គេ​ក្នុង​ស្រុក​អ៊ីស្រា‌អែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សេចក្ដី​កំហឹង​របស់​គេ​ត្រូវ​បណ្តាសា ដ្បិត​ជា​ខ្លាំង​លើស​លុប ហើយ​សេចក្ដី​ឃោរ‌ឃៅ​របស់​គេ​ផង ពី​ព្រោះ​ជា​សាហាវ​ក្រៃ‌លែង អញ​នឹង​ញែក​គេ​ចេញ​ពី​គ្នា​នៅ​ក្នុង​ពួក​យ៉ាកុប ហើយ​នឹង​កំចាត់‌កំចាយ​គេ​នៅ​ក្នុង​ពួក​អ៊ីស្រាអែល។

សូមមើលជំពូក

អាល់គីតាប

ពុក​ដាក់​បណ្តាសា​កំហឹង​របស់​គេ ព្រោះ​កំហឹង​នេះ​កាច​សាហាវ​ណាស់ ហើយ​ពេល​គេ​ក្តៅ​ក្រហាយ គេ​គ្មាន​ចិត្ត​ត្រា​ប្រណី​ទាល់​តែ​សោះ! ពុក​នឹង​បំបែក​អ្នក​ទាំង​ពីរ​ក្នុង​ពូជ‌ពង្ស​យ៉ាកកូប ពុក​នឹង​កំចាត់​កំចាយ​គេ​ក្នុង​ស្រុក​អ៊ីស្រ‌អែល។

សូមមើលជំពូក



លោកុ‌ប្បត្តិ 49:7
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ថ្ម​ធ្ងន់ ហើយ​ខ្សាច់​ក៏​មាន​ទម្ងន់​ដែរ ប៉ុន្តែ​កំហឹង​របស់​មនុស្សល្ងីល្ងើ ធ្ងន់​ជាង​វា​ទាំង​ពីរ​ទៅទៀត​។


មនុស្ស​ចំណូលកំហឹង​បង្កទំនាស់ ហើយ​មនុស្ស​ឆាប់ខឹង​មាន​ការបំពាន​ច្រើន​។