Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 49:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ពុក​ដាក់​បណ្ដាសា​កំហឹង​របស់​គេ ព្រោះ​កំហឹង​នេះ​កាច​សាហាវ​ណាស់ ហើយ​ពេល​គេ​ក្ដៅ​ក្រហាយ គេ​គ្មាន​ចិត្ត​ត្រា​ប្រណី​ទាល់​តែ​សោះ! ពុក​នឹង​បំបែក​អ្នក​ទាំង​ពីរ​ក្នុង​ពូជ‌ពង្ស​យ៉ាកុប ពុក​នឹង​កម្ចាត់‌កម្ចាយ​គេ​ក្នុង​ស្រុក​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 កំហឹង​របស់ពួកគេ​ត្រូវបណ្ដាសា​ហើយ ដ្បិត​វា​សាហាវ សេចក្ដីក្ដៅក្រហាយ​របស់ពួកគេ​ត្រូវបណ្ដាសា​ហើយ ដ្បិត​វា​ឃោរឃៅ​។ យើង​នឹង​បំបែក​ពួកគេ​ចេញ​នៅក្នុង​យ៉ាកុប ហើយ​កម្ចាត់កម្ចាយ​ពួកគេ​នៅក្នុង​អ៊ីស្រាអែល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 កំហឹង​របស់​គេ​ត្រូវ​បណ្ដា‌សា​ហើយ ដ្បិត​វា​សាហាវ​ពេក ហើយ​អំពើ​ឃោរ‌ឃៅ​របស់​គេ នោះ​គ្មាន​មេត្តា​ឡើយ ពុក​នឹង​ញែក​គេ​ចេញ​ពី​គ្នា​នៅ​ក្នុង​ពួក​យ៉ាកុប ហើយ​កម្ចាត់‌កម្ចាយ​គេ នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 សេចក្ដី​កំហឹង​របស់​គេ​ត្រូវ​បណ្តាសា ដ្បិត​ជា​ខ្លាំង​លើស​លុប ហើយ​សេចក្ដី​ឃោរ‌ឃៅ​របស់​គេ​ផង ពី​ព្រោះ​ជា​សាហាវ​ក្រៃ‌លែង អញ​នឹង​ញែក​គេ​ចេញ​ពី​គ្នា​នៅ​ក្នុង​ពួក​យ៉ាកុប ហើយ​នឹង​កំចាត់‌កំចាយ​គេ​នៅ​ក្នុង​ពួក​អ៊ីស្រាអែល។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ពុក​ដាក់​បណ្តាសា​កំហឹង​របស់​គេ ព្រោះ​កំហឹង​នេះ​កាច​សាហាវ​ណាស់ ហើយ​ពេល​គេ​ក្តៅ​ក្រហាយ គេ​គ្មាន​ចិត្ត​ត្រា​ប្រណី​ទាល់​តែ​សោះ! ពុក​នឹង​បំបែក​អ្នក​ទាំង​ពីរ​ក្នុង​ពូជ‌ពង្ស​យ៉ាកកូប ពុក​នឹង​កំចាត់​កំចាយ​គេ​ក្នុង​ស្រុក​អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 49:7
11 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក សម្ដេច​អាំណូន​ស្អប់​នាង​យ៉ាង​ខ្លាំង ពោល​គឺ​សម្ដេច​ស្អប់​ខ្ពើម​នាង​ខ្លាំង​ជាង​សេចក្ដី​ស្រឡាញ់ ដែល​សម្ដេច​មាន​ចំពោះ​រូប​នាង កាល​ពី​ពេល​មុន​ទៅ​ទៀត។ សម្ដេច​បណ្ដេញ​នាង​ថា៖ «ចេញ​ទៅ!»។


ពួក​គេ​បាន​ចែក​ទីក្រុង​នានា​ដែល​មាន​ឈ្មោះ​កត់‌ត្រា​ទុក នេះ​ដល់​គេ ដោយ​ចាប់​ឆ្នោត គឺ​ក្រុង​ដែល​ស្ថិត​នៅ​ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​យូដា កុល‌សម្ព័ន្ធ​ស៊ីម្មាន និង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។


ថ្ម​ក៏​ធ្ងន់ ហើយ​ដី​ខ្សាច់​ក៏​ធ្ងន់​ដែរ ប៉ុន្តែ កំហឹង​របស់​មនុស្ស​ល្ងី‌ល្ងើ​រឹត​តែ​ធ្ងន់​លើស​នេះ​ទៅ​ទៀត។


មនុស្ស​ឆាប់​ខឹង​រមែង​បង្ក​ជម្លោះ រីឯ​អ្នក​ដែល​មាន​ចិត្ត​កំរោល រមែង​ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា។


កុល‌សម្ព័ន្ធ​នីមួយៗ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​ប្រគល់​ក្រុង​ឲ្យ​ពួក​លេវី​ច្រើន ឬ​តិច តាម​ទំហំ​ទឹក​ដី​ដែល​ខ្លួន​បាន​ទទួល​ជា​ចំណែក​មត៌ក គឺ​កុល‌សម្ព័ន្ធ​ដែល​មាន​ទឹក​ដី​ធំ ត្រូវ​ប្រគល់​ឲ្យ​ច្រើន កុល‌សម្ព័ន្ធ​ដែល​មាន​ទឹក​ដី​តូច ត្រូវ​ប្រគល់​ឲ្យ​តិច»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម