លេអាក៏មានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសម្នាក់ នាងដាក់ឈ្មោះកូននោះថា រូបេន ដ្បិតនាងនិយាយថា៖ “ព្រះយេហូវ៉ាបានទតឃើញទុក្ខវេទនារបស់ខ្ញុំហើយ។ ឥឡូវនេះ ប្ដីរបស់ខ្ញុំនឹងស្រឡាញ់ខ្ញុំមិនខាន”។
លោកុប្បត្តិ 49:3 - ព្រះគម្ពីរខ្មែរសាកល រូបេនអើយ ឯងជាកូនច្បងរបស់យើង។ ឯងជាឫទ្ធិ និងជាផលដំបូងនៃកម្លាំងរបស់យើង ឯងលើសគេខាងឯកិត្តិយស ក៏លើសគេខាងឯអំណាចដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រូបេន កូនជាកូនច្បង ជាឫទ្ធិ និងជាផលដំបូងនៃកម្លាំងរបស់ពុក កូនមានកិត្តិយស និងមានឥទ្ធិឫទ្ធិលើសគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រូបេនជាកូនច្បងរបស់ពុក កូនជាផលនៃកម្លាំងរបស់ពុក ហើយពុកបានបង្កើតកូនមកមុនគេ ក្នុងកាលដែលពុកនៅពេញកម្លាំងនៅឡើយ។ កូនមានកិត្តិយស និងអំណាចច្រើនជាងគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រូបេនអើយ ឯងជាកូនច្បង ជាឫទ្ធីហើយជាដើមកំឡាំងរបស់អញ ឯងមានកិត្តិយស មានឥទ្ធិឫទ្ធិយ៉ាងឯក អាល់គីតាប រូបេនជាកូនច្បងរបស់ពុក កូនជាផលនៃកម្លាំងរបស់ពុក ហើយពុកបានបង្កើតកូនមកមុនគេ ក្នុងកាលដែលពុកនៅពេញកម្លាំងនៅឡើយ។ កូនមានកិត្តិយស និងអំណាចច្រើនជាងគេ។ |
លេអាក៏មានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសម្នាក់ នាងដាក់ឈ្មោះកូននោះថា រូបេន ដ្បិតនាងនិយាយថា៖ “ព្រះយេហូវ៉ាបានទតឃើញទុក្ខវេទនារបស់ខ្ញុំហើយ។ ឥឡូវនេះ ប្ដីរបស់ខ្ញុំនឹងស្រឡាញ់ខ្ញុំមិនខាន”។
កាលអ៊ីស្រាអែលរស់នៅក្នុងទឹកដីនោះ រូបេនក៏ទៅរួមដំណេកជាមួយប៊ីលហាប្រពន្ធចុងរបស់ឪពុកខ្លួន ហើយអ៊ីស្រាអែលក៏ឮអំពីការនោះដែរ។ យ៉ាកុបមានកូនប្រុសដប់ពីរនាក់:
កូនប្រុសរបស់លេអា មានរូបេនជាកូនច្បងរបស់យ៉ាកុប ស៊ីម្មាន លេវី យូដា អ៊ីសាខារ និងសាប់យូឡូន។
កូនចៅអ៊ីស្រាអែលដែលទៅអេហ្ស៊ីប គឺយ៉ាកុប និងកូនចៅរបស់គាត់ មានឈ្មោះដូចតទៅ: រូបេនកូនច្បងរបស់យ៉ាកុប
យ៉ូសែបប្រាប់ឪពុកថា៖ “លោកឪពុកអើយ មិនមែនដូច្នេះទេ ដ្បិតនេះជាកូនច្បង! ត្រូវដាក់ដៃស្ដាំរបស់លោកឪពុកលើក្បាលរបស់វាវិញ”។
បន្ទាប់មក ព្រះអង្គបានវាយសម្លាប់អស់ទាំងកូនច្បងនៅក្នុងស្រុករបស់ពួកគេ គឺផលដំបូងនៃអស់ទាំងកម្លាំងរបស់ពួកគេ។
ព្រះអង្គបានវាយសម្លាប់អស់ទាំងកូនច្បងនៅអេហ្ស៊ីប ជាផលដំបូងនៃកម្លាំងក្នុងរោងរបស់ហាំ។
“ចូរសរសេរទៅទូត របស់ក្រុមជំនុំនៅឡៅឌីសេថា: ‘ព្រះអង្គដែលជាអាម៉ែន ជាសាក្សីស្មោះត្រង់ និងពិតត្រង់ ជាដើមកំណើតនៃអ្វីដែលព្រះបាននិម្មិតបង្កើត មានបន្ទូលដូច្នេះ: