Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 49:3 - អាល់គីតាប

3 រូបេន​ជា​កូន​ច្បង​របស់​ពុក កូន​ជា​ផល​នៃ​កម្លាំង​របស់​ពុក ហើយ​ពុក​បាន​បង្កើត​កូន​មក​មុន​គេ ក្នុង​កាល​ដែល​ពុក​នៅ​ពេញ​កម្លាំង​នៅ​ឡើយ។ កូន​មាន​កិត្តិយស និង​អំណាច​ច្រើន​ជាង​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 រូបេន​អើយ ឯង​ជា​កូនច្បង​របស់យើង​។ ឯងជា​ឫទ្ធិ និង​ជា​ផលដំបូង​នៃ​កម្លាំង​របស់យើង ឯង​លើសគេ​ខាងឯ​កិត្តិយស ក៏​លើសគេ​ខាងឯ​អំណាច​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 រូបេន កូន​ជា​កូន​ច្បង ជា​ឫទ្ធិ និង​ជា​ផល​ដំបូង​នៃ​កម្លាំង​របស់​ពុក កូន​មាន​កិត្តិ‌យស និង​មាន​ឥទ្ធិ‌ឫទ្ធិ​លើស​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 រូបេន​ជា​កូន​ច្បង​របស់​ពុក កូន​ជា​ផល​នៃ​កម្លាំង​របស់​ពុក ហើយ​ពុក​បាន​បង្កើត​កូន​មក​មុន​គេ ក្នុង​កាល​ដែល​ពុក​នៅ​ពេញ​កម្លាំង​នៅ​ឡើយ។ កូន​មាន​កិត្តិយស និង​អំណាច​ច្រើន​ជាង​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 រូបេន​អើយ ឯង​ជា​កូន​ច្បង ជា​ឫទ្ធី​ហើយ​ជា​ដើម​កំឡាំង​របស់​អញ ឯង​មាន​កិត្តិយស មាន​ឥទ្ធិ‌ឫទ្ធិ​យ៉ាង​ឯក

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 49:3
17 ការដាក់ឲ្យឆ្លើយតបគ្នា  

លេអា​មាន​ផ្ទៃ​ពោះ ហើយ​សំរាល​បាន​កូន​ប្រុស​មួយ ដែល​គាត់​ដាក់​ឈ្មោះ​ថា “រូបេន” ដ្បិត​គាត់​ពោល​ថា៖ «អុលឡោះ‌តាអាឡា​បាន​ឃើញ​ថា ខ្ញុំ​ជា​ស្ត្រី​អភ័ព្វ ហើយ​ឥឡូវ​នេះ ប្ដី​ខ្ញុំ​មុខ​ជា​ស្រឡាញ់​ខ្ញុំ​មិន​ខាន»។


គ្រា​ដែល​អ៊ីស្រ‌អែល​អាស្រ័យ​នៅ​ស្រុក​នោះ រូបេន​រួម​ដំណេក​ជា​មួយ​ប៊ីលហា ជា​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន ហើយ​អ៊ីស្រ‌អែល​បាន​ដឹង​រឿង​នេះ។ យ៉ាកកូប​មាន​កូន​ប្រុស​ដប់​ពីរ​នាក់ គឺ:


កូន​ប្រុស​របស់​លេអា មាន​រូបេន ជា​កូន​ច្បង បន្ទាប់​មក មាន​ស៊ីម្មាន លេវី យូដា អ៊ីសាខារ និង​សាប់‌យូឡូន។


នេះ​ជា​បញ្ជី​រាយ​នាម កូន​ចៅ​របស់​អ៊ីស្រ‌អែល​ដែល​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស៊ីប។ យ៉ាកកូប និង​កូន​ប្រុស​របស់​គាត់។ កូន​ច្បង​របស់​យ៉ាកកូប គឺ​រូបេន។


យូសុះ​ជម្រាប​ឪពុក​ថា៖ «មិន​មែន​ដូច្នេះ​ទេ​ពុក កូន​បង​នៅ​ខាង​នេះ សូម​ដាក់​ដៃ​ស្តាំ​លើ​ក្បាល​វា​ឯ​ណេះ​វិញ»។


កូន​របស់​អ៊ីស្រ‌អែល មាន​រាយ​នាម​ដូច​ត​ទៅ: រូបេន ស៊ីម្មាន លេវី យូដា អ៊ីសា‌ខារ សាប់យូ‌ឡូន


នេះ​ជា​កូន​ចៅ​របស់​លោក​រូបេន ជា​កូន​ច្បង​របស់​អ៊ីស្រ‌អែល -លោក​រូបេន​នេះ​ជា​កូន​ច្បង​មែន តែ​ដោយ​គាត់​បាន​លួច​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ចុង​របស់​ឪពុក សិទ្ធិ​ជា​កូន​ច្បង ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​កូនៗ​របស់​យូសុះ ជា​កូន​របស់​អ៊ីស្រ‌អែល។ ដូច្នេះ​គេ​មិន​អាច​រាប់​លោក​រូបេន ជា​កូន​ច្បង​បាន​ទេ។


កូន​របស់​លោក​រូបេន ដែល​ត្រូវ​ជា​កូន​ច្បង​របស់​អ៊ីស្រ‌អែល មាន ហេណុក ប៉ាលូវ ហេស្រុន និង​កើមី។


បន្ទាប់​មក ទ្រង់​បាន​ប្រហារ​កូន​ច្បង​ទាំង​ប៉ុន្មាន នៅ​ក្នុង​ស្រុក​របស់​គេ​ គឺ​កូន​ដែល​កើត​មក​ក្នុង​ពេល​គេ នៅ​ពេញ​កម្លាំង​នៅ​ឡើយ។


គឺ​ទ្រង់​ប្រហារ​ជីវិត​កូន​ច្បង​ទាំង​ប៉ុន្មាន របស់​ជន‌ជាតិ​អេស៊ីប កូន​ដែល​កើត​មក​មុន​គេ ក្នុង​ពូជ‌ពង្ស​របស់​លោក​ហាំ។


ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​រូបេន​នៅ​ជាប់​នឹង​ទឹក​ដី​អេប្រាអ៊ីម ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។


កូន​ចៅ​លោក​រូបេន​ជា​កូន​ច្បង​របស់​លោក​អ៊ីស្រ‌អែល រាប់​តាម​ខ្សែ​ស្រឡាយ​តាម​អំបូរ តាម​គ្រួសារ​ប្រុសៗ​ទាំង​អស់​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន


កុល‌សម្ព័ន្ធ​រូបេន: កូន​ចៅ​របស់​លោក​រូបេន ជា​កូន​ច្បង​របស់​លោក​អ៊ីស្រ‌អែល​មាន: អំបូរ​ហេណុក ជា​ពូជ‌ពង្ស​របស់​លោក​ហេណុក អំបូរ​ប៉ាលូវ​ជា​ពូជ‌ពង្ស​របស់​លោក​ប៉ាលូវ


គាត់​ត្រូវ​តែ​ទទួល​ស្គាល់​ថា កូន​ច្បង គឺ​កូន​ប្រុស​របស់​ភរិយា​ដែល​គាត់​មិន​សូវ​ស្រឡាញ់ ហើយ​ប្រគល់​ចំណែក​មត៌ក​ឲ្យ​កូន​នោះ​ពីរ​ដង​ច្រើន​ជាង​កូន​ឯ​ទៀតៗ ដ្បិត​កូន​នេះ​ជា​ផល​ដំបូង​នៃ​កម្លាំង​របស់​គាត់ ដូច្នេះ​គេ​ទទួល​ឯក‌សិទ្ធិ​ជា​កូន​ច្បង»។


រីឯ​កុល‌សម្ព័ន្ធ​រូបេន កាដ អេស៊ើរ សាប់យូ‌ឡូន ដាន់ និង​ណែបថា‌លី ត្រូវ​ឈរ​នៅ​លើ​ភ្នំ​អេបាល ដើម្បី​ប្រកាស​អំពី​បណ្តាសា»។


សូម​ឲ្យ​រូបេន​មាន​ជីវិត ឥត​ស្លាប់​ឡើយ ហើយ​ឲ្យ​គេ​កើន​ចំនួន​ច្រើន​ឡើង!។


«ចូរ​សរសេរ​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​របស់​ក្រុម‌ជំអះ​នៅ​ក្រុង​ឡៅឌី‌សេ ដូច​ត​ទៅ​នេះ៖ អ្នក​ដែល​ជា‌អាម៉ីន​ជា​បន្ទាល់​ដ៏​ស្មោះ​ត្រង់ និង​ពិត​ប្រាកដ ហើយ​ជា​ប្រភព​នៃ​អ្វីៗ​ទាំង​អស់ ដែល​អុលឡោះ​បាន​បង្កើត​មក គាត់​មាន​បន្ទូល​ថាៈ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម