រីឯកូនទីពីរ គាត់ដាក់ឈ្មោះថាអេប្រាអិម ដ្បិតគាត់និយាយថា៖ “ព្រះបានធ្វើឲ្យខ្ញុំចម្រើនឡើងនៅក្នុងស្រុកនៃការរងទុក្ខវេទនារបស់ខ្ញុំ”។
លោកុប្បត្តិ 49:22 - ព្រះគម្ពីរខ្មែរសាកល យ៉ូសែបជាមែកឈើដ៏សម្បូរផលផ្លែ ជាមែកឈើសម្បូរផលផ្លែនៅក្បែរប្រភពទឹក; មែកវានឹងវាររំលងកំពែង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ូសែបជាមែក មានផ្លែ ជាផ្លែដែលដុះនៅជិតរន្ធទឹក ខ្នែង របស់វាគ្របលើកំផែងក្រុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យ៉ូសែបប្រៀបបាននឹងពន្លក លូតចេញពីដើមឈើដ៏ល្អដែលដុះនៅមាត់ទឹក មែករបស់វាខ្ពស់ជាងកំពែងក្រុងទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូសែបជាមែកឈើមានផ្លែ ជាមែកឈើមានផ្លែដែលដុះនៅជិតរន្ធទឹក ខ្នែងវានឹងវារពាក់លើកំផែង អាល់គីតាប យូសុះប្រៀបបាននឹងពន្លក លូតចេញពីដើមឈើដ៏ល្អ ដែលដុះនៅមាត់ទឹក មែករបស់វាខ្ពស់ជាងកំពែងក្រុងទៅទៀត។ |
រីឯកូនទីពីរ គាត់ដាក់ឈ្មោះថាអេប្រាអិម ដ្បិតគាត់និយាយថា៖ “ព្រះបានធ្វើឲ្យខ្ញុំចម្រើនឡើងនៅក្នុងស្រុកនៃការរងទុក្ខវេទនារបស់ខ្ញុំ”។
រីឯពួកកូនប្រុសរបស់យ៉ូសែបដែលកើតមកដល់គាត់នៅអេហ្ស៊ីប មាន ២ នាក់។ ដូច្នេះ ចំនួនសរុបនៃមនុស្សពីអ្នកផ្ទះរបស់យ៉ាកុបដែលទៅអេហ្ស៊ីបនោះ មាន ៧០ នាក់។
ក្រោយពីការទាំងនេះ មានគេប្រាប់យ៉ូសែបថា៖ “មើល៍! ឪពុករបស់លោកកំពុងឈឺ”។ គាត់ក៏យកកូនប្រុសទាំងពីររបស់គាត់ទៅជាមួយគាត់ គឺម៉ាណាសេ និងអេប្រាអិម។
អ៊ីស្រាអែលឲ្យពរយ៉ូសែបថា៖ “សូមឲ្យព្រះដែលអ័ប្រាហាំ និងអ៊ីសាកដូនតារបស់យើង បានដើរនៅចំពោះព្រះអង្គ ជាព្រះដែលឃ្វាលយើងអស់មួយជីវិតរហូតដល់សព្វថ្ងៃនេះ
ជាទូតដែលប្រោសលោះយើងពីអស់ទាំងការអាក្រក់ ប្រទានពរក្មេងប្រុសទាំងនេះ។ សូមឲ្យពួកគេត្រូវបានហៅតាមឈ្មោះរបស់យើង និងឈ្មោះរបស់ដូនតាយើង គឺអ័ប្រាហាំ និងអ៊ីសាក; សូមឲ្យពួកគេកើនឡើងយ៉ាងច្រើននៅលើផ្ទៃផែនដី”។
ឥឡូវនេះ កូនប្រុសទាំងពីររបស់ឯងដែលកើតមកដល់ឯងនៅដែនដីអេហ្ស៊ីប មុនយើងមកជួបឯងនៅអេហ្ស៊ីបនោះ ពួកគេជារបស់យើងវិញ។ អេប្រាអិម និងម៉ាណាសេជារបស់យើង ដូចរូបេន និងស៊ីម្មានដែរ។
ប្រពន្ធរបស់អ្នកនឹងបានដូចជាដើមទំពាំងបាយជូរដ៏សម្បូរផលផ្លែ នៅក្នុងផ្ទះរបស់អ្នក; កូនៗរបស់អ្នកនឹងបានដូចជាកូនអូលីវនៅជុំវិញតុរបស់អ្នក។
ភ្នំនានាត្រូវបានគ្របដណ្ដប់ដោយម្លប់របស់វា ហើយមែករបស់វាក៏គ្របដណ្ដប់ដើមស៊ីដាដ៏ធំឧត្ដម។