Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 49:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 យ៉ូសែប​ជា​មែក មាន​ផ្លែ ជា​ផ្លែ​ដែល​ដុះ​នៅ​ជិត​រន្ធ​ទឹក ខ្នែង របស់​វា​គ្រប​លើ​កំផែង​ក្រុង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 យ៉ូសែប​ជា​មែកឈើ​ដ៏​សម្បូរផលផ្លែ ជា​មែកឈើ​សម្បូរផលផ្លែ​នៅក្បែរ​ប្រភពទឹក​; មែក​វា​នឹង​វាររំលង​កំពែង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 យ៉ូសែប​ប្រៀប​បាន​នឹង​ពន្លក លូត​ចេញ​ពី​ដើម​ឈើ​ដ៏​ល្អ​ដែល​ដុះ​នៅ​មាត់​ទឹក មែក​របស់​វា​ខ្ពស់​ជាង​កំពែង​ក្រុង​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 យ៉ូសែប​ជា​មែក​ឈើ​មាន​ផ្លែ ជា​មែក​ឈើ​មាន​ផ្លែ​ដែល​ដុះ​នៅ​ជិត​រន្ធ​ទឹក ខ្នែង​វា​នឹង​វារ​ពាក់​លើ​កំផែង

សូមមើលជំពូក ចម្លង

អាល់គីតាប

22 យូសុះ​ប្រៀប​បាន​នឹង​ពន្លក លូត​ចេញ​ពី​ដើម​ឈើ​ដ៏​ល្អ ដែល​ដុះ​នៅ​មាត់​ទឹក មែក​របស់​វា​ខ្ពស់​ជាង​កំពែង​ក្រុង​ទៅ​ទៀត។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 49:22
19 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​មួយ​ទៀត​លោក​ដាក់​ឈ្មោះ​ថា "អេប្រាអិម" ដោយ​ពោល​ថា៖ «ព្រះ‌ទ្រង់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​នៅ​ក្នុង​ស្រុក​ដែល​ខ្ញុំ​បាន​រង​ទុក្ខ‌វេទនា»។


កូន​របស់​លោក​យ៉ូសែប ដែល​លោក​បង្កើត​នៅ​ស្រុក​អេស៊ីព្ទ មាន​ពីរ​នាក់។ សរុប​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​លោក​យ៉ាកុប ដែល​ចូល​មក​ក្នុង​ស្រុក​អេស៊ីព្ទ ទាំង​អស់​មាន​ចិតសិប​នាក់។


ក្រោយ​ហេតុ‌ការណ៍​នេះ​មក មាន​គេ​ជម្រាប​លោក​យ៉ូសែប​ថា៖ «ឪពុក​លោក​មាន​ជំងឺ»។ ដូច្នេះ លោក​យ៉ូសែប​ក៏​នាំ​កូន​ទាំង​ពីរ​នាក់ គឺ​ម៉ាណា‌សេ និង​អេប្រាអិម​ទៅ​ជា‌មួយ។


លោក​ឲ្យ​ពរ​លោក​យ៉ូសែប​ថា៖ «សូម​ព្រះ​ដែល​លោក​អ័ប្រា‌ហាំ និង​លោក​អ៊ីសាក​បាន​ដើរ​តាម ជា​ព្រះ​ដែល​បាន​ថែរក្សា​ពុក​ពេញ​មួយ​ជីវិត រហូត​មក​ដល់​ថ្ងៃ​នេះ


ជា​ទេវតា​ដែល​បានរំដោះ ឲ្យ​ពុក​រួច​ពី​គ្រប់​សេចក្ដី​អាក្រក់ សូម​ព្រះ‌អង្គ​ប្រទាន​ពរ​ក្មេង​ទាំង​ពីរ​នេះ ហើយ​ឲ្យ​គេ​បាន​រក្សា​ឈ្មោះ​ពុក ឈ្មោះ​រប​ស់​លោក​អ័ប្រា‌ហាំ និង​លោក​អ៊ីសាក​ជា​ជីតា​របស់​គេ សូម​ឲ្យ​អ្នក​ទាំង​ពីរ​បាន​ចម្រើន​ឡើង មាន​គ្នា​សន្ធឹក​នៅ​លើ​ផែន‌ដី»។


រី​ឯ​កូន​ប្រុស​ទាំង​ពីររបស់​កូន​ដែល​កើត​នៅ​ស្រុក​អេស៊ីព្ទ មុន​ដែល​ពុក​មក​នៅ​ស្រុក​នេះ គឺ​អេប្រាអិម និង​ម៉ាណា‌សេ ជា​របស់​ពុក គឺ​ដូច​ជា​រូបេន និង​ស៊ីម្មាន ជា​របស់​ពុក​ដែរ។


មាន​ពួក​ពល​ធ្នូ​ធ្វើ​ទុក្ខ​ដល់​វា​យ៉ាង​សាហាវ គេ​បាន​បាញ់​ព្រួញ​ដាក់​វា ហើយ​រុក​គួន​វា​ជា​ខ្លាំង


មាន​ពរ​ហើយ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ជា​អ្នក​ដែល​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌អង្គ។


ប្រពន្ធ​របស់​អ្នក​នឹង​បាន​ដូច​ជា ដើម​ទំពាំង‌បាយ‌ជូរ​មាន​ផ្លែ នៅ​ក្នុង​ផ្ទះ​របស់​អ្នក កូន​ៗ​របស់​អ្នកនឹង​បាន​ដូច​ជា ដើម​អូលីវ​នៅ​ជុំ‌វិញ​តុរបស់​អ្នក។


ម្លប់​ដើម​ទំពាំង​បាយ​ជូរ បាន​គ្រប​ដណ្ដប់​ទៅ​លើ​ភ្នំ​នានា ហើយ​មែក​របស់​វាក៏​គ្រប​លើ​ដើម​តា‌ត្រៅ​ខ្ពស់ៗ។


ដើម​នោះ​មាន​មែក​មាំ សម្រាប់​ជា​ដំបង​រាជ្យ​នៃ​ពួក​អ្នក​ដែល​គ្រប់‌គ្រង ក៏​លូត​ឡើង​ខ្ពស់​ជាង​មែក​ញឹក‌ស្និត វា​ទាញ​នាំ​ភ្នែក​ដោយ​កម្ពស់ និង​មែក​យ៉ាង​សន្ធឹក​របស់​វា។


ទោះ​បើ​គេ​បាន​ចម្រុង​ចម្រើន នៅ​ក្នុង​ចំណោម​ពួក​បង‌ប្អូន​របស់​ខ្លួន​ក៏​ដោយ ក៏​ខ្យល់​ពី​ទិស​ខាង​កើត​នឹង​បក់​មក គឺ​ជា​ខ្យល់​របស់​ព្រះ‌យេហូវ៉ា ដែល​បក់​មក​ពី​ទី​រហោ‌ស្ថាន នោះ​ក្បាល​ទឹក​គេ​នឹង​រីង​ស្ងួត រន្ធ​ទឹក​របស់​គេ​នឹង​ហួត‌ហែង​ទៅ ខ្យល់​នោះ​នឹង​បក់​ផាត់​ទ្រព្យ​ដ៏​មាន​តម្លៃ ទាំង​ប៉ុន្មាន​ពី​ឃ្លាំង​របស់​គេ​អស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម