Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 48:5 - ព្រះគម្ពីរខ្មែរសាកល

5 ឥឡូវនេះ កូនប្រុស​ទាំង​ពីរ​របស់ឯង​ដែល​កើតមក​ដល់​ឯង​នៅ​ដែនដី​អេហ្ស៊ីប មុន​យើង​មក​ជួប​ឯង​នៅ​អេហ្ស៊ីប​នោះ ពួកគេ​ជារបស់​យើង​វិញ​។ អេប្រាអិម និង​ម៉ាណាសេ​ជា​របស់​យើង ដូច​រូបេន និង​ស៊ីម្មាន​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 រី​ឯ​កូន​ប្រុស​ទាំង​ពីររបស់​កូន​ដែល​កើត​នៅ​ស្រុក​អេស៊ីព្ទ មុន​ដែល​ពុក​មក​នៅ​ស្រុក​នេះ គឺ​អេប្រាអិម និង​ម៉ាណា‌សេ ជា​របស់​ពុក គឺ​ដូច​ជា​រូបេន និង​ស៊ីម្មាន ជា​របស់​ពុក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ឥឡូវ​នេះ កូន​ទាំង​ពីរ​របស់​កូន​ដែល​កើត​នៅ​ស្រុក​អេស៊ីប មុន​ពេល​ពុក​មក​ដល់ ត្រូវ​រាប់​ជា​កូន​របស់​ពុក គឺ​អេប្រាអ៊ីម និង​ម៉ាណា‌សេ នឹង​ត្រូវ​រាប់​ជា​កូន​របស់​ពុក​ដូច​រូបេន និង​ស៊ីម្មាន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 រីឯ​កូន​ប្រុស​ឯង​ទាំង​២​ដែល​ឯង​បាន​បង្កើត​នៅ​ស្រុក​អេស៊ីព្ទ គ្រា​មុន​ដែល​អញ​មក​ឯ​ឯង​នៅ​ស្រុក​នេះ គឺ​អេប្រា‌អិម​នឹង​ម៉ាន៉ាសេ នោះ​ជា​របស់​ផង​អញ​ដូច​ជា​រូបេន​នឹង​ស៊ីម្មាន​ជា​របស់​ផង​អញ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ឥឡូវ​នេះ កូន​ទាំង​ពីរ​របស់​កូន​ដែល​កើត​នៅ​ស្រុក​អេស៊ីប មុន​ពេល​ពុក​មក​ដល់ ត្រូវ​រាប់​ជា​កូន​របស់​ពុក គឺ​អេប្រា‌អ៊ីម និង​ម៉ាណា‌សេ នឹង​ត្រូវ​រាប់​ជា​កូន​របស់​ពុក​ដូច​រូបេន និង​ស៊ីម្មាន​ដែរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 48:5
21 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ម៉ាណាសេ និង​អេប្រាអិម​កើតមក​ដល់​យ៉ូសែប​នៅ​ដែនដី​អេហ្ស៊ីប គឺ​អាសណាត់​កូនស្រី​របស់​ប៉ូទី-ផេរ៉ា​បូជាចារ្យ​នៃ​ក្រុង​អូន​បាន​បង្កើត​ឲ្យ​គាត់​។


ក្រោយពី​ការ​ទាំងនេះ មាន​គេ​ប្រាប់​យ៉ូសែប​ថា​៖ “មើល៍! ឪពុក​របស់លោក​កំពុង​ឈឺ”។ គាត់​ក៏​យក​កូនប្រុស​ទាំង​ពីរ​របស់គាត់​ទៅ​ជាមួយ​គាត់ គឺ​ម៉ាណាសេ និង​អេប្រាអិម​។


ចំពោះ​កូន​របស់ឯង​ដែល​ឯង​បង្កើត​តាមក្រោយ ពួកគេ​ជា​របស់​ឯង​; ពួកគេ​នឹង​ត្រូវបាន​ហៅ​តាម​ឈ្មោះ​របស់​ពួក​បងប្រុស​របស់ពួកគេ នៅក្នុង​ចំណែក​មរតក​របស់ពួកគេ​។


ឱ​ព្រះ​អើយ ទឹក​ដ៏ច្រើន​បាន​ឃើញ​ព្រះអង្គ ទឹក​ដ៏ច្រើន​បាន​ឃើញ​ព្រះអង្គ ក៏​រញ្ជួយ ហើយ​ទីជម្រៅ​ក៏​ញ័រ​ដែរ​!


យ៉ាកុប​អើយ ព្រះយេហូវ៉ា​ជា​ព្រះអង្គដែល​និម្មិតបង្កើត​អ្នក អ៊ីស្រាអែល​អើយ ព្រះអង្គដែល​សូន​អ្នក ឥឡូវនេះ​ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “កុំ​ខ្លាច​ឡើយ ដ្បិត​យើង​បាន​លោះ​អ្នក​ហើយ​; យើង​បាន​ហៅ​អ្នក​ចំ​ឈ្មោះ​; អ្នក​ជារបស់​យើង​ហើយ​!


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “នៅ​ថ្ងៃ​ដែល​យើង​រៀបចំ​កម្មសិទ្ធិដ៏មានតម្លៃ ពួកគេ​នឹង​ទៅជា​របស់​យើង ហើយ​យើង​នឹង​ប្រណី​ដល់​ពួកគេ ដូចដែល​មនុស្ស​ប្រណី​ដល់​កូន​របស់ខ្លួន ដែល​បម្រើ​ខ្លួន​ដែរ​។


“យើង​នឹង​ធ្វើជា​ឪពុក​របស់​អ្នករាល់គ្នា ហើយ​អ្នករាល់គ្នា​នឹង​ធ្វើជា​កូនប្រុស​កូនស្រី​របស់យើង​។ ព្រះអម្ចាស់​ដ៏មានព្រះចេស្ដា​បាន​មានបន្ទូល​ដូច្នេះ” ៕


ព្រះអង្គ​បាន​កំណត់ទុកមុន​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ឲ្យ​យើង​មាន​ឋានៈជាកូន ស្របតាម​ចេតនាល្អ​នៃ​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ សម្រាប់​អង្គទ្រង់ផ្ទាល់


ដោយសារតែ​ជំនឿ យ៉ាកុប​បាន​ឲ្យពរ​កូនប្រុស​ទាំងពីរ​របស់​យ៉ូសែប កាល​លោក​ជិត​ស្លាប់ ហើយថ្វាយបង្គំ​ព្រះ ដោយច្រត់​លើ​ចុង​ឈើច្រត់​របស់​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម