ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 45:8 - ព្រះគម្ពីរខ្មែរសាកល

ដោយហេតុនេះ មិនមែន​ពួកបង​ទេ ដែល​បញ្ជូន​ខ្ញុំ​មក​ទីនេះ គឺ​ព្រះ​វិញ​។ ព្រះអង្គ​បាន​តាំង​ខ្ញុំ​ជា​ឪពុក​ដល់​ផារ៉ោន ជា​ចៅហ្វាយ​លើ​អ្នកដំណាក់​ទាំងអស់​របស់ទ្រង់ និង​ជា​មេគ្រប់គ្រង​លើ​ដែនដី​អេហ្ស៊ីប​ទាំងមូល​ផង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ មិន​មែន​បងៗ​ទេ គឺ​ព្រះ​វិញ​ទេ​តើ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ទី​នេះ ព្រះ‌អង្គ​បាន​តាំង​ខ្ញុំ​ជា​ឪពុក​ដល់​ផា​រ៉ោន ជា​ម្ចាស់​លើ​ដំណាក់​ទាំង​មូល​របស់​ស្ដេច និង​ជា​អ្នក​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ ពុំ​មែន​បងៗ​ទេ គឺ​ព្រះ‌ជាម្ចាស់​វិញ​ទេ​តើ ដែល​ចាត់​ប្អូន​ឲ្យ​មក​ទី​នេះ ព្រះអង្គ​បាន​តែង‌តាំង​ប្អូន​ឲ្យ​ធ្វើ​ជា​មន្ត្រី​ដ៏​ខ្ពស់​បំផុត​របស់​ព្រះចៅ​ផារ៉ោន គឺ​ឲ្យ​ប្អូន​ត្រួត‌ត្រា​លើ​រាជ​វាំង​របស់​ស្ដេច និង​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ មិន​មែន​អ្នក​រាល់​គ្នា​ដែល​ឲ្យ​ខ្ញុំ​មក​ទី​នេះ​ទេ គឺ​ជា​ព្រះ​វិញ​ទេ​តើ ទ្រង់​បាន​តាំង​ខ្ញុំ​ទុក​ជា​ឪពុក​ដល់​ផារ៉ោន ជា​ម្ចាស់​លើ​ដំណាក់​ទ្រង់​ទាំង​អស់ ហើយ​ជា​ចៅហ្វាយ​ត្រួត‌ត្រា​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល​ផង

សូមមើលជំពូក

អាល់គីតាប

ដូច្នេះ ពុំ​មែន​បងៗ​ទេ គឺ​អុលឡោះ​វិញ​ទេ​តើ​ដែល​ចាត់​ប្អូន​ឲ្យ​មក​ទី​នេះ ទ្រង់​បាន​តែង​តាំង​ប្អូន​ឲ្យ​ធ្វើ​ជា​មន្ត្រី​ដ៏​ខ្ពស់​បំផុត​របស់​ស្តេច​ហ្វៀរ៉អ៊ូន គឺ​ឲ្យ​ប្អូន​ត្រួត‌ត្រា លើ​វាំង​របស់​ស្តេច និង​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល។

សូមមើលជំពូក



លោកុ‌ប្បត្តិ 45:8
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​ប្រាប់​គាត់​ថា​៖ “យ៉ូសែប​នៅរស់​នៅឡើយ ហើយ​ជា​មេគ្រប់គ្រង​លើ​ដែនដី​អេហ្ស៊ីប​ទាំងមូល”។ ចិត្ត​របស់គាត់​ក៏​ស្រឡាំងកាំង ពីព្រោះ​គាត់​មិន​ជឿ​ពួកគេ​ទេ​។


ឥឡូវនេះ សូម​កុំ​ព្រួយចិត្ត ក៏​កុំ​ខឹង​នឹង​ខ្លួនឯង​ដោយសារ​បាន​លក់​ខ្ញុំ​មក​ទីនេះ​ឡើយ ពីព្រោះ​ព្រះ​បាន​ចាត់​ខ្ញុំ​ឲ្យមក​មុន​ពួកបង​ដើម្បី​រក្សាជីវិត​។


យើង​នឹង​ពាក់​អាវវែង​របស់អ្នក​ឲ្យ​គាត់ ហើយ​ចង​ខ្សែក្រវាត់​របស់អ្នក​ឲ្យ​គាត់ ព្រមទាំង​ប្រគល់​អំណាចគ្រប់គ្រង​របស់អ្នក​ទៅក្នុង​កណ្ដាប់ដៃ​របស់គាត់​វិញ នោះ​គាត់​នឹង​ធ្វើជា​ឪពុក​ដល់​អ្នកដែល​រស់នៅ​យេរូសាឡិម និង​ដល់​វង្សត្រកូល​យូដា​។


អ្នករាល់គ្នា​មិន​បាន​ជ្រើសរើស​ខ្ញុំ​ទេ គឺ​ខ្ញុំ​បាន​ជ្រើសរើស​អ្នករាល់គ្នា​វិញ ព្រមទាំង​តែងតាំង​អ្នករាល់គ្នា​ដើម្បីឲ្យ​អ្នករាល់គ្នា​ទៅ​បង្កើត​ផល ហើយ​ឲ្យ​ផល​របស់អ្នករាល់គ្នា​នៅគង់វង្ស​។ ដូច្នេះ អ្វីក៏ដោយដែល​អ្នករាល់គ្នា​ទូល​សុំ​ព្រះ​បិតា​ក្នុង​នាម​របស់ខ្ញុំ ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​អ្នករាល់គ្នា​។


ព្រះយេស៊ូវ​ទ្រង់​តបថា​៖“លោក​គ្មាន​សិទ្ធិអំណាច​លើ​ខ្ញុំ​សោះឡើយ លើកលែងតែ​បាន​ប្រទាន​មក​លោក​ពីខាងលើ​ប៉ុណ្ណោះ​។ ហេតុនេះហើយបានជា​អ្នក​ដែល​ប្រគល់​ខ្ញុំ​មក​លោក មាន​បាប​ធ្ងន់ជាង”។


ដូច្នេះ មិនមែន​ស្រេចលើ​បំណង ឬ​ការប្រឹងប្រែង​របស់​មនុស្ស​ទេ គឺ​ស្រេចលើ​ព្រះ​ដែល​មេត្តាករុណា​វិញ​។


តាមពិត ប្រហែល​នេះជាហេតុដែល​គាត់​បាន​ចាកចេញ​ពីអ្នក​មួយរយៈ ដើម្បីឲ្យ​អ្នក​បាន​ទទួល​គាត់​មកវិញ​អស់កល្បជានិច្ច